វិស័យពាណិជ្ជកម្ម

អាម៉េរិក ជំរុញឱ្យ G20 ដាក់របាំងពាណិជ្ជកម្មបន្ថែមលើចិន ខណៈចិន ចោទថា អាម៉េរិក កំពុងប្រែក្លាយបញ្ហាសេដ្ឋកិច្ចទៅជាការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ


សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន កំពុងបើកទំព័រថ្មី​កាន់​តែគ្រោះថ្នាក់ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមទាញសម្ពន្ធមិត្ត និងក្រុមប្រទេស G20 ឱ្យចូលរួមរឹតបន្តឹងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។ អាម៉េរិកជំរុញចង់ឱ្យ G20 ពិចារណាឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែចិន មិននៅស្ងៀមឡើយ ដោយអ្នកជំនាញចិន ចោទថា ទី​ក្រុងវ៉ាស៊ីនតោន កំពុងប្រែក្លាយបញ្ហាសេដ្ឋកិច្ចទៅជាការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានលើកឡើងថា ពិភពលោកមិនអាចបន្តទទួលយកអតិរេកពាណិជ្ជកម្មដ៏ធំសម្បើមរបស់ចិន ដែលមានប្រមាណ១,២ទ្រីលានដុល្លារបានទៀតឡើយ។ ទន្ទឹមនឹងនេះ លោកជំរុញឱ្យចិន កាត់បន្ថយការពឹងផ្អែកលើការនាំចេញ និងបង្កើនការប្រើប្រាស់ក្នុងស្រុក។
រដ្ឋមន្ត្រីរូបនេះ បានកត់សម្គាល់ថា បន្ទាប់ពីអាម៉េរិក ដាក់ពន្ធគយខ្ពស់លើទំនិញចិន ការនាំចូលរបស់ចិន ទៅកាន់អាម៉េរិក បានថយចុះ ប៉ុន្តែទំនិញចិន មួយចំនួន កំពុងបង្វែរទិសដៅទៅកាន់ទីផ្សារប្រទេសផ្សេងៗ ជាពិសេសអឺរ៉ុប និងអាម៉េរិកឡាទីន។ យោងតាមទិន្នន័យពីគយអាម៉េរិក ឱនភាពពាណិជ្ជកម្មរបស់អាម៉េរិក ជាមួយចិន បានធ្លាក់ចុះប្រមាណ១ភាគ៣ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ មកនៅត្រឹមជិត៧៤ពាន់លានដុល្លារ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក លី យ៉ុង (Li Yong) អ្នកជំនាញពាណិជ្ជកម្មចិន បានចោទថា ការនាំយកបញ្ហាពាណិជ្ជកម្មចូលទៅក្នុង G20 គឺជាការប៉ុនប៉ងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីប្រែក្លាយបញ្ហាសេដ្ឋកិច្ចទៅជាបញ្ហានយោបាយ និងជាការប្រមូលប្រទេសផ្សេងៗឱ្យចូលរួមក្នុងអ្វីដែលលោកហៅថា ពាណិជ្ជកម្មតាមប្លុក ដើម្បីដាក់សម្ពាធលើចិន។ លោកបានអះអាងថា ការនាំចេញរបស់ចិន កើនឡើងមិនមែនមានន័យថា ចិន កំពុងបោះបង់បញ្ហាសេដ្ឋកិច្ចរបស់ខ្លួនទៅឱ្យប្រទេសដទៃនោះឡើយ ប៉ុន្តែជាលទ្ធផលនៃតម្លៃប្រកួតប្រជែង គុណភាព និងសមត្ថភាពផលិតឆ្លើយតបនឹងតម្រូវការពិភពលោក។
ក្រសួងពាណិជ្ជកម្មចិន ក៏បានបញ្ជាក់ដែរថា ចិន មិនបានស្វែងរកអតិរេកពាណិជ្ជកម្មសម្រាប់ប្រយោជន៍ខ្លួនឯងនោះឡើយ ខណៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានលើកឡើងថា ពាណិជ្ជកម្មអន្តរជាតិ គឺជាការផ្លាស់ប្តូរ ដែលភាគីទាំងពីរទទួលបានផលប្រយោជន៍។ លោក បានសង្កត់ធ្ងន់ថា ចិន មិនត្រឹមតែចង់ក្លាយជារោងចក្ររបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់ក្លាយជា ទីផ្សាររបស់ពិភពលោកផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​អ្នកជំនាញជឿជាក់ថា អចលនទ្រព្យកម្ពុជានឹងអាចស្រូបទាញអ្នកវិនិយោគស្អាតស្អំឡើងវិញ ក្រោយបោសសម្អាត Scam Online

ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា បានអះអាងថា ប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញអាចជះឥទ្ធិពល និងបង្កការឈឺចាប់ក្នុងរយៈ…

អ្នកវិភាគព្រមានថា ការគំរាមកំហែងរបស់លោក ត្រាំ លើកាណាដា គឺជាការបំផ្លាញប្រយោជន៍យុទ្ធសាស្ត្ររបស់អាម៉េរិក

មកទល់ពេលនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងបន្តប្រើប្រាស់នយោបាយ គំរាមផង អនុវត្តផង ប្រឆាំងនឹងប្រទេសជាច្រើនលើពិភពលោក។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ