អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺន ដុល្លារអាមេរិក ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ការងារមនុស្សធម៌


ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺន ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកជាមួយ TYDA ក្នុងសកម្មភាពមនុស្សធម៌ ជាពិសេស គឺសម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺន ដុល្លារអាមេរិក ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ការងារមនុស្សធម៌

លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពយ៉ាងក្រៃលែង ក្នុងការរួមចំណែកបេសកកម្មមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស ជាពិសេសក្នុងបរិបថដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបាននឹងកំពុងតែប្រឈមជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្រុមហ៊ុនបានយល់ច្បាស់ ពីតម្រូវការដ៏ចាំបាច់ផ្នែកសេវាសុខាភិបាល របស់ប្រជាពលរដ្ឋ។ ហើយក្រុមហ៊ុនជឿជាក់ថា ការរួមចំណែកនេះ អាចជួយលើកកម្ពស់សុខុមាលភាពសង្គម ក៏ដូចជាជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងទៀតផងដែរ»។​ ​​​​​

​​លោកបានបន្តទៀតថា «ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ ហើយការចែករំលែកគឺជាគំរូដ៏ល្អមួយនៃវប្បធម៌សាមគ្គី និងចែករំលែកចេះជួយគ្នាក្នុងគ្រាលំបាក»។​​​

កាលពីឆ្នាំ ២០២០-២០២១ និង ២០២២ កន្លងទៅ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាជាង ១៥លាន ដុល្លារអាមេរិក ទៅក្នុងកិច្ចការងារសង្គម។ តួយ៉ាង វិស័យសុខាភិបាល ក្រុមហ៊ុនបានឧត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលដើម្បីទិញថ្នាំវ៉ាក់សាំង កូវីដ-១៩ ​និងការផ្ដល់ជាទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ ទិញស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការស្បៀងជាចាំបាច់ ក៏ដូចជាបងប្អូនកម្មករជាង ៧០០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករគ្រប់ការដ្ឋានរបស់ក្រុមហ៊ុនក្នុងតំបន់នានាក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ផងដែរ ប៉េង ហួត គ្រុប បានកំណត់អាទិភាពការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺ៖ «ការងារបរិស្ថាន អប់រំ និង សង្គម។» កន្លងមកតាមរយៈការងារសង្គម ក្នុងវិស័យសុខាភិបាល ដែលក្រុមហ៊ុនបានធ្វើរួមមាន៖ ការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ព្រមទាំងរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ល៕ ​​




អត្ថបទបន្ទាប់


ជប៉ុន-អាស៊ាន នឹងចែករំលែកទិន្នន័យពីហានិភ័យខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈផលិតកម្មត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសាកល

ព័ត៌មាន
នៅក្នុងអំឡុងវិបត្តិសាកល និងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសចិន ក្នុងឆ្នាំ២០២២កន្លងមកនិងមកដល់ឆ្នាំ២០២៣នេះ បានធ្វើឱ្យក្រុមហ៊ុនធំៗក្នុងពិភពល…

ធនាគារអេស៊ីលីដាបង្កើតសាខាទី ២៦៤ នៅផ្សារទំនើបអ៊ីអន៣ ដើម្បីបំពេញកំណើនតម្រូវការអតិថិជន

ព័ត៌មាន
ដើម្បីបំពេញនូវតម្រូវការអតិថិជនដែលកំពុងមានការកើនឡើងខ្ពស់ផ្នែកសេវាហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ភីអិលស៊ី បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនទី២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ