អត្ថបទក្រុមហ៊ុន

PARK CAFE ជាភោជនីដ្ឋានអាហារសុខភាពដ៏ល្បីល្បាញ បានពង្រីកដល់ខេត្តបាត់ដំបងមួយទៀតហើយ


ខេត្តបាត់ដំបងជាតំបន់មួយដែល មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរួមមាន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មជាដើម។ ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាបំរើអោយវិស័យទេសចរណ៍បានរីកចំរើនឡើងផងដែរដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ការដឹកជញ្ជូន មណ្ឌលកម្សាន្តមនុស្សពេញវ័យដែលជម្រុញការរៀបចំតំបន់ទេសចរណ៍។
PARK CAFE ជាភោជនីដ្ឋានអាហារសុខភាពដ៏ល្បីល្បាញ បានពង្រីកដល់ខេត្តបាត់ដំបងមួយទៀតហើយ

ជាច្រើន​កន្លែង​សំរាប់​ភ្ញៀវ​ទេសចរណ៍ មក​លំហែ​កំសាន្ដ និង​ស្នាក់​នៅក្នុង​ខេត្ដ​ប្រកបដោយ​ផាសុខភាព និង​សប្បាយរីករាយបំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ។ ក្រៅពីនេះ​នៅមានដង​ស្ទឹង​សង្កែដែលជា គោលដៅ ទេសចរណ៍​បែប វប្បធម៌ ប្រ​វ​ត្ដិ​សាស្ដ្រ ធម្មជាតិ និង​កែច្នៃ ជា​សក្ដា​នុពល​ដ៏​សំខាន់។

ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរនិង មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាជនជាច្រើនកុះករទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈសុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តបាត់ដំបងដែលមានទីតាំងលើស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែក្បែរសួនកុមារចុះពីផ្លូវជាតិលេខ៥ត្រឹមតែ៨៨ម៉ែតប៉ុណ្ណោះ។

អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅរមណីយដ្ឋានរឺខេត្តផ្សេងឆ្លងកាត់ខេត្តបាត់ដំបងកាន់តែងាយស្រួលក្នុងការទទួលទានអាហារឆ្ញាញ់និងភេសជ្ជៈសុខភាពជាមួយជម្រើសសំបូរបែប ព្រមទាំងរីករាយជាមួយបរិយាកាសរស់រវើកគយគុណទេសភាពដងស្ទឹងសង្កែក្នុងពេលតែមួយ។

ម្យ៉ាងទៀត ផាកកាហ្វេ មានទស្សនៈវិស័យក្នុងការចូលរួមក្នុង ការអភិវឌ្ឍ សហគមន៏តាមរយៈការបង្កើត ការងារព្រមទាំងបំរើជូននូវអាហារ ដែលយកចិត្តទុកដាក់ខ្ពស់ដល់ផាសុខភាព។

ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈដែលល្អដល់សុខភាពថែមទៀត ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង

ម្យាងទៀតផាកកាហ្វេសាខាបាត់ដំបងក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ​​

- ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990។

- តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត

- ហ្វេសបុកផេក៖​ Park Café




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាមេរិករិះគន់ចិនថា កំពុងដើរអូសជើងក្នុងការជួយបន្ធូរបន្ថយបន្ទុកបំណុលប្រទេសក្រីក្រ

ព័ត៌មាន
ទីប្រឹក្សាកំពូលរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ជេណេត យេឡិន (Janet Yellen) បានព្រមានកាលពីថ្ងៃអង្គារថា ការអូសបន្លាយពេល…

ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ «ដៃគូធនាគារល្អបំផុតសម្រាប់ SME» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ

ព័ត៌មាន
អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជា ទទួលបានពានរង្វាន់«ដៃគូធនាគារល្អបំផុតសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម(SMEs)ប្រចាំតំបន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ