ផលិតផលជលផលធម្មជាតិកម្ពុជា១២មុខ អនុញ្ញតិឱ្យនាំចូលទៅកាន់ប្រទេសចិន

ក្រុមហ៊ុនដំបូងគេមួយ ទទួលបានសិទ្ធិនាំចេញផលិតផលជលផលធម្មជាតិចំនួន១២មុខ ទៅកាន់ទីផ្សារចិន


ក្រុមហ៊ុនដំបូងគេមួយក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយចិនហើយ ដើម្បីនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗរបស់កម្ពុជាចំនួន១២ប្រភេទ ដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិន។ អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា អះអាងថា នេះជាគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ពិសេសសម្រាប់វិស័យជលផលកម្ពុជាតែម្តង ហើយតាមរយៈការទទួលបានការអនុញ្ញាតឱ្យនាំចូលនូវផលិតផលជលផលធម្មជាតិកម្ពុជា ក៏ដូចជាផលិតផលកសិកម្មដទៃទៀតទៅកាន់ប្រទេសចិន វានឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្មកម្ពុជា-ចិន កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ក្រុមហ៊ុនដំបូងគេមួយ ទទួលបានសិទ្ធិនាំចេញផលិតផលជលផលធម្មជាតិចំនួន១២មុខ ទៅកាន់ទីផ្សារចិន
ដោយ

តាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ថ្មីៗនេះរដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី «ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស» ដោយបានបញ្ជាក់ថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅ ប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយចិនហើយ។ ដោយរហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញដំបូងគេនោះគឺ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិកម្ពុជាសំខាន់ៗចំនួន១២ប្រភេទ ក្នុងនោះមានដូចជា បង្គារ ត្រី អន្ទង់ និងខ្យងជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការទទួលបានការអនុញ្ញាតពីរដ្ឋបាលគយនៃប្រទេសចិន ដើម្បីឱ្យកម្ពុជាអាចនាំចេញផលិតផលជលផលធម្មជាតិនៅប្រទេសកម្ពុជាទៅកាន់ប្រទេសចិននេះ គឺជាជោគជ័យថ្មីមួយទៀតហើយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ ហើយរហូតមកទល់ពេលនេះមានតែក្រុមហ៊ុន១ប៉ុណ្ណោះដែលទទួលបានសិទ្ធនាំចេញផលិតផលជលផលធម្មជាតិកម្ពុជាទៅកាន់ប្រទេសចិន។ បើតាមជំនាវ អ៊ឹម រចនា នេះជាការរួមចំណែកមួយក្នុងការជួយជំរុញវិស័យជលផល ក៏ដូចវិស័យកសិកម្មកម្ពុជាឱ្យឈានឆ្ពោះទៅមុខមួយកម្រិតទៀត ដោយបង្កើនគុណភាពនៃការផលិត ដែលត្រូវនឹងស្តង់ដារតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ ជាងនេះទៅទៀត នឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្មកម្ពុជាចិន កាន់រីកចម្រើមបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។

យ៉ាងណាមិញ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនបានបញ្ជាក់នោះទេថា កម្ពុជាអាចមានលទ្ធភាពក្នុងកម្រិតណានោះទេ ក្នុងការនាំចេញផលិតផលជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ។

សូមបញ្ជាក់ថា ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២ នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ខណៈដំណាំម្រេចជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំនេះ៕




អត្ថបទបន្ទាប់


ធនាគារ SME និងសមាគមស្វាយចន្ទី ចាប់ដៃគ្នាលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីដើម្បីនាំចេញ

ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០…

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ និងស្វែងរកក្រុមហ៊ុនសាងសង់

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពីផ្សារចាស់ទៅជ្រោយចង្វារបន្តទៅអរិយក្សត្រមិនទាន់កំណត់កាលបរិច្ឆេទក្នុងការបើកការដ្ឋានសាងសង់នៅឡើយទេ ពោលគឺគម្រោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ