វិស័យធនាគារ

ប្រព័ន្ធធនាគារនៅថៃ កំពុងជួបបញ្ហាការកើនឡើងឥណទានមិនដំណើរការ ដោយបច្ចុប្បន្នមានទំហំជិត៣០ពាន់លានដុល្លារ


ការិយាល័យឥណទានជាតិថៃ បានអះអាងថា អត្រាឥណទានមិនដំណើរការក្នុងប្រព័ន្ធធនាគារនៅថៃបានកើនដល់១៥% នៅត្រីមាសទី១ឆ្នាំ២០២៤ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ឥណទានមិនដំណើរការទាំងនេះមានទំហំជិត៣០ពាន់លានដុល្លារ។ តើសុខុមាលភាពនៃវិស័យធនាគារនៅប្រទេសថៃ មានស្ថានភាពយ៉ាងណាហើយនៅពេលនេះ?
វិស័យធនាគារ
ដោយ

ភាពមិនប្រាកដប្រជារបស់សេដ្ឋកិច្ចថៃ ក៏ដូចជាលើពិភពលោកបានជំរុញឱ្យអត្រាឥណទានមិនដំណើរការនៅក្នុងប្រទេសភូមិផងរបងជាមួយកម្ពុជាមួយនេះកើនឡើងជាបន្តបន្តាប់។ ជាក់ស្តែងបើតាមរបាយការណ៍របស់ការិយាល័យឥណទានជាតិថៃ ឥណទានមិនដំណើរការ ឬឥណទានគ្មានប្រតិបត្តិការទូទាត់សងនៅថៃ បានហក់ឡើងដល់១៥% នៅត្រីមាសទី១ឆ្នាំនេះ ដោយឥណទានមិនដំណើរការទាំងនោះមានតម្លៃសរុបជិត៣០ពាន់លានដុល្លារអាម៉េរិក។

ក្នុងចំណោមឥណទានមិនដំណើរការទាំងនេះ ឥណទានមិនដំណើរការក្នុងកម្ចីយានយន្តបានកើនឡើងរហូតដល់ទៅ៣២% មានតម្លៃប្រមាណ៦ពាន់៥រយលានដុល្លារ ខណៈឥណទានលំនៅឋានកើនឡើងដល់១៨% ដែលមានតម្លៃទឹកប្រាក់ប្រមាណជ៥៤លានដុល្លារ។

ទន្ទឹមនឹងឥណទានមិនដំណើរការមានការកើនឡើង ចំនួនឥណទានដែលជួបការបញ្ហាលំបាកក្នុងការសងត្រឡប់ ក៏មានការកើនឡើងរហូតដល់ជាង៧% ផងដែរ ដោយមានទំហំទឹកប្រាក់សរុបជាង១៧ពាន់៥រយលានដុល្លារ ក្នុងនោះឥណទានលំនៅឋានមានកំណើន១៥% និងឥណទានយានយន្តមានកំណើនប្រមាណ៧%។

ជុំវិញស្ថានភាពនេះលោក ស៊ូរ៉ាពល អូប៉ាស្យែន (Surapol Opastien) នាយកប្រតិបត្តិនៃការិយាល័យឥណទានជាតិថៃ បានទុកការកើនឡើងឥណទានមិនដំណើរការ និងឥណទានជួបបញ្ហាលំបាកក្នុងការសងត្រឡប់សរុបក្នុងត្រីមាសទី១នៃឆ្នាំនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការស្ទុះងើបឡើងវិញមិនស្មើគ្នារបស់សេដ្ឋកិច្ចថៃ។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ប្រាក់ចំណូលរបស់ពលរដ្ឋថៃ នៅមិនទាន់ឃើញពីការស្ទុះងើបឡើងវិញយ៉ាងទូលំទូលាយនៅឡើយទេ ហើយប្រជាជនជាច្រើននៅតែប្រឈមនឹងបន្ទុកការចំណាយប្រចាំថ្ងៃខ្ពស់ ដែលធ្វើឱ្យសមត្ថភាពក្នុងការសងបំណុលរបស់ពួកគេមានការធ្លាក់ចុះ។ លោកជឿជាក់ថា ស្របពេលសេដ្ឋកិច្ចថៃ មានសន្ទុះកំណើនយឺត ចំពេលបំណុលគ្រួសារមានការកើនឡើងចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់វិស័យធនាគាររបស់ថៃ។

យ៉ាងណាមិញ ដើម្បីកាត់បន្ថយ និងសម្រួលដល់ការដួលរលំរបស់ធនាគារនានា គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ កំពុងតែលើកទឹកចិត្តលើការពង្រីកជំនួយហិរញ្ញវត្ថុ និងអនុវត្តវិធានការរៀបចំបំណុលឡើងវិញ។

គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ នៅទូទាំងប្រទេសថៃមានគណនីឥណទានសរុបដល់ទៅជាង៨៤លានគណនី៕

ដោយ៖ សរ សុជាតិ

None



អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីកម្ពុជា ដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅឱ្យបាន៧០ភាគរយ

សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឱ្យបាន៧០% នៅ១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅ…

ចិនគ្រោងបោះផ្សាយលក់មូលបត្របំណុលដ៏មហិមា១៤០ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបផុតទី២របស់ពិភពលោកនឹងចាប់ផ្តើមបោះផ្សាយលក់សញ្ញាប័ណ្ណ ឬមូលបត្របំណុលពិសេសរយៈពេលវែងជាបន្តបន្ទាប់ចាប់ពីសប្ដាហ៍ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ