សំណល់រ៉ែមាស

កាកសំណល់គ្រឿងអេឡិចត្រូនិកក្លាយជារបស់មានតម្លៃសម្រាប់ប្រទេសជប៉ុន


ប្រទេសជប៉ុនជាប្រទេសដែលមានធនធានធម្មជាតិតិចតួច ប៉ុន្តែជប៉ុនកំពុងតែប្រើធនាគារខួរក្បាល ដើម្បីជីករកកំណប់រ៉ែដ៏មហាសាលពីកាកសំណល់សំរាមអេឡិចត្រូនិកនៅតាមទីក្រុង។ តាមការសន្និដ្ឋានរបស់អ្នកជំនាញការជប៉ុន បានឲ្យដឹងថា កំណប់រ៉ែមាស គឺមាននៅគ្រប់របស់អេឡិចត្រូនិក សូម្បីតែនៅលើទូរសព្ទដែលខូចៗក៏មានមាសនៅក្នុងនោះដែរ ។
សំណល់រ៉ែមាស
ដោយ

សារព័ត៌មាន Nikkei បានរាយការណ៍ថា ប្រទេសជប៉ុនមានធនធានធម្មជាតិតិចតួចប៉ុណ្ណោះ ប៉ុន្តែប្រជាជាតិនេះត្រូវបានអ្នកជំនាញការនៅក្នុងស្រុកចាត់ទុកថា ជាទីផ្សារដ៏មានសក្តានុពលបំផុតមួយក្នុងការជីកយកធនធានរ៉ែ តាមរយៈការប្រែក្លាយសំរាមនៃគ្រឿងអេឡិចត្រូនិក ដែលគេបោះបង់ចោលទៅជាប្រភពមាស ក៏ដូចជាលោហធាតុសំខាន់ៗផ្សេងទៀត ដែលចាំបាច់នៅក្នុងផលិតកម្មយានយន្តអគ្គិសនី។

ប្រភពដដែលបានឲ្យដឹងថា នៅពេលនេះរោងចក្រមួយនៅក្នុងទីក្រុងហ៊ីរ៉ាស៊ូកា (Hiratsuka) ជិតទីក្រុងយូកូហាម៉ា ( Yokohama) កំពុងតែប្រែក្លាយគំនរសំរាមបន្ទះសៀគ្វីទាញយករ៉ែមាស និងលោហធាតុមានតម្លៃសម្រាប់ឧស្សាហកម្មផ្សេងទៀតជាច្រើន។

លោក អាគីអូ ណាហ្គាអូកា (Akio Nagaoka)ដែលជាប្រធានប្រតិបត្តិការកែច្នៃនៅរោងចក្រនោះបានអះអាងថា មានសម្ភារក៏ដូចជាកំណប់រ៉ែមានតម្លៃប្រមាណជា៣ពាន់តោនត្រូវបាន ផលិត និងកែច្នៃឡើងវិញ ដើម្បីប្រើប្រាស់ចេញពីសំរាមអេតចាយអេឡិចត្រូនិកនៅក្នុងរយៈពេលមួយឆ្នាំៗ។

លោកបានអះអាងថា ក្រៅពីបង្កើនការរុករកកំណប់រ៉ែចេញពីសំរាមអេឡិចត្រូនិកនៅក្នុងប្រទេសជប៉ុន អ្នកជំនាញ ក៏កំពុងតែសិក្សាការពង្រីកផលិតកម្មទាញយកធនធានរ៉ែពីកាកសំណល់នៅតាមបណ្តាប្រទេសនៅអាស៊ានផងដែរ។

តាមឯកសារដែលបានផ្សព្វផ្សាយដោយក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថា ការផ្គត់ផ្គង់មាសតាមរយៈការកែច្នៃ និងការទាញយកពីកាកសំណល់ គឺមានប្រមាណជា១ពាន់២រយទៅ ១ពាន់៣រយតោននៅក្នុងមួយឆ្នាំ ពោលគឺមានបរិមាណក្រោម៣០ភាគរយនៃមាស ដែលផ្គត់ផ្គង់ នៅលើពិភពលោក។

ដើម្បីជួយបង្កើនផលិតកម្មមាសពីកាកសំណល់ និងកាត់បន្ថយការពឹងផ្អែកលើធនធានរ៉ែមាសនៅក្នុងធម្មជាតិ ជប៉ុន ជាពិសេសគឺក្រុមហ៊ុន ​Mitsubishi Materials​ មានគោលបំណងពង្រឹងសមត្ថភាពដែលអាចកែច្នៃសំណល់អេតចាយឲ្យបានបរិមាណ២៤ម៉ឺនតោន ក្នុងមួយឆ្នាំនៅមុនឆ្នាំ២០៣០ ខណៈដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនទើបមានសមត្ថភាពកែច្នៃកាកសំណល់បានត្រឹម១៦ម៉ឺនតោនប៉ុណ្ណោះ។

នៅពេលនេះ ជប៉ុនត្រូវបានគេប៉ាន់ប្រមាណថា មានធនធានកំណប់រ៉ែមាសសរុបនៅតាមទីក្រុងប្រមាណជា៥ពាន់៣រយតោន ពោលគឺស្មើនឹង១០ភាគរយនៃទុនបម្រុងសាកល ដោយគេដឹងថា នៅក្នុងកាកសំណល់អេឡិចត្រូនិក១តោន អាចទាញមាសបាន២៨០ក្រាម ក្រៅពីនោះនៅក្នុងទូរសព្ទដៃ១ម៉ឺនគ្រឿង ក៏អាចទាញយករ៉ែមាសបាន២៨០ក្រាមផងដែរ។ ក្រៅពីរ៉ែមាស កាកសំណល់ទាំងនេះនៅមានធនធានរ៉ែមានតម្លៃផ្សេងៗទៀតជាច្រើនមុខ ដែលសុទ្ធតែមានតម្លៃ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញបស្ចិមលោកថា ចិនកំពុងប្រឈមមុខនឹងយុគសម័យ ដែលវិនិយោគិនសម្រុកដកលុយចេញ

ព័ត៌មាន
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបស្ចិមលោកបានអះអាងថា ប្រទេសចិនកំពុងតែប្រឈមមុខនឹងយុគសម័យនៃលំហូរទុនវិនិយោគចេញខ្លាំងនៅក្នុងប្រវត្តិសាស្រ្ត។ តួរលេខបាន…

ទោះមានការរឹតបន្តឹងហិរញ្ញវត្ថុ តែប្រាក់ចំណូលរបស់ធនាគារធំៗចំនួន៤នៅអាម៉េរិកកើនឡើង២៣% នៅត្រីមាសទី៣

ព័ត៌មាន
ធនាគារកំពូលៗទាំង៤នៅសហរដ្ឋអាម៉េរិក ទទួលបានប្រាក់ចំណេញកើនឡើងស្ទើរតែពាក់កណ្តាលនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ជាការបង្ហាញពីផលប្រយោជន៍ ដែលកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ