អត្ថបទក្រុមហ៊ុន

ប្រូម៉ូសិនភ្ជុំបិណ្ឌ! ទិញផ្ទះតម្លៃចាប់ពីជាង 10ម៉ឺនដុល្លារ និងមានជម្រើសបង់រំលស់ច្រើនប្រភេទពីបុរី ប៉េង ហួត


កាន់តែពិសេស! ជាមួយប្រូម៉ូសិនអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌរបស់បុរី ប៉េង ហួត លោកអ្នកនឹងមានឱកាសក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រហ័ស ជាមួយជម្រើសប្រភេទផ្ទះដែលមានតម្លៃចាប់ពីជាង 10ម៉ឺនដុល្លារឡើងទៅ ដែលតម្លៃដ៏ពិសេសនេះមានសម្រាប់តែខែតុលា ឆ្នាំ២០២១នេះតែប៉ុណ្ណោះ។ រីឯគោលការណ៍បង់ប្រាក់វិញកាន់តែមានភាពងាយស្រួល ជាមួយជម្រើសបង់រំលស់ពីធនាគារដៃគូទាំង9 ដោយអត្រាការប្រាក់ចាប់ពី 4.99% រីឯទំហំកម្ចីបានរហូតដល់ទៅ80% ឯណោះ។
ប្រូម៉ូសិនភ្ជុំបិណ្ឌបុរី ប៉េង ហួត

មិនតែប៉ុណ្ណោះ អតិថិជនក៏នឹងអាចមានជម្រើសបង់រំលស់ 100% ជាមួយបុរីផ្ទាល់ សម្រាប់គម្រោងមួយចំនួនរបស់បុរី ប៉េង ហួត ដែលសុទ្ធតែជាគម្រោងលំនៅឋាន និងគម្រោងផ្ទះអាជីវកម្មដ៏មានសក្ដានុពល ស្ថិតនៅក្នុងតំបន់ប្រជុំជនអ៊ូអរ នៅចំកណ្ដាលក្រុង ងាយស្រួលទាំងការរស់នៅ និងការប្រកបអាជីវកម្មគ្រប់ប្រភេទ។ 

គួរបញ្ជាក់ផងដែរថា គ្រប់គម្រោងរបស់បុរី ប៉េង ហួត ត្រូវបានអភិវឌ្ឍឡើងដោយគិតគូរយ៉ាងម៉ត់ចត់ទៅលើគុណភាព ផាសុកភាព ប្រណីតភាព និងបរិស្ថានបៃតង ដែលមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទទាំងក្នុងនិងនៅជុំវិញគម្រោង រាប់ចាប់ពី សាលារៀន អគារពាណិជ្ជកម្ម មន្ទីរពេទ្យអន្តរជាតិ ធនាគារ ផ្សារទំនើប ស្ថានីយពន្លត់អគ្គិភ័យ កីឡដ្ឋាន សួនកម្សាន្តបែបអឺរ៉ុបដំបូងគេក្នុងរាជធានីភ្នំពេញ ផ្លូវជិះកង់ និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ផ្លូវថ្នល់ខ្វាត់ខ្វែង មានគំនូសសញ្ញាចរាចរណ៍ និងទួលសុវត្ថិភាពគ្រប់គម្រោង។

ប្រញាប់ឡើង សូមកុំឱ្យឱកាសចំណេញនេះរំលងផុតឱ្យសោះ ព្រោះការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២១នេះតែប៉ុណ្ណោះ។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានិងថៃយល់ព្រមបើកច្រកព្រំដែនថ្មីមួយបន្ថែមទៀត--ស្ទឹងបត់-បានណងអៀន

ព័ត៌មាន
កម្ពុជា និងថៃ បានសម្រេចយល់ព្រមបើកច្រកព្រំដែនថ្មីមួយបន្ថែមទៀត គឺច្រកស្ទឹងបត់-បានណងអៀន ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកា…

ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានជាង ៥ពាន់លានដុល្លារ កើន១១% នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
នៅរយៈពេល​៨ខែ​ដំបូង ឆ្នាំ២០២១ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃ សម្រេចបានជាង ៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ