EU-EBA-កម្ពុជា

សំណុំរឿង EBA កម្ពុជា៖ ប្រទេស​អឺរ៉ុប​មួយ​ចំនួន​​ទំនង​មិនគាំទ្រ​ឲ្យ​ EU ដក​ការអនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​កម្ពុជាទេ


សំណុំ​រឿង​សហភាព​អឺរ៉ុប​បើក​ដំណើរការ​នីតិវិធីដក​ការអនុគ្រោះ​ពន្ធ​នៅ​ក្រោម​កម្មវិធី EBA ពី​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុកមួយ ដោយ​មាន​ការ​សន្និដ្ឋាន​ខុសគ្នា និង​ប្រតិកម្ម​ចម្រុះ​ពី​មជ្ឈដ្ឋាន​នានា។ បើ​តាម​ដំណឹង​ចុង​ក្រោយ​បង្អស់ បង្ហើប​ឲ្យ​ដឹងថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ខ្លះ ទំនង​មិន​គាំទ្រ​ការ​ដក​ការអនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​កម្ពុជា​នោះ​ទេ។
សហភាព​អឺរ៉ុប​ប្រាប់​កម្ពុជា​នៅថ្ងៃទី៥ តុលា ២០១៨ ថា ខ្លួន​"ចាប់​ផ្ដើម​ដំណើរការ"​ដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។
ដោយ

សារព័ត៌មានអឺរ៉ុប​មួយ ឈ្មោះថា POLITICO បាន​ផ្សាយ​កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៨ (សូម​អាន​អត្ថបទ​ដើម​ជាភាសា​អង់គ្លេស) ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​​មួយ​ចំនួន បាន​ប្រាប់​សហភាព​អឺរ៉ុប​ថា ពួកគេ​គាំទ្រ​ចំពោះ​តែ​ការដក​ដោយ​អន្លើ​នៃ​ការអនុគ្រោះ​ពន្ធ​នាំ​ចូល​មក​ក្នុង​ទីផ្សារ​អឺរ៉ុប​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ។ ពោល គឺ​មានន័យថា ប្រទេស​អឺរ៉ុប​មួយចំនួន​ទំនង​មិន​គាំទ្រ​ការដក​ទាំងស្រុង​នូវ​ការអនុគ្រោះ​ពន្ធ​របស់​សហភាពអឺរ៉ុប​សម្រាប់​កម្ពុជា​នោះ​ឡើយ។ 

សារព័ត៌មាន POLITICO ដដែល បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ការទូតសហភាពអឺរ៉ុប​ម្នាក់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក ថា គំនិត​មួយ​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​បារាំង គឺ​លុប​ចោល​ការអនុគ្រោះ​ពន្ធ​ចូល​ទីផ្សារ​អឺរ៉ុប​សម្រាប់​តែ​ផលិត​ផល​ស្ករ​ស​របស់​កម្ពុជា​មួយ​មុខ​បាន​ហើយ។ 

យោងតាម​សារព័ត៌មាន​ដដែល សហភាពអឺរ៉ុប​បាន​ស្ថិត​ក្រោម​សម្ពាធ​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន ឲ្យ​ដក​ការអនុគ្រោះពន្ធ​ក្រោម​កម្មវិធី EBA សម្រាប់​ប្រទេស​កម្ពុជា អស់រយៈពេល​មួយ​ទសវត្សរ៍​មក​ហើយ ចាប់តាំងពី​ពេល​ដែល​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​មហាសេដ្ឋី​ខ្មែរ ឧកញ៉ា លី យ៉ុងផាត់ ដែលត្រូវបាន​ចោទ​ប្រកាន់ថា បាន​បណ្ដេញ​ពលរដ្ឋ​ជាច្រើន​គ្រួសារចេញ​ពីដី​ធ្លី ដើម្បី​យកដី​ដាំចម្ការ​អំពៅ​ផលិត​ជា​ស្ករ​ស។

កាល​ពី​ថ្ងៃទី៥ តុលា ឆ្នាំ​២០១៨ មន្ត្រី​ជាន់ខ្ពស់ទទួល​បន្ទុក​ពាណិជ្ជកម្ម​របស់​សហភាពអឺរ៉ុប បាន​សរសេរ​អត្ថបទ​មួយ​ថា សហភាពអឺរ៉ុប​បាន​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ថា ខ្លួន​បាន​និង​កំពុង​បើក​ដំណើរការ​នីតិវិធី​ដើម្បី​ដក​ការអនុគ្រោះពន្ធ​ក្រោម​កម្មវិធី EBA ពី​ប្រទេស​កម្ពុជា ដែល​នីតិវិធី​នេះ​អាច​នឹង​ត្រូវ​ចំណាយ​ពេល​ជាង ១ឆ្នាំ ទើប​ឈាន​ដល់​ការសម្រេច​ចុងក្រោយ​ជុំវិញថា តើ​ដក ឬ​មិន​ដក​ការអនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​នេះ។ 

ជាការឆ្លើយតប រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍មួយ ដោយ​ហៅ​ការគំរាម​កំហែង​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា ពីសំណាក់​សហភាពអឺរ៉ុប ថា ជា​«ការអយុត្តិធម៌​បំផុត» និង​បាន​ចោទ​ប្រកាន់​សហភាព​អឺរ៉ុប​ថា «ខ្វះ​តម្លាភាព» នៅ​ក្នុង​ការ​ធ្វើ​ការសម្រេចចិត្ត​ដោយ​បុរេ​វិនិច្ឆ័យ​មក​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ប្រទេស​កម្ពុជា៕




អត្ថបទបន្ទាប់


អ្នក​ជំនាញ​ដី​ធ្លី៖ យុទ្ធសាស្ត្រ​ធំៗ​៤​នឹង​ជំរុញ​ការ​អភិវឌ្ឍ​អចលនទ្រព្យដើម្បី​​កំណើន​សេដ្ឋកិច្ច​ជាតិ

ព័ត៌មាន
អ្នក​​ជំនាញ​​អចលនទ្រព្យ​​បាន​​កត់​សម្គាល់​ឃើញ​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៅ​ក្នុង​អាណត្តិ​ទី៦​ថ្មី បន្ទាប់​ពី​រដ្ឋ…

ចំណូលពីវិស័យល្បែងនៅម៉ាកាវ មានកំណើនជិត ២០%

ព័ត៌មាន
ម៉ាកាវ ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាទឹកដីសម្បូរទៅដោយឧស្សាហកម្មល្បែងនោះ នៅត្រីមាសទី៣ក្នុងឆ្នាំ ម៉ាកាវ រកចំណូលបានពីវិស័យឧស្សាហកម្មល្បែងជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ