វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុន Nvidia រងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុន Huawei ទោះក្រុមហ៊ុននេះរងទណ្ឌកម្មពីអាម៉េរិក


ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia របស់សហរដ្ឋអាម៉េរិក បានបង្ហាញពីការរងសម្ពាធក្នុងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុន Huawei របស់ប្រទេសចិន បើទោះបីជាក្រុមហ៊ុនផលិតទូរសព្ទនេះរងការរឹតបន្តឹងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក ក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមហ៊ុន Nvidia បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃពុធ ដោយបានចុះបញ្ជីក្រុមហ៊ុន Huawei របស់ចិន ក្នុងចំណោមដៃគូប្រកួតប្រជែងបច្ចុប្បន្នរបស់ខ្លួនមួយចំនួន ទោះបីជាក្រុមហ៊ុនចិន មួយនេះ ត្រូវបានចុះបញ្ជីខ្មៅ និងការមានការរឹតបន្តឹងដោយសហរដ្ឋអាម៉េរិក ក្រោមហេតុផលសន្តិសុខជាតិ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះក៏ដោយ។ ក្រុមហ៊ុន Nvidia បានចាត់ទុកក្រុមហ៊ុន Huawei ជាដៃគូប្រកួតប្រជែងរបស់ខ្លួនសម្រាប់ផ្នែកបច្ចេកវិទ្យាចំនួន៤ ប្រភេទ រួមមាន បន្ទះឈីប សេវាកម្មក្លោដ ប្រព័ន្ធដំណើរការកុំព្យូទ័រ និងផលិតផលបច្ចេកវិទ្យា។

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក ជេនសេន ហ័ង (Jensen Huang) បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃទី២៦ កុម្ភៈ ថា ទីផ្សារនៅប្រទេសចិន មានការប្រកួតប្រជែងគួរសម ក្នុងនោះក្រុមហ៊ុន Huawei ហាក់មានការប្រកួតប្រជែងខ្លាំង។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ មក សហរដ្ឋអាម៉េរិក បានដាក់កម្រិតលើសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការទទួលបានបច្ចេកវិទ្យាទំនើបពីអ្នកផ្គត់ផ្គង់អាម៉េរិក រាប់ចាប់តាំងពីបន្ទះឈីប5G កម្រិតខ្ពស់រហូតដល់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google។

តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei បានកើនឡើងជាង១១៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ដោយបានកើនឡើង២២% បើធៀបនឹងឆ្នាំ២០២៣ ដែលជាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ២០១៦ ដែលកើនឡើង៣២%៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីជំរុញឱ្យគណៈកម្មការអឺរ៉ុប ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា?

ឥណ្ឌាជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញមួយរបស់សហគមន៍អឺរ៉ុប ប៉ុន្តែពេលនេះប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូសូឡា វ៉ុនឌឺ ឡេយេន បានដឹកនាំក្រុម…

ហេតុអ្វីកម្ពុជា ចាំបាច់បង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា?

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ