ទីផ្សារហិរញ្ញវត្ថុ

តម្លៃប្រេង ភាគហ៊ុន និងមាសហក់ឡើងថ្លៃមួយរំពេច ក្រោយលោក ត្រាំ និយាយប៉ុន្មានម៉ាត់ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់


ទោះបីពិភពលោកហាក់ស៊ាំនឹងការព្យាករណ៍របស់លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែការលើកឡើងចុងក្រោយរបស់លោក ដែលថា ជុំវិញបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើទីផ្សារហិរញ្ញវត្ថុពិភពលោក។ ការប្រកាសថា ការធ្វើប្រតិបត្តិការយោធារបស់អាម៉េរិកនៅតំបន់មជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ទៀតរបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារភាគហ៊ុន តម្លៃមាស និងប្រេងហក់ឡើងខ្ពស់ ខណៈប្រាក់ដុល្លាររក្សាបាននូវស្ថិរភាពរឹងមាំ។
ទីផ្សារហិរញ្ញវត្ថុ
ដោយ

​ទីភ្នាក់ងារព័ត៌មាន អេភី បានរាយការណ៍ថា ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានលើកឡើងថា ប្រតិបត្តិការយោធារបស់អាម៉េរិក នៅតំបន់មជ្ឈិមបូព៌ានឹងបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខ បានធ្វើឱ្យវិនិយោគិន ដែលមានការព្រួយបារម្ភចំពោះស្ថិរភាពតម្លៃប្រាក់ដុល្លារចាប់ផ្តើមមានទំនុកចិត្តលើប្រាក់ដុល្លារឡើងវិញ។ តម្លៃប្រាក់ដុល្លារបើធៀបនឹងរូបិយប័ណ្ណធំៗដូចលុយយ៉េនជប៉ុន និង លុយអឺរ៉ូ ហាក់មានស្ថិរភាពល្អ។

ជាមួយគ្នានេះដែរ សញ្ញាវិជ្ជមាននៅតាមទីផ្សារភាគហ៊ុនធំៗក្នុងនោះ តំបន់អាស៊ី ដូចជាផ្សារភាគហ៊ុនកូរ៉េខាងត្បូង បានហក់ឡើងដល់ ៦,៤% ខណៈផ្សារភាគហ៊ុនជប៉ុន កើនឡើង៤% រីឯផ្សារហ៊ុននៅហុងកុង កើនឡើងជិត ២% និង​ផ្សារភាគហ៊ុននៅសៀងហៃ កើនឡើង១,៤%។ ដោយឡែកទីផ្សារភាគហ៊ុននៅអាម៉េរិក Wall Street ក៏បានកើនឡើងជិត ៣% ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែឧសភាឆ្នាំ២០២៥ ។

ស្របពេលជាមួយគ្នានេះតម្លៃប្រេងឥន្ធនៈ និង លោហៈធាតុមានតម្លៃដូចជា មាស ក៏មានសម្ទុះកើនឡើងខ្លាំងផងដែរ ក្នុងនោះតម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងប្រមាណ១,៥%ឈានដល់ជាង ១០៥ដុល្លារក្នុងមួយបារ៉ែល និង​តម្លៃមាស កើនឡើង០,៧% ដោយតម្លៃមាសដុំហក់ឡើងដល់ប្រមាណ ៥,៦៥០ ដុល្លារក្នុង១តម្លឹង។

លោក ខៃ រ៉ូដា (Kyle Rodda) អ្នកវិភាគទីផ្សារហិរញ្ញវត្ថុជាន់ខ្ពស់នៅក្រុមហ៊ុន Capital បានលើកឡើងថា នៅពេលនេះរាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធទៅនឹងស្ថានភាពនៅអ៊ីរ៉ង់ គឺជាកត្តាកំណត់យ៉ាងសំខាន់ចំពោះវាសនាអនាគតសេដ្ឋកិច្ចពិភពលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អតីតមន្ត្រីជាន់ខ្ពស់ FBI ចំនួន៣រូប ប្តឹងលោក ត្រាំ ពីបទបណ្តេញពួកគេចេញពីការងារយ៉ាងអយុត្តិធម៌ ដើម្បីសងសឹក

ភាពចម្រូងចម្រាសថ្មីមួយបានផ្ទុះឡើងក្រោយអតីតមន្ត្រីជាន់ខ្ពស់៣រូប នៃរដ្ឋបាលស៊ើបអង្កេតសហព័ន្ធ ឬ FBI បានដាក់ពាក្យបណ្តឹងជាក្រុម ប្រឆាំងនឹងការសម្រេ…

UNDP ព្រមានថា វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់ GDP តំបន់អារ៉ាប់ឱ្យធ្លាក់ចុះជិត២០០ពាន់លានដុល្លារ

កម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ ឬ UNDP បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៣១ ខែមីនា ថា សង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ាអាចនឹងវាយប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ