វិស័យធនាគារ

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញប្រាប់ធនាគារនានានៅវៀតណាម ឱ្យរឹតបន្តឹងការអនុម័តកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន?


ធនាគារកណ្ដាលវៀតណាម (SBV) បានឱ្យដឹងថា ធនាគារនានាក្នុងប្រទេសនេះបានបញ្ចុះអត្រាការប្រាក់ជាមធ្យម០,៩៦% មកនៅត្រឹម៨,៣% ក្នុងមួយឆ្នាំ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤។ ហើយទន្ទឹមនេះក្រុមអ្នកជំនាញបានលើកឡើងថា ធនាគារនានាក្នុងប្រទេសនេះគួរតែរឹតបន្តឹងការអនុម័តលើកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដោយសារកម្ចីប្រភេទនេះពិបាកប្រមូលត្រលប់មកវិញ បើទោះជាមានអន្តរាគមន៍ពីអាជ្ញាធរយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យធនាគារ
ដោយ

ក្រុមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញក្នុងវិស័យធនាគារនៅវៀតណាម បានលើកឡើងថា ទោះបីជាលក្ខខណ្ឌតម្រូវសម្រាប់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនក្រោម៤ពាន់ដុល្លារអាម៉េរិក ត្រូវបានកាត់បន្ថយយ៉ាងណាក្ដី តែធានាគារនានាគួរតែរឹតបន្តឹងការអនុម័តកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យ ដោយសារកម្ចីប្រភេទនេះពិបាកប្រមូលត្រលប់មកវិញ បើទោះបីជាមានអន្តរាគមន៍ពីអាជ្ញាធរក្នុងករណីខ្លះយ៉ាងណាក្ដី។

លោក ដាវ មិញ ទូ (Dao Minh Tu) ទេសាភិបាលរងនៃធនាគារកណ្ដាលវៀតណាម (SBV) បានលើកឡើងថា ការកាត់បន្ថយលក្ខខណ្ឌតម្រូវសម្រាប់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន គឺដើម្បីជំរុញការចាយវាយរបស់ពលរដ្ឋទូទាំងប្រទេស តែទោះជាយ៉ាងណា ការអនុម័តកម្ចីប្រភេទនេះនៅតែតឹងរ៉ឹង។ លោកយល់ថា ធនាគារនានាគួរផ្ដោតអាទិភាពសំខាន់លើការធានានូវការសងត្រលប់ ដើម្បីការពារកុំឱ្យបាត់បង់ប្រាក់របស់អ្នកដាក់ប្រាក់បញ្ញើ។

សមាគមធនាគារវៀតណាម (VNBA) បានរាយការណ៍ថា កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលនេះគឺជាហានិភ័យដែលមិនគួរមើលរំលង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ថៃកំពុងតាមដានស្ថានភាពសេដ្ឋកិច្ចអាម៉េរិក យ៉ាងយកចិត្តទុកដាក់ និងកំពុងចាត់វិធានការចាំបាច់នានាដើម្បីការពារអាជីវកម្មក្នុងស្រុក

រដ្ឋាភិបាលថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងតាមដានស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងពិភពលោកយ៉ាងយកច…

តើអាស៊ានអាចក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនាឆ្នាំ២០៣០ ដែរ ឬទេ?

អាស៊ានកំពុងស្ថិតនៅលើគន្លងដ៏វិជ្ជមាន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោកនៅឆ្នាំ២០៣០។ នៅពេលបច្ចុប្បន្នបើនិយាយអំពីក្របខណ្ឌតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ