![ក្លឹបហាត់ប្រាណធំជាងគេមួយនៅតាមបណ្ដោយផ្លូវជាតិលេខ 6A នៃគម្រោងបុរី The Flora បើកដំណើរសាកល្បងជាមួយការផ្ដល់ជូនតម្លៃពិសេស](https://cdn.cambonomist.com/media/images/356808288_127181910403279_65087859.2e16d0ba.fill-960x540.jpg)
អ្នកនាង សែម ស្រីនាង ប្រធានផ្នែកលក់ នៃបុរី The Flora បានអះអាងថា ការបង្កើតឲ្យមាន Clubhouse ខ្នាតធំមួយនៅក្នុងគម្រោង The Flora តាមបណ្ដោយផ្លូវជាតិលេខ៦អានេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួល និងផាកសុកភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងបុរី The Flora ហើយវាក៏ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងតំបន់ជ្រោយចង្វារផងដែរ។
![អ្នកនាង សែម ស្រីនាង ប្រធានផ្នែកលក់ នៃបុរី The Flora](https://cdn.cambonomist.com/media/images/7_VR0COf2.original.jpg)
អ្នកនាង សែម ស្រីនាង បានលើកឡើងពីលក្ខណៈពិសេស របស់ The Flora Clubhouse ថា ជាកន្លែងដែលផ្ដល់នូវផាសុកសុខភាពសម្រាប់អ្នកចូលចិត្តហាត់ប្រាណ ហែលទឹក ស្ទីមសូណា ហាត់យ៉ូហ្គា និងអាងត្រាំទឹក ព្រោះក្រៅតែពីមានការរៀបចំទីតាំងបានល្អ និងសម្ភារៈហាត់ប្រាណទំនើបៗ នៅក្នុងក្លឹបហាត់ប្រាណនេះ ក៏មានគ្រូជំនាញៗ ដែលមកបង្វឹកដោយផ្ទាល់ផងដែរ។
![3](https://cdn.cambonomist.com/media/images/3_xjf3i9c.original.jpg)
![5](https://cdn.cambonomist.com/media/images/5_LbT6hD5.original.jpg)
![6](https://cdn.cambonomist.com/media/images/6_R811R2B.original.jpg)
សម្រាប់រយៈពេលបើកសម្ពោធសាកល្បងនេះ The Flora Clubhouse ក៏មានការផ្ដល់ជូនពិសេសជាច្រើនសម្រាប់អ្នកចុះឈ្មោះជាសមាជិកដូចជា ទិញគូប៉ុងចូលហាត់ប្រាណ ១០ដង ថែមជូន២ដង។ សម្រាប់អ្នកចុះឈ្មោះ ហែលទឹកកន្លះឆ្នាំ នឹងទទួលបានការបង្រៀនហែលទឹកពីគ្រូជំនាញមួយចេះតែម្ដង សម្រាប់សមាជិក១០នាក់ដំបូង។ ដោយឡែក សម្រាប់អ្នកដែលមិនបានចុះឈ្មោះជាសមាជិក ការចូលមកក្លឹបហាត់ប្រាណ The Flora Clubhouse មួយលើកតម្លៃ ២,៥ដុល្លារ៕
![4](https://cdn.cambonomist.com/media/images/4_yo1xfDW.original.jpg)
![2](https://cdn.cambonomist.com/media/images/2_C8b9W8P.original.jpg)