សង្គ្រាមឈ្លានពាន

អ្នករាយការណ៍សិទ្ធិមនុស្សរបស់ UN បង្ហាញក្ដីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា


អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់ជនភៀសសឹកដោយផ្ទាល់ និងបង្ហាញនូវក្ដីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
សង្គ្រាមឈ្លានពាន
ដោយ

ការបញ្ជាក់បែបនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ហាពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ តាមរយៈសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានប្រជាជនភៀសសឹកកម្ពុជាចំនួនជាង២ម៉ឺននាក់នៅមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានមកទល់ពេលនេះ។

នៅក្នុងកិច្ចពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មីរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឯកឧត្ដម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់ ហើយទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជា និងថៃនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏មកទល់ពេលនេះជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់មិនអាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ ដោយសារការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃលើទឹកដីកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង។

ទន្ទឹមនេះ ឯកឧត្តម ក៏បានប្រាប់អ្នករាយការណ៍ពិសេសរបស់ UN ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសយន្តការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ។

ជាមួយគ្នានេះលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងក្ដីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន និងបានគូសបញ្ជាក់ថា លោកនឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់ជនភៀសសឹកដោយផ្ទាល់។ អ្នករាយការណ៍ពិសេសរូបនេះ ក៏បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិយ៉ាងល្អ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងស្នើឱ្យភាគីជម្លោះងាកមករកតុចរចា

ប្រមុខការទូតចិន និងអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ ក្នុងការគំរាម…

សម្តេចធិបតី ប្តេជ្ញាការពារមិនឱ្យកម្ពុជាក្លាយជាមូលដ្ឋានឆបោកតាមអនឡាញ និងចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃជុំវិញបញ្ហាព្រំដែនជារឿងមិនត្រឹមត្រូវ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ