អង្គការ OPEC - អាមេរិក

ទីបំផុត អង្គការ OPEC+ សម្រេចបន្ថយការផលិតប្រេងដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ ទោះបីត្រូវរងសម្ពាធពីអាមេរិក


អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ហៅថា OPEC+ បានសម្រេចកាត់បន្ថយការផលិតប្រេងដ៏ច្រើនបំផុតមិនធ្លាប់មាន បើគិតចាប់តាំងពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩មក ដោយសារតែតម្លៃប្រេងបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងដើម្បីឆ្លើយតបទៅហ្នឹងបញ្ហាសកលដែលកំពុងកើតឡើង។ យ៉ាងណាមិញ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ក៏ទទួលរងនូវប្រតិកម្មពីបណ្តាប្រទេសអ្នកប្រើប្រាស់ ពិសេសពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនផងដែរ។
ទីបំផុត អង្គការ OPEC+ សម្រេចបន្ថយការផលិតប្រេងដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ ទោះបីត្រូវរងសម្ពាធពីអាមេរិក

អារ៉ាប៊ី សាអ៊ូឌី ដែលជាមេដឹកនាំនៃអង្គការ OPEC បានប្រកាសក្រោយកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងវីយ៉ែន ថា អង្គការនាំចេញប្រេងនេះ បានព្រមព្រៀងកាត់បន្ថយការផលិតប្រេង ២លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង ២ភាគរយ នៃការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក។ ប្រទេសអារ៉ាប់មួយនេះ បានបញ្ជាក់ថា វាគឺជាវិធានការចាំបាច់ដើម្បីឆ្លើយតបទៅហ្នឹងការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិក ការកើនឡើងអតិផរណា និងប្រាក់ដុល្លារឡើងថ្លៃជាដើម។

គួរដឹងថា ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងនេះ នឹងធ្វើឱ្យតម្លៃប្រេងងើបឡើងវិញ ខណៈដែលវាបានធ្លាក់ចុះពី ១២០ដុល្លារ មកត្រឹមរង្វង់ ៩០ដុល្លារក្នុងមួយបារ៉ែលជាច្រើនខែមកហើយ។

ឆ្លើយតបចំពោះកាយវិការរបស់ OPEC+ នេះដែរ រដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាបញ្ចេញប្រេងពីស្តុកបន្ថែមទៀត ដើម្បីទប់ទល់នឹងតម្លៃប្រេងកើនឡើងផងដែរ។ បើយោងតាមសេចក្តីថ្លៃងការណ៍របស់សេតវិមាន បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក បានខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តទាំងងងឹតងងល់របស់អង្គការ OPEC+ ចំពេលដែលសេដ្ឋកិច្ចសកលកំពុងតស៊ូជាមួយនឹងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន។

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អាជ្ញាធរក្រុងបាងកកប្រាប់ឲ្យពលរដ្ឋធ្វើការពីផ្ទះ ខណៈដែលស្ថានភាពទឹកជំនន់កំពុងគំរាមកំហែងទីក្រុង

ព័ត៌មាន
រដ្ឋបាលក្រុងបាងកក បានស្នើសុំឱ្យបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ បំពេញការងារពីផ្ទះដើម្បីបញ្ចៀសការស្ទះចរាចរណ៍ដោយសារភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យា…

បើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ តើលោកនឹងប្រើវាដូចម្តេច ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូអាចនឹងឆ្លើយតបយ៉ាងណាដែរ?

ព័ត៌មាន
រុស្សីគឺជាប្រទេសគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ពេលនេះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចម្តងហើយម្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ