អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិការសរុបចំនួន ២៥ម៉ឺន ដុល្លារអាមេរិក កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងវត្តនៅតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប


ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍរីកចម្រើនជាច្រើនវិស័យ ខណៈវិស័យអប់រំ និងវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឱ្យការកត់សម្គាល់ផងដែរ ដោយទាំងនេះគឺកើតចេញពីការចូលរួម និងការសាម្គីគ្នាជួយគ្នាទាំងផ្នែករដ្ឋ និង ឯកជន ទើបធ្វើឱ្យមាការរីកចម្រើនដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ល។
ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិការសរុបចំនួន ២៥ម៉ឺន ដុល្លារអាមេរិក កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា បានកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងវត្តនៅតំបន់អភិវឌ្ឍរុនតាឯក

ដើម្បីលើកស្ទួយវិស័យអប់រំ និងព្រះពុទ្ធសាសនា ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកាចំនួនសរុប $250,000 (ម្ភៃប្រាំម៉ឺន ដុល្លារអាមេរិក) ក្នុងនោះបែងចែក $150,000 (ដប់ប្រាំម៉ឺន ដុល្លារអាមេរិក) កសាងនូវអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា។

ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា និងថវិកាចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ទៀតកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងវត្តនៅតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋានរបស់ខ្លួនចេញពីរមណីដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក ខណៈរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍លើការអនុវត្តនៅតំបន់អភិវឌ្ឍរុនតាឯកនេះឱ្យក្លាយទៅជាទីក្រុងថ្មីមួយ នៅថ្ងៃអនាគតផងដែរ។

សូមបញ្ជាក់ផងដែរ៖ ពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា គឺមានទីតាំងស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈគណៈគ្រប់គ្រងសាកលវិទ្យាល័យនូវតែបន្តបើកទទួលការចូលរួមឧបត្ថម្ភដើម្បីកសាងអគារសិក្សាថ្មី ពីសម្បុរស់ជនផងដែរ។

សូមរំលឹកថា៖ ការងារអប់រំ និងការងារសង្គម គឺជាយុទ្ធសាស្រ្តគោល ក្នុងចំណោមយុទ្ធសាស្រ្តធំទាំងបី នៃផ្នែកទំនួលខុសត្រូវសង្គមរបស់ ប៉េង ហួត គ្រុប រួមមាន “ការងារអប់រំ ការងារសង្គម និងការងារបរិស្ថាន” ក្នុងនោះកន្លងមកក្រុមហ៊ុន បានចូលរួមកសាងវត្តអារាម សាលារៀន និងផ្លូវថ្នល់។ល។ នៅតាមបណ្ដាខេត្តមួយចំនួន៕




អត្ថបទបន្ទាប់


លោក បៃដិន គ្មានការព្រួយបារម្ភពីភាពចលាចលរបស់ចក្រភពអង់គ្លេស ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកឡើយ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី២០តុលា បាននិយាយថា លោកគ្មានព្រួយបារម្ភពីភាពចលាចលនយោបាយរបស់ចក្រភពអង់គ្លេសចំព…

ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកហូរ ៥០ម៉ែត្រចាប់បើកសម្ពោធជាផ្លូវការនាថ្ងៃនេះ

ព័ត៌មាន
ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកហូរ៥០ម៉ែត្រ ត្រូវបានសម្ពោធជាផ្លូវការនៅតាមតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ភូមិបត្តាជី សង្កាត់ព្រែកហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ