ស្ករត្នោតកំពង់ស្ពឺ

តើមានកត្តាអ្វីជំរុញឱ្យការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផល GI មានការកើនឡើងទ្វេដងនៅឆ្នាំ២០២៥?


ស្ករត្នោតកំពង់ស្ពឺ ដែលផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កំពុងទទួលបានការពេញនិយម និងទទួលបានការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារអឺរ៉ុប។ បើតាមការអះអាងរបស់ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ នៅក្នុងឆ្នាំ២០២៥ ខាងមុខ ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺមានរហូតដល់ជាង១៧០តោន មានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២៤។
ស្ករត្នោតកំពង់ស្ពឺ
ដោយ

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលផលិតផលសម្គាល់ភូមិសាស្ត្រពីសំណាក់ទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៥ មានចំនួនរហូតដល់ជាង១៧០តោនមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែជាង៧០តោនប៉ុណ្ណោះ។ ពាក់ព័ន្ធតម្លៃស្ករត្នោតកំពង់ស្ពឺ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា មិនមានការប្រែប្រួលនោះទេ ពោលគឺនៅចន្លោះពី៧ពាន់៤រយរៀលទៅ៧ពាន់៥រយរៀលក្នុង១គីឡូក្រាម។ ទោះបីការបញ្ជាទិញនៅឆ្នាំក្រោយមានការកើនឡើងទ្វេដងក៏ពិតមែន តែប្រធានប្រធានរូបនេះអះអាងថា វាមិនមែនជាបញ្ហាចោទសម្រាប់កសិករជាអ្នកផលិតនោះទេ។

ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺរូបនេះជឿជាក់ថា តាមរយៈការបញ្ជាទិញស្ករត្នោត GI ក្នុងបរិមាណដ៏ច្រើននៅឆ្នាំក្រោយនេះ វានឹងរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យកាន់តែមានល្អប្រសើរបន្ថែមទៀត។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ខណៈអ្នកឡើងតោ្នតខ្លះអាចរកចំណូលបានចន្លោះពី២,៥០០ដុល្លារទៅ៦,០០០ដុល្លារនៅក្នុង១រដូវ ដែលមានរយៈពេលពី៣ទៅ៤ខែក្នុង១ឆ្នាំ។

បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានសមាជិកចំនួន១៥០គ្រួសារកំពុងផលិតស្ករត្នោតស្ករត្នោតចំនួន៤ប្រភេទរួមមានស្ករសាច់ ស្ករម្សៅ ស្ករផែន និងស្ករស៊ីរ៉ូ ដោយស្ករទាំងនេះត្រូវបាននាំចេញទៅបណ្ដាប្រទេសចំនួន១៨នៅលើពិភពលោក៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើហេតុអ្វីបានជាប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់ប្រទេសនៅក្នុងច្បាប់អាជ្ញាសឹក?

ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើឱ្យប្រទេសក្នុងតំបន់  និងលើពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹ…

តើរដ្ឋាភិបាលថៃ គ្រោងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារស៊ីជម្រៅបែបណា ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ

យោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទី៣ ខែធ្នូ បានឱ្យដឹងថា រដ្ឋាភិបាលថៃ មានផែនការប្រកបដោយភាពមហិច្ឆតាក្នុងការធ្វើកំណែទម្រង់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ