ឧបករណ៍អគ្គិសនី

កម្ពុជារកចំណូលបានជិត៣ពាន់លានដុល្លារពីការនាំចេញគ្រឿងបង្គុំ និងឧបករណ៍អគ្គិសនីនៅ១១ខែឆ្នាំនេះ


ទោះបីការនាំចេញទំនិញរបស់កម្ពុជា មានការថយចុះ តែការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺនៅតែសម្រេចបានកំណើនល្អប្រសើរគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅ១១ខែឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីសម្រេចបានក្នុងទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារកើនឡើងជាង៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលទទួលបានចំណូលច្រើនជាគេ។
ឧបករណ៍អគ្គិសនី
ដោយ

ភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាលើសកលលោកបានជំរុញឱ្យឧស្សាហកម្មគ្រឿងម៉ាស៊ីន និងគ្រឿង បង្គុំបម្រើឱ្យវិស័យនេះនៅតាមប្រទេសនីមួយៗរួមទាំងកម្ពុជា មានការរីកដុះដាលគួរឱ្យកត់សម្គាល់នៅមួយទស្សវត្សរ៍ចុងក្រោយនេះ។ ស្របពេលការនាំចេញទំនិញផ្សេងៗរបស់កម្ពុជាហាក់មានទំនោរធ្លាក់ចុះ តែការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីនៅតែរក្សាបានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនៅ១១ខែឆ្នាំនេះ ការនាំចេញផលិតផលទាំងនេះសម្រេចបានជិត៣ពាន់លានដុល្លារ កើនឡើងជាង៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង១ពាន់៦រយលានដុល្លារ។ គួរបញ្ជាក់ថា ទំហំនាំចេញសរុបរបស់កម្ពុជានៅរយៈពេល១១ខែឆ្នាំនេះសម្រេចបានជាង២០ពាន់លានដុល្លារ កើនឡើងជាង១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកគ្រឿងម៉ាស៊ីន គ្រឿងបង្គុំ និងសម្ភារអគ្គិសនី គឺជាផលិតផលដ៏សំខាន់សម្រាប់ការធ្វើពិពិធកម្មនាំចេញទំនិញរបស់កម្ពុជា។

ហើយតាមរយៈកំណើននៃការនាំចេញផលិតផលនេះ ធ្វើឱ្យមន្ត្រីរាជរដ្ឋាភិបាល និងអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ផលិតផលនេះអាចនឹងចូលមកជំនួសការពឹងផ្អែកខ្លាំងរបស់កម្ពុជាលើការនាំចេញផលិតផលកាត់ដេរ និងវាយនភណ្ឌ។ យ៉ាងណាក៏ដោយ ការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែល-ក្រុមហាម៉ាស និងបញ្ហាភូមិសាស្រ្តនយោបាយជាដើម នៅតែជាបញ្ហាប្រឈមសម្រាប់ការនាំចេញរបស់កម្ពុជា។ បញ្ហានេះ បានធ្វើឲ្យការនាំចេញទំនិញផ្សេងទៀតរួមទាំងផលិតផលផ្នែកកាត់ដេរ វាយនភណ្ឌនៅតែបន្តធ្លាក់ចុះ។ ជាក់ស្ដែងនៅ១១ខែឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ ថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការនាំសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនមែនធ្វើពីក្រណាត់វិញ ក៏មានការថយចុះជាង១២% ដោយសម្រេចបានទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារនៅរយៈពេល១១ខែឆ្នាំនេះ។

សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម។

បើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដ្បិតការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ មួយចំនួន ដូចជា អាម៉េរិក ជប៉ុន និងថៃ នៅ១១ខែក្នុងឆ្នាំនេះ ហាក់មានការថយចុះ តិចតួច ប៉ុន្ដែបើមើលទៅលើការនាំចេញទៅកាន់ទីផ្សារប្រទេសធំៗ មួយចំនួនទៀត ដូចជា ចិន និងវៀតណាម គឺសុទ្ធសឹងតែរក្សាបានអត្រាកំណើនជាវិជ្ជមានគួរឲ្យកត់សម្គាល់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការងារពិភាក្សាជាមួយជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករខ្មែរទៅធ្វើការនៅជប៉ុន

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងភាគីជប៉ុន ពិភាក្សាគ្នាលើការកាត…

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បញ្ចប់ការរៀបចំប្លង់ដោះស្រាយផលប៉ះពាល់ និងផែនទីបច្ចេកទេសសម្រាប់ការអភិវឌ្ឍ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា មកទល់ពេលនេះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានតម្លៃវិនិយោគជាង១ពាន់៣រយលានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ