ការនាំចេញរបស់វៀតណាម

ការនាំចេញរបស់វៀតណាមនឹងកើនឡើងដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំ២០២១


តម្លៃនៃការនាំចេញរបស់វៀតណាមត្រូវបានកំណត់ថា នឹងឈានដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន។ បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ការកើនឡើងនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ចំពេលមានការរាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
រូបតំណាងអំពីការនាំចេញរបស់វៀតណាម
ដោយ

អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា តួលេខ​នេះ​បាន​ឈាន​ដល់ ៣០០ ពាន់​លាន​ដុល្លារ តាំងពី​ខែវិច្ឆិកា​មក​ម្ល៉េះ ហើយ​រំពឹង​ថា បំណាច់​ឆ្នាំ​នេះ នឹង​កើន​ដល់ ៣៣០​ពាន់​លាន​ដុល្លារ​។

នៅ​ពេល​ដែល​សកម្មភាព​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​មានការ​កើនឡើង ក៏​បាន​បង្ក​ឱ្យ​ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម (SME)​នៅ​វៀតណាម ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការ​នាំ​ចេញ​ទំនិញ​របស់​ពួក​គេ​ផង​ដែរ​។ បញ្ហា​ប្រឈម​មួយ របស់ SME នៅ​វៀតណាម គឺ​ពួក​គេ​អសមត្ថភាព​ក្នុង​ការ​បំពេញ​តាម​ស្តង់ដារ​គុណភាព​ខ្ពស់​របស់​អ្នកទិញ​នៅ​បរទេស​។ ទន្ទឹម​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ភាសា និង​ការ​ពង្រីក​ទីផ្សារ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​ក្រោយ​នេះ វៀតណាម​នឹង​ផ្តោត​លើ​ផែនការ​រយៈពេល​មធ្យម និង​វែង ដើម្បី​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​ផ្សេង​ៗ ដែល​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​។ ទោះ​យ៉ាងណា ប្រធាន​វិទ្យាស្ថាន​គ្រប់គ្រង​សេដ្ឋកិច្ច​មជ្ឈិម​របស់​វៀតណាម បាន​មាន​ប្រសាសន៍​ថា ក្រុម​អាជីវកម្ម​គួរតែ​ផ្តោត​លើ​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដែល​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​សំខាន់​ៗ ព្រមទាំង​ស្វែងរក​ទីផ្សារ​ថ្មី​ៗ និង​គុណ​តម្លៃ​នាំ​ចេញ​របស់​ពួក​គេ​ផង​ដែរ​។

គួ​ជម្រាប​ថា វៀតណាម​បាន​នាំ​ចេញ​ផលិតផល​មាន​តម្លៃ​ប្រមាណ​ជិត ២៨៣ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២០ ដែល​កើនឡើង ៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃគ្រោងនឹងផ្អាកវិធានការលើកលែងចត្តាឡីស័កសម្រាប់ទេសចរអន្តរជាតិ ក្រោយអូមីក្រុងចូលលុកលុយកាន់តែច្រើន

ព័ត៌មាន
ក្រសួងសុខាភិបាលថៃ នឹងណែនាំឲ្យមានការផ្អាកនូវការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចអាចចូលប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ក្រោយមានក្…

កំពូលមហាសេដ្ឋីអាមេរិក Elon Musk នឹងត្រូវបង់ពន្ធជាង ១១ ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់អាមេរិក លោកអេឡុន ម៉ាស់ Elon Musk ថ្មីៗនេះបានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ