ហ្វីលីពីន-កម្ពុជា

ហ្វីលីពីនគ្រោងភ្ជាប់ជើងហោះហើរពីទីក្រុងទេសចរណ៍មកខេត្តសៀមរាប ខណៈអ្នកជំនាញរំពឹងជួយជំរុញរំហូរភ្ញៀវទេសចរហ្វីលីពីន


កម្ពុជាហ្វីលីពីនគ្រោងភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងទេសចរណ៍របស់ហ្វីលីពីនមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងបើកឲ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលខែតុលា ខាងមុខនេះ ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ហ្វីលីពីនគ្រោងភ្ជាប់ជើងហោះហើរពីទីក្រុងទេសចរណ៍មកខេត្តសៀមរាប ខណៈអ្នកជំនាញរំពឹងជួយជំរុញរំហូរភ្ញៀវទេសចរហ្វីលីពីន ហ្វីលីពីន-កម្ពជា
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តសៀមរាបនឹងមានការកើនឡើងបន្ថែមទៀត ប្រសិនបើគម្រោងភ្ជាប់ជើងហោះហើរនេះពិតជាលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខមែននោះ។ ការជឿជាក់បែបនេះ ក៏ដោយសារហ្វីលីពីនជាទីផ្សារទេសចរណ៍ដ៏ធំមួយនៅតំបន់អាស៊ាន គួបផ្សំប្រជាជនហ្វីលីពីនជាអ្នកចូលចិត្តធ្វើដំណើរកម្សាន្តមួយនៅក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ចាក់ថា ប្រទេសហ្វីលីពីនកំពុងគិតគូភ្ជាប់ជើងហោះហើរពីទីក្រុងសេប៊ូ ដែលជាទីក្រុងទេសចរណ៍របស់ខ្លួនមកកាន់ខេត្តសៀមរាប ដែលទំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯករបស់កម្ពុជាដោយផ្ទាល់ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រទេសហ្វីលីពីន ក៏បានសន្យាបង្កើនជើងហោះហើរពីទីក្រុងម៉ានីលមកកាន់រាជធានីភ្នំពេញបន្ថែមទៀតផងដែរ ខណៈបច្ចុប្បន្នការហោះហើររវាងប្រទេសទាំងពីរមានចំនួន៥ជើងក្នុងមួយសប្តាហ៍។ ការសន្យាបែបនេះរបស់ភាគីហ្វីលីពីនធ្វើឡើងជំនួបជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសកម្ពុជាជាមួយថ្នាក់ដឹកនាំប្រទេសហ្វលីពីននាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗ។ ក្រៅពីវិស័យទេសចរណ៍ភាគីទាំងពីរក៏បានចុះអនុសារណៈយោគយល់គ្នារវាងវិស័យឯកជនក្នុងការជំរុញការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមរវាងប្រទេសទាំងពីរផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានគូសបញ្ជាក់នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស ក្រោយសន្និសីទសារព័ត៌មានស្តីពីការប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ ថា ប្រសិនបើមានការតភ្ជាប់ជើងហោះហើរពីទីក្រុងទេសចរណ៍របស់ហ្វីលីពីនមកកាន់ខេត្តសៀមរាបមែននោះ វានឹងជួយជំរុញរំហូរភ្ញៀវទេសចរជនជាតិហ្វីលីពីនចូលមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ការបង្ហាញភាពជឿជាក់បែបនេះ ក៏ដោយសារលោកជំទាវយល់ថា ប្រទេសហ្វីលីពីនគឺជាទីផ្សារទេសចរណ៍ដ៏ធំមួយនៅតំបន់អាស៊ាន ហើយជនជាតិហ្វីលីពីនភាគច្រើនស៊ីវីល័យនិងចូលចិត្តធ្វើដំណើរកម្សាន្ត។ ដូច្នេះប្រសិនបើមានការភ្ជាប់ជើងហោះហើរមែននោះ វានឹងរួមចំណែកជួយស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលកំពុងមានការធ្លាក់ចុះ ឲ្យមានភាពល្អប្រសើរឡើងវិញមួយកម្រិតទៀត។
ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន រពឹងថា ការធ្វើជាម្ចាស់ផ្ទះកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិលើកទី៣ ដែលមានបេក្ខនារីមកពី៤៥ទៅ៥៥ប្រទេសចូលរួម វានឹងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានារបស់កម្ពុជាឲ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយ ក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ព្រោះថាក្រៅពីការប្រកួតប្រជែងកម្មវិធីនេះ ក៏មានការបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់ និងសមិទ្ធផលទេសចរណ៍នៅខេត្តនានារបស់កម្ពុជាផងដែរ ជាពិសេសខេត្តសៀមរាបតែម្តង។
គួរបញ្ជាក់ថា បើគ្មានការប្រែប្រួលទេខេត្តសៀមរាបនឹងដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅអំឡុងពាក់កណ្តាលខែតុលា ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធុរកិច្ចជន ក៏ដូចជាដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដ្បិតថា អាកាសយានដ្ឋានដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារអាមេរិកនេះ អាចអនុញ្ញាតឲ្យយន្តហោះអន្តរទ្វីបធុនធំចុះចតបាន។ កម្ពុជារំពឹងថា នៅឆ្នាំ២០២៣ នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានប្រមាណ៥លាននាក់ ខណៈនៅ៧ខែកន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យមានរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើម នៅប្រទេសកូរ៉េមុនគេ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ទោះបីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាត្រូវមានកាតព្វកិច្ចគាំពារ និងផ្តល់សេវាផ្ស…

វិនិយោគិនធំៗកាត់បន្ថយការវិនិយោគលើធនាគារថ្នាក់តំបន់ក្នុងទីផ្សារចិន ខណៈឥណទានមិនដំណើរការកើនឡើង

ព័ត៌មាន
ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនវិនិយោគធំៗចំពោះធនាគារក្នុងតំបន់របស់ចិនបានធ្លាក់ចុះ ខណៈដែលឥណទានខូច ឬឥណទានមិនដំណើរការ កំពុងតែកើនឡើង នៅត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ