មន្ត្រីកម្ពុជា

តុលាការអាម៉េរិកសម្រេចថា មន្ត្រីកម្ពុជាគ្មានទោសពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វាក្តាមនោះទេ ក្រោយចាប់ខ្លួនជាង ១ឆ្នាំ


ក្រោយការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក អស់រយៈពេលជាង១ឆ្នាំ ៤ខែ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិកសម្រេចថា គ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកនោះទេ។
មន្ត្រីកម្ពុជា
ដោយ

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្កោលទោសចំពោះទង្វើ​របស់ទីភ្នាក់ងារ​មច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលរំលោភអំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិ​ក្នុងការអនុវត្ត​ច្បាប់ឆ្លងដែន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថា គ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកនោះទេ។

ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិកនេះ គឺជាយុត្តិធម៌ ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ម៉ះផល និងសបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន។

បើតាមក្រសួងកសិកម្ម លោក គ្រី ម៉ះផល ត្រូវចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិកអស់រយៈពេលជាង១ឆ្នាំ ៤ខែ បន្ទាប់ពី លោក ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះថ្នាក់នៅប្រទេសប៉ាណាម៉ា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

យ៉ាងណាមិញ នៅក្នុងសំណុំរឿងនេះ ក្រសួងកសិកម្មបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន គឺក្នុងគោលបំណងគោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្ដីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម ដោយបានបន្ថែមថា ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ ដោយគ្រាន់តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសាពត៌មានគ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារនៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេវិនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា៕

None



អត្ថបទបន្ទាប់


ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់ពីហេតុផល ដែលគម្រោងនាំចេញដំឡូងមី ១០ម៉ឺនតោន ទៅចិន និងឥណ្ឌា ត្រូវបានខកខាន

គម្រោងនាំចេញដំឡូងមីដោយផ្ទាល់រវាងក្រុមហ៊ុនមកពីប្រទេសចិន និងឥណ្ឌាជាមួយសមាគមដំឡូងមីខ្មែរ មិនអាចដំណើរការទៅមុខរួចឡើយ ដោយសារតែកសិករមិនអា…

ឥណ្ឌាងាកទៅទិញប្រេងឆៅអាមេរិកកាន់តែច្រើន ក្រោយរុស្ស៊ីកំពុងរួមរឹតដោយទណ្ឌកម្មកាន់តែខ្លាំង

ឥណ្ឌា ដែលជាម៉ូយប្រេងដ៏ធំមួយរបស់រុស្ស៊ីនៅពេលនេះ កំពុងតែបង្កើនការនាំចូលប្រេងពីសហរដ្ឋអាមេរិក ខណៈរុស្ស៊ីរួមរឹតដោយទណ្ឌកម្មពីលោកខាងលិចកាន់ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ