តើបញ្ហាកង្វះខាតនៃបន្ទះឈីបសាកលអាចអូសបន្លាយដល់ពេលណា?

តើបញ្ហាកង្វះខាតនៃបន្ទះឈីបសាកលអាចអូសបន្លាយដល់ពេលណា?


រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) បានព្រមានកាលពីថ្ងៃអង្គារ ឧសភាថា បញ្ហាកង្វះខាតជាសកលនៃបន្ទះឈីប (Chip) ទំនងជាអាចបន្ដអូសបន្លាយរហូតដល់ឆ្នាំក្រោយ ហើយប្រហែលជាយូរជាងនេះទៅទៀត ដ្បិតថា បញ្ហាកូវីដ១៩នៅតែបន្ដការរំខានដល់ការផលិត ក៏ដូចជាខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប ពិសេសបញ្ហាកូវីដ១៩ដែលកំពុងរាតត្បាតនៅក្នុងប្រទេសចិនតែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
តើបញ្ហាកង្វះខាតនៃបន្ទះឈីបសាកលអាចអូសបន្លាយដល់ពេលណា?

ការ​នៅ​តែ​បន្ត​បិទ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំខាន់​ៗ​នៅ​អាស៊ី ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​មុន គឺ​ពេល​ដែល​អ្នក​ប្រើប្រាស់​នៅ​អា​មេ​រិ​ក បាន​ចំណាយ​ប្រាក់​កាន់តែ​ច្រើន ដើម្បី​បន្ត​ទិញ​រថយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែល​ពឹងផ្អែក​លើ​បន្ទះ​ឈី​ប​សម្រាប់​ការ​ផលិត​ឧបករណ៍​ទាំងនេះ​។

លោកស្រី ជី​ណា រៃ​មុន​ដូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​និយាយ​ថា លោកស្រី បាន​កោះ​ប្រជុំ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន (CEO) ធំ​ៗ​មួយ​ចំនួន រួម​ទាំង​ម្ចាស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ផង​ដែរ ក្នុងអំឡុងពេល​លោកស្រី​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ពិភាក្សា​អំពី​កង្វះខាត​នៃ​ការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​នេះ ហើយ​ពួក​គេ​ទស្ស​ទាយ​ថា ប្រហែលជា ចុងឆ្នាំ ២០២៣ ឬ​ក៏​នៅ​ដើមឆ្នាំ ២០២៤ ឯនោះ ទើប​គេ​ឃើញ​ពី​ភាពល្អ​ប្រសើរ​វិញ​នៃ​ផលិតកម្ម​បន្ទះ​ឈី​ប​នេះ​" ។

លើស​ពី​នេះ លោកស្រី​ក៏​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឱ្យ​សភា​ធ្វើ​សកម្មភាព​ដើម្បី​ផ្តល់​មូលនិធិ​សម្រាប់​បង្កើត​ច្បាប់​ដែល​មាន​គោលបំណង​ជំរុញ​ការ​ផលិត​បន្ទះ​ឈី​ប​កុំព្យូទ័រ​ក្នុងស្រុក ដែល​ជា​គន្លឹះ​ដែល​អាច​ជំរុញ​ឲ្យ​មានការ​ផលិត​បាន​ច្រើន​ជាង​មុន ចាប់ពី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច រហូត​ដល់​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​សំខាន់​ផ្សេង​ៗ​ទៀត​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ដដែល​សង្កត់ធ្ងន់​ថា ប្រសិនបើ​សភា​មិន​ធ្វើ​សកម្មភាព​ឲ្យ​បាន​លឿន​ទេ​នោះ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​សំខាន់​ដូច​ជា Samsung, Intel និង Micron នឹង​សាងសង់​រោងចក្រ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ហើយ​វា​នឹង​មាន​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​សម្រាប់​អា​មេ​រិ​ក​។

សូម​រំលឹក​ថា ព្រឹទ្ធសភា​អា​មេ​រិ​ក ក៏​ដូច​ជា​រដ្ឋសភា​ដែរ បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន ៥២ ពាន់​លាន​ដុល្លារ​រួច​មក​ហើយ ក្នុង​ការ​បង្កើត​ច្បាប់​ជំរុញ​ការ​ផលិត​បន្ទះ​ឈី​ប​នេះ ដែល​វា​នឹង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ​លើ​ការ​ស្រាវជ្រាវ និង​ការ​ផលិត​បន្ទះ​ឈី​ប​ក្នុងស្រុក ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សំណើ​ច្បាប់​នេះ នៅ​មិន​បាន​ឈាន​ដល់​ការ​អនុម័ត​ចុង​ក្រោយ​នៅឡើយ​ទេ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនអះអាងថា ខ្លួនពិតជាបានធ្វើសកម្មភាពយោធាល្បាតត្រៀមលក្ខណៈប្រយុទ្ធ ជុំវិញកោះតៃវ៉ាន់មែន

ព័ត៌មាន
យោធាចិនបាននិយាយកាលពីថ្ងៃពុធនេះថា ខ្លួនពិតបានធ្វើសកម្មភាពយោធាចុះល្បាតក្នុងលក្ខណៈត្រៀមប្រយុទ្ធ នៅក្នុងដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន…

UN ជួបពិភាក្សាក្នុងន័យស្ថាបនាជាមួយរុស្ស៊ី ស្ដីពីការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម ទៅកាន់ពិភពលោក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិមួយរូបបានជួបពិភាក្សាក្នុងន័យស្ថាបនា នៅទីក្រុងមូស្គូជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ីគឺលោក អេនដ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ