ក្រុមហ៊ុនផ្សារទំនើប Parkson ចាញ់ក្ដីនៅតុលាការភ្នំពេញ និងតម្រូវឲ្យបង់ប្រាក់ជាង១៤៤ លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់ គម្រោង


ក្រុមហ៊ុន Parkson Cambodia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Parkson Retail Asia Ltd ដែលបានចុះបញ្ចីផ្សារហ៊ុននៅសិង្ហបុរីនោះ បានចាញ់ក្ដីជាមួយក្រុមហ៊ុន Hassan (Cambodia) Development Co,.Ltd នៅក្នុងជម្លោះកិច្ចសន្យាជួល និងត្រូវបានតុលាការក្រុងភ្នំពេញ បង្គាប់ឲ្យបង់ប្រាក់ ១៤៤,៥ លានដុល្លារអាមេរិកសម្រាប់ការខូចខាតទៅឲ្យក្រុមហ៊ុនម្ចាស់គម្រោង Hassan Cambodia នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ម៉ាឡេស៊ី The Star។
ក្រុមហ៊ុនផ្សារទំនើប Parkson ចាញ់ក្ដីនៅតុលាការភ្នំពេញ និងតម្រូវឲ្យបង់ប្រាក់ជាង១៤៤ លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់គម្រោង
ដោយ

ជាមួយ​គ្នា​នោះ ប្រាក់​កក់ និង​ការ​ទូទាត់​សង​ថ្លៃ​ជួល​មុន​ទាំងអស់ របស់​ក្រុមហ៊ុន Parkson (Cambodia) Co .,Ltd ដែល​បាន​ផ្ដល់​ឲ្យ​ទៅ​ក្រុមហ៊ុន Hassan Cambodia ប្រមាណ ៤,៤៨ លាន​ដុល្លារ​អា​មេ​រិ​ក ក៏​នឹង​ត្រូវ​ពិន័យ​ដកហូត​ទុក​ផង​ដែរ​។

កាលពី​ថ្ងៃ​ទី ២២ ខែមេសា តុលាការក្រុង​ភ្នំពេញ​បាន​ប្រកាស​សាលក្រម ប្រឆាំង​នឹង​ក្រុមហ៊ុន Parkson Cambodia និង​បាន​បង្គាប់​ផាកពិន័យ​ដកហូត និង​ទូទាត់​សង​ទៅ​លើ​ផល​ប៉ះ​ខូចខាត នៅ​ក្នុង​ជម្លោះ​លើ​កិច្ចសន្យាជួល​។

ក្រុមហ៊ុន Parkson Retail Asia កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ខែតុលា​ឆ្នាំ​២០១៩ បាន​ប្រកាស​ថា ខ្លួន​បាន​ជូនដំណឹង​ទៅ​កាន់​ក្រុមហ៊ុន Hassan Cambodia ក្រោម​មជ្ឈមណ្ឌល​អាជ្ញាកណ្ដាល​អន្តរជាតិ​សិង្ហ​បុរី ជុំវិញ​នឹង​រឿង​ជួល​នេះ​។

បើ​តាម​របាយការណ៍ ក្រុមហ៊ុន Hassan Cambodia ត្រូវ​បាន​គេ​សន្មត់​ថា បាន​បញ្ចប់ និង​ប្រគល់​ទីតាំង​ឲ្យ​ទៅ​ក្រុមហ៊ុន Parkson Cambodia នៅ​ក្នុង​អគារ​ថ្មី ដែល​ត្រូវ​បាន​សន្មត់​ថា នឹង​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០១៦​។

ប្រភព​ព័ត៌មាន ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ចោទប្រកាន់​ដោយ​ក្រុមហ៊ុន Hassan Cambodia, ដើម្បី​ដោះស្រាយ​ការ​រំលោភ​បំពាន​របស់​ខ្លួន ក្រុមហ៊ុន Parkson Cambodia បាន​បញ្ចប់​កិច្ចព្រមព្រៀង​ជួល ដោយ​បាន​ជូនដំណឹង​ទៅ​កាន់​ភតិសន្យាបតី (​ម្ចាស់​គម្រោង​ជួល​)​ផង​ដែរ​។

ទោះ​យ៉ាងណា នៅ​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Hassan Cambodia បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន Parkson Cambodia ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​នឹង​ការ​បញ្ចប់​កិច្ចសន្យាជួល​នេះ​។

ក្រុមហ៊ុន Parkson Cambodia បច្ចុប្បន្ន​កំពុង​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​មេធាវី​កម្ពុជា ថា​តើ​ត្រូវ​ដាក់​ញត្តិ​ដើម្បី​ប្ដឹង​បន្ដ​ទៅ​ឧទ្ធរណ៍ ឬ​ក៏​អាច​មាន​ទម្រង់​បែបបទ​នៃ​ឆ្លើយ​តប​ផ្សេង​ទៀត​។

ខេ​ម​បូ​ណូ​មី​ស មិន​អាច​ទទួល​បានការ​បញ្ជាក់​បន្ថែម​ពី​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ បាន​ទេ នៅ​ថ្ងៃ​ទី ២៩ ខែមេសា​នេះ​។

បន្ទាប់​ពី​មាន​បញ្ហា​ក្ដីក្ដាំ​នេះ​កើតឡើង គេ​សង្កេត​ឃើញ​ថា តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Parkson Holding Bhd បាន​ធ្លាក់​ចុះ ៨% នៅ​ក្នុង​ការ​ថ្ងៃ​បើក​ជួញដូរ​កាលពី​ថ្ងៃ​អង្គារ ទី​២៨ ខែមេសា​។

សូម​បញ្ជាក់​ថា ផ្សារ​ទំនើប Parkson Cambodia នេះ ធ្លាប់​មាន​ផែនការ​នឹង​បើក​ដំណើរការ​នៅ​ក្នុង​អគារ​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ប៉ុន្ដែ ក្រោយ​ពី​មាន​បញ្ហា​នេះ មក​ទល់​ពេល​នេះ អគារ​ដែល​គេ​ច្រើន​ស្គាល់​ថា អគារ​ផ្សារ Parkson នោះ មិន​ទាន់​បាន​បើក​ដំណើរការ​នោះ​ទេ ខណៈ​ដែល​អគារ​នេះ បាន​ចាប់ផ្ដើម​សាងសង់​ឡើង​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​។ 

បើ​តាម​ការ​អះអាង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន ដែល​ជា​ម្ចាស់​គម្រោង​នេះ គឺ លោក Olvy Othsman ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​កាលពី​ពេល​កន្លង​ទៅ​ថា អគារ​ដែល​ស្ថិត​ខាងកើត​គល់​ស្ពាន​អាកាស​តិច​ណូ ដែល​មាន​រចនាបថ ខាងក្រៅ​ដូច​ទៅ​នឹង​សំបុក​ឃ្មុំ​នោះ គឺ​នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា Phnom Penh Mega Mall វិញ ហើយ​គ្មាន​ឈ្មោះ​ផ្សារ Parkson នៅ​ទីនោះ​ទៀត​ទេ​។

តាម​របាយការណ៍​ពី​ក្រុមហ៊ុន CBRE ដែល​ទទួល​សិទ្ធិ​លក់ និង​ជួល​ទីតាំង​ក្នុង​គម្រោង​នេះ បាន​ឲ្យ​ដឹង​ថា អគារ​ផ្សារ​ទំនើប Phnom Penh Mega Mall នេះ​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ ដោយ​វា​មាន​កម្ពស់ ១០ ជាន់ និង​មាន ៥​ជាន់​សម្រាប់​ចត​យានយន្ដ ដែល​អាច​ដាក់​ឡាន បាន​១.៥០០ គ្រឿង និង​ម៉ូតូ ២.០០០ គ្រឿង​។ ខណៈ​ដែល​ទំហំ​ផ្ទៃ​សំណង់​សរុប​មាន​ជាង ៤​ម៉ឺន​ម៉ែត្រការ៉េ​៕ 

None



អត្ថបទបន្ទាប់


សំណើរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិ Paragon ត្រូវបានដោះស្រាយ ក្រោយក្រសួងអប់រំចេញមុខ

បន្ទាប់ពីឳពុកម្តាយ អាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ Paragon International School (អតីតសាលាហ្សាម៉ាន់)ប្រមូលផ្តុំគ្នានៅជិតសាលាអន្តរជាតិ P…

នៅ​ត្រីមាសទី២​ ឧស្សាហកម្ម​ធានា​រ៉ាប់រង​កម្ពុជា​នឹង​​រង្គោះ​រង្គើ ដោយសារ​ឥទ្ធិពល​កូវីដ១៩

ក្រុម​អ្នក​ជំនួញ និង​អ្នក​ជំនាញ​នៅក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា បាន​ព្រមាន​ថា ចាប់ពី​ត្រីមាស​ទី២​ ឆ្នាំ​២០២០​នេះ​តទៅ វិស័យ​ធានា​រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ