Panasonic

Panasonic នឹងកាត់បន្ថយការងារបុគ្គលិកចំនួន ១.៧០០ កន្លែង នៅជប៉ុន និងសិង្ហបុរី


ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន Panasonic បានសម្រេចចិត្តកាត់បន្ថយការងារបុគ្គលិក ១.៧០០ កន្លែងនៅរោងចក្រប្រទេសជប៉ុន និងសិង្ហបុរី តាមរយៈកម្មវិធីចូលនិវត្តន៍ដោយស្ម័គ្រចិត្តផ្ដោតលើនិយោជិតដែលបានធ្វើការអស់រយៈ ពេល ១០ឆ្នាំឡើង។ ការកាត់បន្ថយការងារនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការបាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនPanasonic។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន Panasonicសម្រេចចិត្តកាត់បន្ថយការងារបុគ្គលិក
ដោយ

ក្រុមហ៊ុន Panasonic នឹង​បញ្ឈប់​ការ​ផលិត​ម៉ាស៊ីន​ទូរ​ទឹកកក​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ចុងខែ​កញ្ញា​ឆ្នាំ ២០២២ ហើយ​វា​នឹង​ប៉ះពាល់​ដល់​ការងារ​កម្មករ ៧០០​នាក់​។ ហើយ​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ​នេះ នឹង​ត្រូវ​រើស​ទៅ​រោងចក្រ​ដែល​មាន​ស្រាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​ចិន​វិញ​។

ថ្វីបើ ប្រតិបត្តិការ​ស្នូល​ក្នុង​ការ​ផលិត​នៅ​សិង្ហ​បុរី​មិន​ផ្តោត​លើ ការ​ផលិត​ម៉ាស៊ីន​ទូរ​ទឹកកក​ក៏​ដោយ តែ​កំណើន​នៃ​ការ​លក់​ផលិតផល​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ជាប់​គាំង​ផង​ដែរ​។ ទាំងនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​វិស័យ​ផលិតកម្ម​របស់​សិង្ហ​បុរី​។ ក្នុង​នោះ ការ​កើនឡើង​ថ្លៃ​ពលកម្ម​បាន​ធ្វើ​ឱ្យ​មាន​លក្ខខណ្ឌ​តឹង​រឹង​សម្រាប់​ការ​ផលិត​។

ដោយឡែក សម្រាប់​នៅ​ប្រទេស​ជប៉ុន​វិញ ក្រុមហ៊ុន Panasonic បាន​កាត់​បន្ថយ​ការងារ តាម​រយៈ​ការ​ដាក់​ពាក្យ​ចូល​កម្មវិធី​ចូល​និវត្តន៍​ដោយ​ស្ម័គ្រចិត្ត​ផ្ដោត​លើ​និយោជិត​ដែល​បាន​ធ្វើការ​អស់​រយៈ ពេល ១០​ឆ្នាំ​ឡើង​ទៅ​។  កម្មវិធី​នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ដែល​ក្រុមហ៊ុន​កែទម្រង់​រចនាសម្ព័ន្ធ​ការ​បែងចែក​អាជីវកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១ ខែតុលា​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា សម្រាប់​អ្នក​ដាក់​ពាក្យសុំ​ឈប់​នឹង​អាច​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ដែល​ស្មើនឹង​ប្រាក់ខែ​គោល​រហូត​ដល់ ៥០ ខែ ដែល​ជា​គោលការណ៍​សម្រាប់​អ្នក​ចូល​និវត្តន៍​ស្ម័គ្រ​ចិត្តនឹង​ចាក​ចេញពី​ក្រុមហ៊ុន​។

គួរ​ជ្រាប​ថា ការ​លក់​ជា​ក្រុម​របស់​ក្រុមហ៊ុន Panasonic ក្នុង​ឆ្នាំ​សារពើពន្ធ​ដែល​បាន​បញ្ចប់​នៅ​ខែមីនា​ឆ្នាំ​២០២១ បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម ៦៣ ពាន់​លាន​ដុល្លារ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រមាណ ២៥​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វី​ដ​១៩ ខណៈ​ដែល​ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​វិញ គឺ​មាន​តិច​ជាង ៤%​ប៉ុណ្ណោះ នៃ​ចំណូល​រកបាន ខណៈ​ដែល​គូប្រជែង​របស់​ខ្លួន គឺ​ក្រុមហ៊ុន Sony Group មាន​ប្រាក់​ចំណេញ​ប្រតិបត្តិការ​ដល់​ទៅ ១១% ឯណោះ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Ford ចាប់ដៃក្រុមហ៊ុនកូរ៉េ SK បង្កើតរោងចក្រធំៗអាមេរិក និងគ្រោងលក់រថយន្តអគ្គិសនីក្នុងឆ្នាំ២០២២

ព័ត៌មាន
ដើម្បីសម្រេចនូវផែនការជំរុញការលក់រថយន្តអគ្គិសនីនៅទូទាំសកលលោក ក្រុមហ៊ុន Ford Motor បានសហការជាមួយក្រុមហ៊ុនផលិតអាគុយរថយន្ដ SK Innovatio…

អាមេរិក នឹងចំណាយជិត២ពាន់លានដុល្លារ សងក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ដែលរុះរើឈប់ប្រើផលិតផល Huawei និង ZTE

ព័ត៌មាន
គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) នៅដើមសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងបើកកម្មវិធីមួយដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ