និយ័តករបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យ Yonsei នៃសាធារណរដ្ឋកូរ៉េ បានសហការរៀបចំសិក្ខាសាលា ស្ដីពី “ហិរញ្ញប្បទានបង្កើតថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”


នារសៀលថ្ងៃពុធទី១០ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យ Yonsei University នៃសាធារណរដ្ឋកូរ៉េ បានសហការរៀបចំសិក្ខាសាលាស្ដីពី “ហិរញ្ញប្បទានបង្កើតថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច លោក Hyun Suk សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Yonsei និងលោក Kim Geon ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុកូរ៉េ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រូយ៉ាល់។
និយ័តករបរធនបាលកិច្ច
ដោយ

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងទទួលបាននូវទស្សនៈថ្មីៗ ព្រមទាំងផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធនឹងយន្ដការបរធនបាលកិច្ច (Trust Mechanism), ហិរញ្ញវត្ថុបៃតង (Green Finance), និងឥណទានកាបូន (Carbon Credit) និងបទពិសោធន៍អនុវត្តប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់សាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ., ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជា, ថ្នាក់ដឹកនាំ/តំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច និងបរធនបាលរូបវន្តបុគ្គលឯករាជ្យ។




អត្ថបទបន្ទាប់


តើអាកាសយានដ្ឋានអន្តរជាតិ តេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ អាចជួយកែប្រែមុខមាត់តំបន់ភាគខាងត្បូងក្នុងរយៈពេល៥ឆ្នាំខាងមុខយ៉ាងណាដែរ?

តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ បានក្លាយជាទីតាំងអភិវឌ្ឍន៍ប្រកបដោយសក្ដានុពលនិងកំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំង។ ជាក់ស្ដែងអាកាសយានដ្ឋាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ