គំនិត​អាជីវកម្ម

បើ​ចង់​បើក​ start-up អ្វីមួយ អ្នក​ត្រូវ​មាន​បីចំណុចនេះ


លោកស្រី ប៉ុង លីមសាន គឺ​ជាស្ថាបនិក​ និង​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia) ដែល​ជាក្រុមហ៊ុន​ផលិត​និងអភិវឌ្ឍ​ software សម្រាប់​ការ​គ្រប់គ្រង​​មន្ទីរពេទ្យ​និង​សេវាសុខាភិបាល​តាម​ប្រព័ន្ធ​ឌីជីថល ។
លោកស្រី ប៉ុង លីមសាន គឺ​ជាស្ថាបនិក​ និង​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia) និង​

លោកស្រី ប៉ុង លីមសាន ក៏ត្រូវបានគេស្គាល់ថាជា​អ្នកនៅពីក្រោយ​ការបង្កើត​ App «ពេទ្យយើង» ដែល​​ជាប្រព័ន្ធគ្រប់​គ្រង​មន្ទីរពេទ្យបែប​​ឌីជីថល​ ។

នៅពេលសួរអំពី​ថា​តើ​សម្រាប់ start-up (អាជីវកម្ម​​ចាប់ផ្ដើម​ថ្មី) មានគន្លឹះសំខាន់ៗ​អ្វី​ខ្លះ ដើម្បី​ជំរុញ​ឲ្យ​ startup ដំណើរការទៅបាន លោកស្រី ប៉ុង លីមសាន បាន​ប្រាប់ពី​គន្លឹះ​សំខាន់បំផុត​ចំនួន ៣ចំណុច យ៉ាងដូច្នេះថា «Start-up សម្រាប់ខ្ញុំផ្ទាល់ មាន ៣ចំណុច​សំខាន់ ដើម្បី​ឲ្យ​ startup នោះដើរ ។ សំខាន់ទី១ គឺ​ពេលវេលា គឺ​ invest ទាំងអស់ ហើយ​បើ​សិន​គាត់​ start-up សុំ​កុំទៅធ្វើការឲ្យគេ មានន័យថា គាត់​ត្រូវ​ដាក់​ពេលវេលា​គាត់ ១០០% មកធ្វើ​រឿងហ្នឹង ...បើសិន​គាត់ឆ្លៀត​ទៅធ្វើការ​ឲ្យ​គេ​ផង ធ្វើ​ការងារ​ខ្លួន​គាត់​ផង ខ្ញុំ​គិតថា នឹងធ្វើ​ឲ្យ​ start-up គាត់ដើរយឺត ។» 

លោកស្រី​ លីមសាន បាន​បន្ថែមថា ៖​ «ទី២ គាត់​ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន​​ឲ្យ​បាន​ត្រឹម​ត្រូវ​តាមស្តង់ដារ ជាពិសេស រៀបចំ finance [ហិរញ្ញវត្ថុ] ។ ស្តង់ដារ គឺមានន័យថា គាត់ត្រូវ​ជួល​ក្រុមហ៊ុន accounting ឬ finance ឲ្យ​រៀបចំ​ប្រព័ន្ធ business គាត់​ឲ្យហើយ ។ ចុងក្រោយគេ គឺ ស្រឡាញ់ហើយ​ចេះ​ខ្លួន​ឯង​ទៀត ។ តើ​បើ​ឃើញគេធ្វើ ធ្វើដែរ គាត់​កូពី [copy] គាត់​លួចពីគេ ខ្ញុំអត់ support ទេ ។ បើ​ក្ដី​ស្រឡាញ់​ខាង​ហ្នឹង ចេះ​ដឹង​ខាង​ហ្នឹង សឹម​ធ្វើ ។» 

សូមបញ្ជាក់ថា កម្មវិធី «ពេទ្យយើង» គឺ​ជា​ App ដែល​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​មន្ទីរពេទ្យ ឬគ្លីនិកនានា តាមបែប​ឌីជីថល ដូចជា ការ​រក្សា​កំណត់ត្រាអ្នក​ជំងឺ គ្រប់​គ្រង​ស្តុក​ឱសថ ស្តុក​សម្ភារ​មន្ទីរ​ពេទ្យ គ្រប់​គ្រង​ទៅលើ​គណនេយ្យ​លំហូរ​សាច់​ប្រាក់ និង ធនធាន​មនុស្ស។ រហូតមកដល់ពេលថ្មីៗ នេះ មន្ទីរ​ពេទ្យ គ្លីនិក ​រដ្ឋ និង ឯក​ជន​​ចំនួន​ជាង ១៣០ ហើយ​ដែល​បាន​តំឡើង និង ប្រើ​ប្រាស់​កម្មវិធី​ «ពេទ្យ​យើង» យ៉ាងពេញលេញនៅទូទាំងប្រទេសកម្ពុជា ៕




អត្ថបទបន្ទាប់


នៅប្រទេស​ខ្លះ អ្នកជំងឺកូវីដ-១៩​ ស្លាប់ដោយសារ​មន្ទីរពេទ្យ​ខ្វះ​ខ្យល់​អុកស៊ីសែន

ព័ត៌មាន
កាលពីថ្ងៃសៅរ៍ (ទី១៣ មីនា) អ្នកជំងឺ​កូវីដ-១៩ យ៉ាងហោច ៧នាក់ បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ប្រទេស​ហ្ស៊កដានី (Jordan) ដែលនាំ​...

មានអ្នកជាសះស្បើយថ្មី ៨៣នាក់ ខណៈអ្នកឆ្លងថ្មី២០នាក់ទៀត គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែមីនា

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១ ខណៈដែលអ្នកដែលជាស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ