ក្រុមហ៊ុន Panasonic

ក្រុមហ៊ុនជប៉ុន Panasonic គ្រោងបង្កើនការផលិតគ្រឿងសម្ភារអគ្គិសនីនៅប្រទេសវៀតណាម ដើម្បីប្រកួតប្រជែងជាមួយមហាយក្សចិន


ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន Panasonic នឹងពង្រឹងអាជីវកម្មផលិតសម្ភារអគ្គិសនីសំខាន់ៗរបស់ខ្លួន រួមមានព្រីភ្លើង កុងតាក់ភ្លើង និងឌីហ្សង់ទ័រនៅអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើនផលិតកម្មនៅក្នុងរោងចក្រធំរបស់ខ្លួនក្នុងប្រទេសវៀតណាម និងចាប់ផ្តើមដំណើរការលក់នៅកម្ពុជា ក្នុងឆ្នាំ២០២៥ នេះ ដើម្បីប្រកួតប្រជែងជាមួយមហាយក្សចិន និងដើម្បីរក្សាចំណែកទីផ្សារឈានមុខគេរបស់ខ្លួននៅអាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ក្រុមហ៊ុន Panasonic
ដោយ

ក្រុមហ៊ុនជប៉ុន Panasonic ដែលលក់សម្ភារអគ្គិសនីសំខាន់ៗរបស់ខ្លួន រួមមានព្រីភ្លើង កុងតាក់ភ្លើង និងឌីហ្សង់ទ័រនៅប្រមាណ១០០ប្រទេស និងតំបន់ ហើយដើម្បីចាប់យកទីផ្សារអាស៊ីអាគ្នេយ៍ ដែលតម្រូវការប្រើប្រាស់អគ្គិសនីកំពុងកើនឡើង ក្រុមហ៊ុននេះបានសម្រេចឈានជើងចូលទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០២៥ នេះ ហើយបន្ទាប់មកប្រទេសឡាវ។

ទន្ទឹមនេះ ក្រុមហ៊ុននេះក៏នឹងពន្លឿនការវិនិយោគលើស្វ័យប្រវត្តិកម្ម និងបង្កើនផលិតកម្មនៅរោងចក្ររបស់ខ្លួនក្នុងខេត្តប៊ិញយឿង (Binh Duong) ប្រទេសវៀតណាម ភាគខាងត្បូងផងដែរ។ ក្រុមហ៊ុននេះគ្រោងបង្កើនអត្រាស្វ័យប្រវត្តិកម្មនៅរោងចក្រធំរបស់ខ្លួនក្នុងប្រទេសវៀតណាម ខាងលើនេះ ពី៤២% ដែលខ្លួនសម្រេចបានក្នុងឆ្នាំសារពើពន្ធ២០២២ ឱ្យឈានដល់៩០% ក្នុងសារពើពន្ធ២០២៥ ដើម្បីកបង្កើនការប្រកួតប្រជែងផ្នែកថ្លៃដើម។

ក្រុមហ៊ុន Panasonic បានដាក់គោលដៅបង្កើនសមត្ថភាពផលិតនៅរោងចក្រក្នុងប្រទេសវៀតណាមចំនួន៨០% ពី៩លានឯកតា ក្នុងមួយខែៗនាពេលបច្ចុប្បន្នឱ្យឈានដល់១៦លានឯកតានៅត្រឹមឆ្នាំសារពើពន្ធ២០៣០។

ខណៈដែលបណ្ដាក្រុមហ៊ុនសហគ្រាសផលិតរបស់ចិន ផ្តល់ជម្រើសដែលមានតម្លៃថោកជាង និងដណ្ដើមចំណែកទីផ្សារនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Panasonic បានផ្លាស់ប្តូរការអភិវឌ្ឍផលិតផលពីប្រទេសជប៉ុន មកកាន់ប្រទេសវៀតណាម ដើម្បីពន្លឿនការអភិវឌ្ឍនវានុវត្តន៍ថ្មី។

សូមបញ្ជាក់ថា ក្រុមហ៊ុន Panasonic បានដាក់គោលដៅសម្រេចឱ្យបាននូវកំណើនរឹងមាំក្នុងអាជីវកម្មផលិតសម្ភារអគ្គិសនីរបស់ខ្លួន ដោយកំណត់គោលដៅលក់ឱ្យបានចំនួន១,៧ពាន់លានដុល្លារអាម៉េរិក និងកំណើនប្រចាំឆ្នាំ១០% ដោយក្នុងនោះប្រទេសវៀតណាម ឥណ្ឌា និងតួកគី មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៨០% នៃប្រាក់ចំណូលរបស់ខ្លួន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអឺរ៉ុបមានផែនការយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីស្ដារឧស្សាហកម្មដែលកំពុងដាំក្បាលចុះ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយអាម៉េរិក និងចិន?

គណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗបានដាក់ចេញផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីស្ដារឧស្សាហកម្មដែលកំពុងដាំក្បាលចុះ និងបង្កើនសមត្ថភាពប្រកួតប្រជែងជ…

ក្រុមហ៊ុន TikTok គ្រោងជះលុយជិត៤ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅប្រទេសថៃ

ទោះបីកំពុងជួបព្យុះភ្លៀងនៅសហរដ្ឋអាម៉េរិក ក្រុមហ៊ុន TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance បានប្រកាសបោះទុនវិនិយោគជិត៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ