


ទោះជាយ៉ាងនេះក្ដី នៅក្នុងអំឡុងពេលជាង ពីរ ទសវត្សរ៍មកនេះ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័ រួមទាំងមាន ការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានឡើងដល់ឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ហើយប្រាថ្នាថា នឹងសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០។
ជាមួយគ្នានេះសេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវកំណើនជាមធ្យមចំនួន ៧.៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ ១៩៩៨ និង ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសដែល សេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក។
ប៉ុន្តែរហូតមកដល់ពេលនេះ មានតំបន់មួយចំនួនទៀតកំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន កប់ដី ដែលនៅសេសសល់ពីសង្គ្រាម។ កាលពីចន្លោះឆ្នាំ១៩៧៩ និង ឆ្នាំ២០២១ របាយការណ៍អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជាបង្ហាញថា មានជនរងគ្រោះស្លាប់ និង របួសចំនួន ៦៤,៩៥០នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩,៨០៦នាក់ ដោយសារគ្រាប់មីន កប់ដីទាំងនោះ។



សូមរំឭកផងដែរថា រហូតមកដល់ពេលនេះ ខេត្តដែលនៅតែមានបញ្ហាគ្រាប់មីនច្រើនជាងគេនោះ គឺ ខេត្តមួយចំនួនដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ហើយជាពិសេសនោះ គឺខេត្តបាត់ដំបង ព្រមទាំងបណ្តាស្រុកចំនួន ២១ទៀត នៅតាមបណ្តោយព្រំដែននេះ។
កន្លងមក និងថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមក្នុងការងារសង្គមជាច្រើន រួមមាន៖ ការងារបរិស្ថាន អប់រំ និងការងារសង្គម (វប្បធម៌ សុខុមាលភាព និងសហគមន៍) និងសាងសង់ផ្ទះជូនធោធិនពិការ ។ល។
ជាពិសេសថ្មីៗនេះ ក្រុមហ៊ុន បានសហការបង្កើតទិវាច្បារអំពៅដែលផ្ដោតសំខាន់ធំៗចំនួនពីរគឺ កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុន ដើម្បីកៀរគរថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងកម្មវិធីបរិច្ចាគឈាម ដើម្បីឆ្លើយតបដល់អ្នកជំងឺជាច្រើននាក់ ដែលកំពុងសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ព្រមទាំងចូលរួមលើកកម្ពស់វិស័យសុខាភិបាល និងការនាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រប្រមាណជាង ១០០នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ៕