អូស្ត្រាលីកំពុងព្យាយាមចែចូវឥណ្ឌា

អូស្ត្រាលីកំពុងព្យាយាមចែចូវឥណ្ឌាកាន់តែខ្លាំង ក្រោយប្រះឆាជាមួយចិន


មន្ត្រីជាន់ខ្ពស់ប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌានឹងអូស្ត្រាលី នឹងបង្ហាញពីការសហការគ្នាដ៏ល្អរបស់ប្រទេសប្រជាធិបតេយ្យធំៗទាំងពីរ ក្នុងឆាកអន្តរជាតិ ដែលជាការងាកចេញកាន់តែឆ្ងាយពីប្រទេសចិន ខណៈដែលអូស្ត្រាលី និងចិន ក៏កំពុងមានទំនាក់ទំនងល្អក់កករនឹងគ្នាកាន់តែខ្លាំងដែរ។ ឥណ្ឌានឹងក្លាយជាដៃគូរពាណិជ្ជកម្មទ្វេភាគីដ៏ធំមួយរបស់អូស្ត្រាលី ជំនួសប្រទេសចិន ដែលកំពុងតែពាក់មុខយក្សដាក់គ្នាយ៉ាងខ្លាំង ជាពិសេសភាពប្រេះឆាផ្នែកពាណិជ្ជកម្មតែម្តងជាមួយចិន។
មន្ត្រីជាន់ខ្ពស់ប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌានឹងអូស្ត្រាលី
ដោយ

អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី និង​បច្ចុប្បន្ន​ជា​ប្រេត​សិត​ពិសេស​ផ្នែក​ពាណិជ្ជកម្ម លោក តូ​នី អា​បាត់ (Tony Abbott) ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ញ៉ូ​ដេ​លី ប្រទេស​ឥណ្ឌា បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ចំណង​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​សុទ្ធ​សឹង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ៗ​ក្នុង​ពិភពលោក ដើម្បី​ងាក​ចេញពី​ប្រទេស​ចិន​។

លោក តូ​នី បាន​គូសបញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​អូស្ត្រាលី​បន្ថែម​ទៀត​ថា ឥណ្ឌា​នឹង​ក្លាយជា​ដៃគូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​ធំ​មួយ​របស់​អូស្ត្រាលី ជំនួស​ប្រទេស​ចិន ដែល​កំពុង​តែ​ពាក់មុខយក្ស​ដាក់​គ្នា​យ៉ាង​ខ្លាំង ជា​ពិសេស​ភាព​ប្រេះឆា​ផ្នែក​ពាណិជ្ជកម្ម​។

គួរ​ជម្រាប​ថា តូ​នី អា​បាត់ អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ ធ្លាប់​បាន​ដឹកនាំ​ឲ្យ​អូស្ត្រាលី សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន​លើក​ដំបូង​បំផុត កាលពី​ឆ្នាំ ២០១៥ គ្រា​ដែល​លោក​នៅ​កាន់​តំណែង​។ លោក​យល់​ច្បាស់​ពី​សកម្មភាព និង​គោលនយោបាយ​ការ​បរទេស និង​ពាណិជ្ជកម្ម​របស់​ចិន ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន ក្នុង​នាម​ជា​ប្រេសិត​ពិសេស​ផ្នែក​ពាណិជ្ជកម្ម លោក​បាន​ងាក​ទៅ​រក​ប្រទេស​ឥណ្ឌា ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ​ផង​ដែរ​នៅ​អាស៊ី ជំនួស​ឲ្យ​អ្វី​ដែល​បាន​ខូចខាត ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ 

យ៉ាងណាមិញ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គេ​មើលឃើញ​ថា ភាគី​ឥណ្ឌា​រមែង​ជា​អ្នក​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​មក​ក្នុង​ទីផ្សារ​អូស្ត្រាលី ជា​ជាង​ការ​នាំ​ចេញ​ផលិតផល​អូស្ត្រាលី​មក​ក្នុង​ទីផ្សារ​ឥណ្ឌា​។

គួរ​រំឭក​ថា ចំណងមិត្តភាព​ទ្វេភាគី​នៃ​ប្រទេស​អូស្ត្រាលី និង​ចិន បាន​ផ្តើម​តានតឹង​នៅ​ឆ្នាំ​២០១៨​នៅ​ពេល​ប្រទេស​អូស្ត្រាលី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​បាន​ហាម​ជា​សាធារណៈ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​យក្ស​របស់​ចិន​គឺ បណ្តាញ 5G របស់​ក្រុមហ៊ុន Huawei​។ ក្រោយមក ប្រទេស​ទាំង​ពីរ​កាន់តែ​មើល​មុខ​គ្នា​លែង​ចំ នៅ​ពេល​ដែល​អូស្ត្រាលី​បាន​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ពី​ប្រភព​ដើម​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ជា​ការ​សងសឹក​ចិន​បាន​បង្កជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី​វិញ តាម​រយៈ​ការ​តម្លើង​ពន្ធ​កប់​ពពក​លើ​ទំនិញ​របស់​អូ​ស្រា​លី ជា​ពិសេស​លើ​ទំនិញ​ស្រាក្រហម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាប់ខ្លួន​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុនបណ្ដាញ​សង្គម​ចិន Weibo ពីបទពុករលួយ

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បាន​ផ្សាយថា អាជ្ញាធរ​ចិន​បានចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏ធំបំផុតរបស់​ចិន We…

វៀតណាមនាំចេញឈើកើន ៥៥% នៅ៧ខែឆ្នាំ២០២១ ទោះបីកូវីដ-១៩កំពុងបន្ដលុកលុយខ្លាំង

ព័ត៌មាន
បើទោះបីជាវៀតណាមបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយកូវីដ-១៩ ប៉ុន្ដែវៀតណាម មិនបានបន្ធូរដៃក្នុងការជំរុញការនាំចេញរបស់ខ្លួននោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ