លុបចោលជើងហោះហើរជុំវិញពិភពលោក

ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលនៅជុំវិញពិភពលោកចុងសប្ដាហ៍នៃថ្ងៃបុណ្យណូអែល ដោយបារម្ភពីមេរោគអូមីក្រុង


ក្រុមហ៊ុនអាកាសចរណ៍ឯកជនជុំវិញពិភពលោកបានលុបចោលជើងហោះហើរជាង ៤ពាន់៥រយជើងនៅចុងសប្តាហ៍មុននេះ ដោយសារតែបារម្ភពីរលកកើនឡើងនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង បានធ្វើឱ្យមានភាពមិនប្រាកដប្រជា និងការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់អ្នកធ្វើដំណើរនៅថ្ងៃឈប់សម្រាកចុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ការលុបចោលជើងហោះហើរជាច្រើនពាន់ជើងនៅជុំវិញពិភពលោក
ដោយ

ការ​លេចឡើង​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង កាលពី​ចុងខែ​វិច្ឆិកា​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​វិស័យ​អាកាសចរណ៍ ស្រប​ពេល​ដែល​ពេលវេលា​ចុងឆ្នាំ​នេះ​ជា​រដូវ​កាល​សម្រាប់​កា​ធ្វើ​ដំណើរ​ដ៏​មាន​សក្ដានុពល​ពី​ជុំ​ពិភពលោក​។ ជាក់ស្ដែង ជើងហោះហើរ​ចំនួន​ជិត​២​ពាន់​ជើង​នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល​ត្រូវ​បាន​លុប​ចោល​នៅ​ទូ​ទាំង​ពិភពលោក​។ ទន្ទឹម​នេះ ចរាចរណ៍​ផ្លូវអាកាស​ពាណិជ្ជកម្ម​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទាំង​ចូល និង​ចេញ​ក្រៅប្រទេស​ច្រើន ពោល​គឺ​មាន​ជាង​មួយ​ភាគ​បួន​នៃ​ជើងហោះហើរ​ទាំងអស់​ក៏​ត្រូវ​បាន​លុប​ចោល​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ​។

ជុំវិញ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​កាន់តែ​ខ្ពស់​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ មាន​ករណី​ឆ្លង​មេរោគ​អូ​មី​ក្រុង ជិត​បី​ភាគ​បួន​នៃ​ករណី​ឆ្លង​ថ្មី​សរុប​នៅ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ ចំនួន​មធ្យម​នៃ​ករណី​ឆ្លង​ថ្មី​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង ៤៥% ដល់​ទៅ ១៧​ម៉ឺន ៩​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង​ស​ប្តា​ហ៍​កន្លង​មកនេះ​។ បើ​យោង​តាម​ការ​បូក​សរុប​របស់ Reuters ។

ដោយឡែក នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឯណោះ​វិញ ឧស្សាហកម្ម និង​បណ្តាញ​ដឹក​ជញ្ជូន​ជា​ច្រើន​កំពុង​ជួប​បញ្ហា​កង្វះ​បុគ្គលិក ដោយសារ​បុគ្គលិក​ដែល​ឆ្លង​កូ​វី​ដ​១៩​កំពុង​តែ​ដាក់​សម្រាប់​ព្យាបាល និង​ខ្លះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម​។ ទន្ទឹម​នេះ ទិន្នន័យ​របស់​រដ្ឋាភិបាល​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី ២៤ ធ្នូ បានឱ្យ​ដឹង​ថា ការ​ឆ្លង​ថ្មី​នៅ​អង់គ្លេស មាន​ចំនួន​ជាង ១២​ម៉ឺន ២​ពាន់​នាក់​នៅ​ទូ​ទាំង​ប្រទេស ដែល​នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ដែល​ចំនួន​ករណី​ឆ្លង​មាន​លើស​ពី ១០​ម៉ឺន​នាក់ ។​ប្រទេស​បារាំង​វិញ បាន​ឈាន​ដល់កំណត់​ត្រា​មួយ​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី ២៤ ធ្នូ​ជាមួយនឹង​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​មាន​លើស​ពី ៩​ម៉ឺន ៤​ពាន់​នាក់ ខណៈ​ពេល​ដែល​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ៧ ខែ​ចុង​ក្រោយ​នេះ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កោះ​ប្រជុំ​ពិសេស​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ដែល​ទំនងជា​អាច​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្តឹង​សុខភាព​សាធារណៈ​ថ្មី​ៗ​បន្ថែម​ទៀត​។

ថ្វីបើ​មាន​ភាព​មិន​ច្បាស់លាស់ និង​ព័ត៌មាន​ដ៏​អាក្រក់​ពី​មេរោគ​បំប្លែង​ថ្មី ក៏​ដូច​ជា​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ពី​ជុំវិញ​ពិភពលោក​ក៏​ដោយ ក៏​ប្រជាជន​អា​មេ​រិ​ករាប់​លាន​នាក់​បាន​បន្ត​ផែនការ​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​រដូវ​កាល​វិស្សមកាល​ចុងឆ្នាំ​នេះ​ដដែល​។ ហើយ​បើ​តាម​សេត​វិមាន​បានឱ្យ​ដឹង​ថា រដ្ឋបាល​លោក ចូ ប៉ៃ​ដិ​ន ក៏​នឹង​លុប​ចោលការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​លើ​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ចំនួន​ទាំង ៨ ដែល​បាន​ដាក់​កាលពី​ខែ​មុន​ផង​ដែរ​៕

អត្ថបទ៖ ស៊ើ​ង និមល់ 




អត្ថបទបន្ទាប់


តើសុខភាពទីផ្សារទិញលក់លំនៅដ្ឋានមានការប្រែប្រួលយ៉ាងណា ក្រោយបើកប្រទេសជាង១ខែកន្លងមកនេះ?

ព័ត៌មាន
គិតមកទល់បច្ចុប្បន្នមានរយៈពេលជាង១ខែហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដើម្បីជួយស្តារជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម …

តើថៃមានការប្រុងជើងការអ្វីខ្លះ ដើម្បីទប់ទល់នឹងអូមីក្រុង នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលខាងមុខនេះ?

ព័ត៌មាន
បើទោះបីជាស្ថានភាពឆ្លងកូវីដ១៩ប្រចាំថ្ងៃ នៅក្នុងប្រទេសថៃនៅតែស្ថិតក្នុងចំនួនខ្ពស់ក៏ដោយ ប៉ុន្ដែនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចាចេញមកបញ្ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ