ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បញ្ចប់ការរៀបចំប្លង់ដោះស្រាយផលប៉ះពាល់ និងផែនទីបច្ចេកទេសសម្រាប់ការអភិវឌ្ឍ


អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា មកទល់ពេលនេះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានតម្លៃវិនិយោគជាង១ពាន់៣រយលានដុល្លារ បានបញ្ចប់ការរៀបចំប្លង់ផែនទីបច្ចេកទេសសម្រាប់ការអភិវឌ្ឍ និងការដោះស្រាយផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋហើយ។ ក្រសួងសាធារណការរំពឹងថា ផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ វានឹងរួមចំណែកជួយជំរុញសេដ្ឋកិច្ច និងសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ជាពិសេសវានឹងដើរតួនាទីក្នុងការតភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងហូជីមិញ។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ដោយ

គិតមកទល់ពេលនេះផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានតម្លៃវិនិយោគជាង១ពាន់៣រយលានដុល្លារបានបើកការដ្ឋានសាងសង់ជាង៦ខែហើយ។ បើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នផ្លូវល្បឿនលឿននេះបានបញ្ចប់ការរៀបចំប្លង់បច្ចេកទេសសម្រាប់ការសាងសង់ និងផែនទីសម្រាប់ដោះស្រាយផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងការដ្ឋានថ្មខ្សាច់សម្រាប់បម្រើឱ្យការសាងសង់រួចរាល់ហើយ។ ជាមួយគ្នានេះក្រុមការងារពាក់ព័ន្ធ ក៏បានពិភាក្សាគ្នាលើការកំណត់ទីតាំងក្នុងការតភ្ជាប់រវាងផ្លូវល្បឿនល្បឿនរបស់កម្ពុជាជាមួយផ្លូវល្បឿនលឿនរបស់វៀតណាមពីម៉ុកបៃ ទៅក្រុងហូជីមិញផងដែរ។

អ្នកនាំពាក្យរូបនេះជឿជាក់ថា តាមរយៈគម្រោងផ្លូវល្បឿនលឿននេះវានឹងជួយជំរុញសេដ្ឋកិច្ច និងសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើររវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមឱ្យកាន់តែល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែង១៣៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវដែលមានតម្លៃវិនិយោគជាង១ពាន់៣រយលានដុល្លារនេះ សាងសង់ឡើង ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ក្នុងនោះ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង៨០ភាគរយជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលគ្រោងចំណាយថវិកាជាង២៣២លានដុល្លារជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជិត៣ពាន់លានដុល្លារពីការនាំចេញគ្រឿងបង្គុំ និងឧបករណ៍អគ្គិសនីនៅ១១ខែឆ្នាំនេះ

ទោះបីការនាំចេញទំនិញរបស់កម្ពុជា មានការថយចុះ តែការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺនៅតែសម្រេចបានកំណើនល្អប្រសើរគួរឲ្យកត់…

ឧកញ៉ា ហៃ លីអ៊ាង រៀបចំពានរង្វាន់គីណាល់ ដើម្បីលើកកម្ពស់ការស្រាវជ្រាវវេជ្ជសាស្ត្រនៅកម្ពុជា

ដើម្បីរួមចំណែកជួយលើកកម្ពស់វិស័យសុខាភិបាល ជាពិសេសលើការសិក្សាស្រាវជ្រាវ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ