ថ្នាក់ដឹកនាំក្រសួងសាធារណការធ្លាប់បានអះអាងថា ការចំណាយលើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុងនេះ មានទំហំធំជាងការចំណាយលើការសាងសង់ផ្លូវទាំងមូលទៅទៀត។
ទស្សនិកជនជាទីគោរព និង ជាទីមេត្រី តើលោកអ្នកនាងដឹងទេថា មានកត្តារាំងស្ទះអ្វីខ្លះដែលធ្វើឲ្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ត្រូវពន្យារពេលរហូតមួយឆ្នាំទៀត? បើតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលនឹងត្រូវយឺតយ៉ាវជាងផែនការដែលបានកំណត់។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ក្រុមហ៊ុនសាងសង់បានសុំពន្យារពេលសាងសង់ចំនួន១ឆ្នាំ ដោយសារមានការរាំងស្ទះក្នុងការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហេង រដ្ឋពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធាណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ភាពយឺតយ៉ាវក្នុងការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺដោយសារការដោះស្រាយផលប៉ះពាល់មួយចំនួនត្រូវបានជាប់គាំង ដែលធ្វើឲ្យការដោះស្រាយត្រូវចំណាយពេលយូរ។ ជាក់ស្តែង ផលប៉ះពាល់ត្រង់ចំណុចប្រសព្វរវាងផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវជាតិលេខ៤ ក្រុមហ៊ុនបានចំណាយពេលជាង១ឆ្នាំក្នុងការដោះស្រាយ។
បើតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលនឹងត្រូវយឺតយ៉ាវជាងផែនការដែលបានកំណត់។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ក្រុមហ៊ុនសាងសង់បានសុំពន្យារពេលសាងសង់ចំនួន១ឆ្នាំ ដោយសារមានការរាំងស្ទះក្នុងការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហេង រដ្ឋពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធាណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ភាពយឺតយ៉ាវក្នុងការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺដោយសារការដោះស្រាយផលប៉ះពាល់មួយចំនួនត្រូវបានជាប់គាំង ដែលធ្វើឲ្យការដោះស្រាយត្រូវចំណាយពេលយូរ។ ជាក់ស្តែង ផលប៉ះពាល់ត្រង់ចំណុចប្រសព្វរវាងផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវជាតិលេខ៤ ក្រុមហ៊ុនបានចំណាយពេលជាង១ឆ្នាំក្នុងការដោះស្រាយ។
ជុំវិញការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នេះ ថ្នាក់ដឹកនាំក្រសួងសាធារណការធ្លាប់បានអះអាងកន្លងមកថា ទំហំចំណាយលើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋមានទំហំធំជាងការចំណាយលើការសាងសង់ផ្លូវទាំងមូលទៅទៀត។ ប៉ុន្តែឯកឧត្តមមិនបានបញ្ជាក់លម្អិតពីតួលេខចំណាយលើការដោះស្រាយសំណងនោះទេ។ សម្រាប់ឯកឧត្តម ការសាងសង់ ឬពង្រីកផ្លូវ ជៀសមិនផុតពីផលប៉ះពាល់ទ្រព្យសម្បត្តិឯកជននោះទេ គ្រាន់តែផលប៉ះពាល់មានទំហំខុសគ្នាខ្លះតូច និងខ្លះធំ។ ផលប៉ះពាល់ទាំងនេះបានជំរុញឲ្យទំហំចំណាយលើការសាងសង់កាន់តែរីកធំប៉ោងជាងមុន។
តាមគម្រោងដើម ផ្លូវក្រវាត់ក្រុងទី៣គ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២នេះ តែតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការបញ្ចប់ការសាងសង់អាចនឹងត្រូវអូសបន្លាយរហូតដល់ជិតចុងឆ្នាំ២០២៣ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៦០%ហើយ។
ជុំវិញទៅនឹងផ្លូវក្រវាត់ក្រុងទី៣នេះដែរ គឺមានការសាងសង់តដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។ ផ្លូវនេះមានប្រវែងជិត៥៣គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ៣រយលានដុល្លារអាមេរិក។ បន្ថែមលើនេះការស្ថាបនាផ្លូវក្រុងទី៣ ក៏មានការសាងសង់ស្ពានអាកាសចំនួន៤ កន្លែង និងស្ពានឆ្លងកាត់ទន្លេចំនួនពីរផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ជាដើម៕