Advertisement
Advertisement
Advertisement
ភោជនីយដ្ឋានថៃជួបវិបត្តិ

ថៃប្រឈមនឹងការបិទភោជនីយដ្ឋានជាង៧ពាន់កន្លែងក្នុងឆ្នាំ២០២០នេះដោយសារមេរោគកូវីដ១៩


បញ្ហាមេរោគកូវីដ ១៩ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ចរបស់ប្រទេសថៃ ក្នុងនោះមាន ភោជនីយដ្ឋានជាង ៧ពាន់កន្លែង ប្រឈមនឹងការបិទទ្វារនៅក្នុងឆ្នាំ ២០២០នេះ ជាពិសេស អាហារដ្ឋានខ្នាតធំ និងមធ្យម ដែលអាចនឹងចាកចេញពី វិស័យដែលមានប្រាក់ចំណូលជាង ១២ពាន់លានដុល្លារនេះ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះរបស់សារព័ត៌មានក្នុងស្រុកថៃ។
ថៃប្រឈមនឹងការបិទភោជនីយដ្ឋានជាង៧ពាន់កន្លែងក្នុងឆ្នាំ២០២០នេះដោយសារមេរោគកូវីដ១៩(រូបភាព៖​www.thailotus.co.nz)
ដោយ
Advertisement

លោក ឡា​ត់​ដា សម ប៉ ថុ​ង ប្រធាន​សមាគម​អាជីវកម្ម​ភោជនីយដ្ឋាន​ថៃ បាន​គូសបញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ វិស័យ​មួយ​នេះ បាន​ជួប​ការ​លំបាក​ជា​ច្រើន​លើក ជា​ច្រើន​សារ រួច​ទៅ​ហើយ តែ​វិបត្តិ​នៃ​មេរោគ​កូ​វី​ដ ដ៏​កាច​សាហាវ​នេះ ជា​ករណី​ធ្ងន់ធ្ងរ​ជាងគេ​បំផុត ដែល​អាច​ធ្វើ​ឲ្យ ភោជនីយដ្ឋាន ប្រមាណ​ពី ៥​ពាន់ ទៅ ៧​ពាន់​កន្លែង នឹង​ត្រូវ​បិទទ្វារ​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ​។

លោក​បន្ត​ថា សមាគម មាន​សមាជិក​ជាង ៥​ម៉ឺន​កន្លែង ទូ​ទាំង​ប្រទេស​ថៃ ហើយ​ក្នុង​នោះ​ប្រតិបត្តិ​ករ ១០% ទៅ ១៥% ទទួល​រង​គ្រោះ​ខ្លាំង​ជាងគេ ភាគច្រើន​ជា អាហារ​ដ្ឋា​ន​ខ្នាត​ធំ និង​ខ្នាត​មធ្យម ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​ទេសចរណ៍​គោលដៅ​សំខាន់​ៗ​។យ៉ាងណា​ក៏​ដោយ សមាគម​អាជីវកម្ម​ភោជនីយដ្ឋាន​ថៃ កំពុង​តែ​ចរចារ​ជាមួយនឹង ធនាគារពាណិជ្ជ​ជា​ច្រើន ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ ដែល​មាន​អត្រា​ការ​ប្រាក់​ពិសេស​សម្រាប់​កម្ចី​នានា​។

បើ​តាម​របាយការណ៍​ពី មជ្ឈមណ្ឌល​ស្រាវជ្រាវ កា​ស៊ី​ខន បាន​បញ្ជាក់​ថា ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស មក​លើ​ម្ហូបអាហារ មាន​ប្រមាណ ១៥% នៃ​ការ​ចំណាយ​សរុប​របស់​ពួក​គេ ប្រមាណ ៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩​។

កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ វិស័យ​ម្ហូបអាហារ​របស់ ថៃ រក​ប្រាក់​ចំណូល​បាន​ប្រមាណ ១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៥% ធៀប​នឹង​ឆ្នាំ ២០១៨​។ជា​ចុង​ក្រោយ មជ្ឈមណ្ឌល​ស្រាវជ្រាវ កា​ស៊ី​ខន បាន​ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ ២០២០ ថៃ អាច​រក​ប្រាក់​ចំណូល​ពី វិស័យ​ម្ហូបអាហារ បាន​ប្រមាណ ១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ដែល​នឹង​ថយ​ចុះ ៦% ធៀប​នឹង​ឆ្នាំ​មុន​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងខាតបង់៣ពាន់លានដុល្លារក្នុងមួយខែដោយសារវីរុសកូវីដ១៩

ព័ត៌មាន
ជារៀងរាល់ដើមឆ្នាំ ជាពេលវេលាដែល វិស័យអាកាសចរណ៍ចិន មានសកម្មភាពមមាញឹកបំផុត ដោយសារតែប្រជាជនចិន ចាប់ផ្តើមចេញដំណើរទៅលេងស្រុកកំណើត និង...

ក្រុមហ៊ុន Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្ន លើកលែងតែនៅក្នុងប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបិទហាងទាំងអស់របស់ខ្លួន នៅជុំវិញសកលលោក ជាបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី ២៧ ខែមីនា លើកលែងតែហាងនៅក្នុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ