អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា ចាប់ដៃគ្នាជាមួយ លីហួរ ពង្រីកប្រតិបត្តិការសេវាផ្ទេរប្រាក់ កាន់តែទូលំទូលាយ


ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនលីហួរ ផេប្រូ ភីអិលស៊ីបានប្រកាសភាពជាដៃគូរវាងគ្នា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់របស់ស្ថាប័នទាំងពីរផង និងដើម្បីពង្រីកការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការធនាគារឲ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។
អេស៊ីលីដា ចាប់ដៃគ្នាជាមួយ លីហួរ ពង្រីកប្រតិបត្តិការសេវាផ្ទេរប្រាក់ កាន់តែទូលំទូលាយ

នៅក្នុងពិធីចុះហត្ថលេខា​ដាក់ឲ្យ​ដំណើរការ​សេវាផ្ទេរ​ប្រាក់រវាង​ធនាគារ​អេស៊ីលីដា និងក្រុមហ៊ុន​លីហួរនេះ​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា «កេរ្តិ៍ឈ្មោះរបស់​លីហួរ មានជាយូរណាស់​មកហើយ​ដោយបានផ្តល់​ទំនុកចិត្ត​ដល់ពលរដ្ឋខ្មែរ​ជាច្រើនផងដែរ។​ម្យ៉ាងវិញទៀត ធនាគារ​​អេស៊ីលីដា​ ភីអិលស៊ី ប្រៀបបីដូចជា​ឃ្លាំងប្រាក់ រីឯក្រុមហ៊ុន​លីហួរ​ប្រៀបបីដូចជា សាច់ប្រាក់ ដែលការ​សហការរវាង​ស្ថាប័នទាំង២​នេះបានផ្តល់ភាព​ចំណេញ​ច្រើនដល់​អតិថិជន​នៃស្ថាប័នទាំង២​នេះ ក្នុងការផ្ទេរ​សាច់ប្រាក់​ឲ្យ​គ្នា​ប្រកបដោយ​សុវត្ថិភាព រហ័សទាន់ចិត្ត និងជឿទុកចិត្តបាន»។

ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដារូបនេះ​បានបន្តថា «ថ្វីត្បិតតែនេះ​ជាក្រុមហ៊ុន​ផ្ទេរប្រាក់​លើកដំបូង​ដែល​​អេស៊ីលីដាបាន​សហការមែន តែក៏មិនមែន​ជាក្រុមហ៊ុន​ចុងក្រោយដែរ មានន័យថា អេស៊ីលីដា នឹងស្វាគមន៍​ដល់​​ក្រុម​ហ៊ុន​ខ្លាំងៗ​ដទៃទៀត​ក្នុងការសហការគ្នា ដើម្បីផ្តល់​ជម្រើស​និងសេវាកម្ម​កាន់តែ​បន្ថែម​ទៀតដល់​អតិថិជន»។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ចុះហត្ថលេខាជាមួយ លោកឧកញ៉ា លី ហួរ

ក្នុងការសហការ​នាថ្ងៃនេះដែរ ឧកញ៉ា លីហួរ ប្រធាន​នាយកប្រតិបត្តិ​ក្រុមហ៊ុន​លីហួរ គ្រុប បានមាន​ប្រសាសន៍​ថា «ការសហការនេះ​គោលបំណងរួ​ម គឺផ្តល់នូវ​ភាពងាយស្រួល រហ័សទាន់ចិត្ត មានសុវត្ថិភាព និងសន្សំ​សំចៃ​ពេលវេលា​ដល់ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អតិថិជន​របស់ធនាគារ អេស៊ីលីដា​ ភីអិលស៊ី ដោយឲ្យ ពួកគាត់​អាចប្រើប្រាស់​សេវាហិរញ្ញវត្ថុ​មួយចំនួន​តាមរយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ដែលមាន​នៅទូទាំងប្រទេសកម្ពុជា»។

លោកឧកញ៉ា លី ហួរ បន្តទៀតថា «ការចាប់ផ្តើមនេះ នឹងធ្វើឲ្យ​យើងឈាន​ដល់ដំណាក់កាល​មួយទៀត​ក្នុងបេសកម្ម​របស់យើង​ដើម្បី​ពង្រីក​វិសាលភាព​ក្នុង​វិស័យហិរញ្ញវិត្ថុ លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និងផ្តល់​នូវភាពងាយ​ស្រួលដល់ពួកគាត់ មិនថាក្នុងការធ្វើ​ប្រតិបត្តិការ​សេវាហិរញ្ញវត្ថុ​ប្រចាំថ្ងៃ ការបង្វិលប្រាក់​សម្រាប់ការ​សម្រេចចិត្ត​ធ្វើការវិនិយោគ​ក្នុងរយៈពេលវែង ការដាក់ ឬដកប្រាក់បញ្ញើ​ជាសាច់ប្រាក់​ភ្លាមៗ និងការផ្ដល់​ជូននូវលទ្ធភាព​ជាច្រើន​ផ្សេងទៀត»។

ការដាក់ឲ្យដំណើរការ​នូវសេវាទាំងពីរនេះ  នឹងជួយ​សម្រួលទម្លាប់​ជាទូទៅ​របស់​អតិថិជន​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលគាត់​ត្រូវធ្វើដំណើរ​ទៅកាន់ទីស្នាក់ការ​សាខារបស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីធ្វើប្រតិបត្តិការ ដក​ និងដាក់ ប្រាក់ ជំនួស​ដោយការ​មកប្រើ​សេវាតាម​ភ្នាក់ងារ លី ហួរ វេរលុយ។ ភាពងាយស្រួលនេះ នឹងជួយឲ្យ​អតិថិជន​ចំណេញ​ពេលវេលា ដែលអាច​បង្កើនចំណូល​ប្រចាំថ្ងៃ​របស់ពួកគាត់​ក្នុងការប្រើប្រាស់ សេវា តាមភ្នាក់ងារលី ហួរ វេរលុយ ដែលមានដូចជា ផ្ទេរប្រាក់ ដាក់ប្រាក់សន្សំ បើកប្រាក់ខែ បង់ប្រាក់សង​កម្ចីប្រចាំ​ខែជាដើម។ 

បច្ចុប្បន្ន ធនាគារ ​អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ម៉ាស៊ីន​អេធីអឹម​ធំ​ជាង​គេចំនួន ៥៧៧គ្រឿង គ្រប់​ខេត្ត និង​រាជធានី ទូទាំង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​​ការិយាល័យ ​ធនាគារ ​អេស៊ីលីដា ភីអិលស៊ី​ និង​នៅ​តាម​ផ្សារ​ទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុន​នានាផងដែរ។ ចំពោះម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា មានចំនួនជាង ៤,០០០ គ្រឿង ព្រមទាំង​អតិថិជន​ដែលកំពុង​ប្រើប្រាស់​អេស៊ីលីដា​យូនីធីទាន់ចិត្តមានចំនួនច្រើនជាង ៩០០,០០០នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​និរទេស​ជនជាតិ​កម្ពុជា​ ៣៧​នាក់! ការ​បណ្តេញ​ចេញ​​កើន​ឡើង ២៧៩%

ព័ត៌មាន
ជនជាតិ​កម្ពុជា​ចំនួន ៣៧​នាក់ ដែល​ត្រូវ​បាន​និរទេស​ដោយ​សហរដ្ឋ​អាមេរិក បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​កក្កដា…

កសិករ​ខ្មែរ​ចាញ់​ក្តី​នៅ​តុលាការ​ថៃ រឿង​បណ្តឹង​ជាមួយ​ក្រុមហ៊ុន​ស្ករដ៏ធំបំផុត​នៅថៃ

ព័ត៌មាន
អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី៥ ខែកក្កដា​នេះ​ថា កសិករ​ខ្មែរ​បាន​ចាញ់​ក្តី​នៅ​តុលាការ​ស៊ីវិល​ថៃ ជុំវិញ​បណ្តឹង​របស់​ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ