រុស្ស៊ីប្រកាសរើសទ័ពជាង១៣ម៉ឺននាក់បន្ថែមទៀត!

រុស្ស៊ីប្រកែកថា ការរើសទាហានថ្មីជាង១៣ម៉ឺននាក់បន្ថែម មិនមែនសម្រាប់បញ្ជូនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី៣១មីនា បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបញ្ជាឱ្យរើសទាហានថ្មីជាង ១៣ម៉ឺន៤ពាន់នាក់ចូលបម្រើក្នុងជួយកងទ័ព។ ជុំវិញការបញ្ចូលទ័ពបន្ថែមនេះ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថា វាមិនមានអីពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែននោះទេ ហើយក៏មិនមែនសម្រាប់បញ្ចូនទៅប្រយុទ្ធនៅអ៊ុយក្រែននោះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
: រុស្ស៊ីប្រកាសរើសទ័ពជាង១៣ម៉ឺននាក់បន្ថែមទៀត!
ដោយ

យ៉ាងណាក៏ដោយ ការបញ្ជាឲ្យរើសទ័ពថ្មីក្នុងចំនួនដ៏ច្រើននេះ បានធ្វើឡើងស្របពេលសង្គ្រាមនៅអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៥ ហើយដែលកំពុងមានការតស៊ូទប់ទល់ដ៏ខ្លាំងក្លារបស់ទ័ពអ៊ុយក្រែនផងដែរ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរុស្សី លោក សេរហ្កី ស៉ូវហ្គូ (Sergei Shoigu) បាននិយាយកាលពេលថ្មីៗនេះថា ទាហានថ្មីទាំងនេះ គ្មាននរណាម្នាក់ត្រូវបានគេកោះហៅបញ្ជូនទៅសមរភូមិក្តៅនៅអ៊ុយក្រែនឡើយ។

ទោះបីជាមានការបដិសេធបែបនេះក្តី ការប្រកាសរើសទាហានថ្មីភ្លាមៗ និងក្នុងចំនួនច្រើនបែបនេះ គឺជារឿងរស៊ើបមែនទែន សម្រាប់ទីក្រុងម៉ូស្កូ ពិសេសនៅក្នុងភាពមន្ទិលសង្ស័យដែលថា រុស្ស៊ីបានបញ្ជូនទ័ពដែល គ្មានបទពិសោធន៍ឲ្យទៅស្លាប់ក្នុងសមរភូមិ។ គេនៅចាំបានថា កាលពីដើមខែមីនា ក្រសួងការពារជាតិរុស្ស៊ីធ្លាប់បានទទួលស្គាល់ថា មួយចំនួននៃទាហានរបស់រុស្ស៊ីដែលបញ្ជូនទៅអ៊ុយក្រែន ជាទាហានថ្មី។ ប៉ុន្តែលោកពូទីនបានបដិសេធរឿងនេះ ដោយបកស្រាយថា មានតែទាហានជំនាញ និងមន្ត្រីជំនាញប៉ុណ្ណោះដែលត្រូវបានបញ្ជូនចូលក្នុងសមរភូមិ។ 

ទីក្រុងម៉ូស្កូអះអាងថា វាគឺជារដូវកាលប្រចាំឆ្នាំ ដែលរុស្ស៊ីតែងតែរើសទ័ពថ្មីៗ។ ជាក់ស្តែង នៅរៀងរាល់ឆ្នាំក្នុងនិទាឃរដូវ ចាប់ផ្តើមពីថ្ងៃទី ០១ខែមេសា ដល់ថ្ងៃទី១៥ខែកក្កដា រុស្ស៊ីនឹងផ្តើមជ្រើសរើសកងទ័ព ដោយមើលលើបុរសរុស្ស៊ីណា ដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ឆ្នាំ។ បន្ទាប់មក អ្នកដែលត្រូវបានកោះហៅនឹងចាប់ផ្តើមបញ្ជូនទៅកាន់មូលដ្ឋានដែលបានកំណត់របស់ពួកគេនៅចុងខែឧសភា។

សូមជម្រាបថា នៅក្រោមច្បាប់របស់រុស្ស៊ី ទាហានអាចនឹងត្រូវគេបញ្ជូនទៅប្រយុទ្ធនៅសមរភូមិបាន បន្ទាប់ពីការហ្វឹកហ្វឺនតែប៉ុន្មានខែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណាយត្រឹមតែ $0.15/កញ្ចប់ សម្រាប់ការ​ដឹកជញ្ជូនទំនិញពីចិនមកកម្ពុជាតាមរយៈ​​ TL Express ​កាន់តែរហ័ស, តម្លៃកាន់តែធូរថ្លៃ !

ព័ត៌មាន
ការ​បញ្ជាទិញ និង​ដឹកជញ្ជូនទំនិញពីប្រទេស​ចិន​ មកកម្ពុជា មិនត្រឹមតែឆាប់រហ័សជាងមុននោះទេ ប៉ុន្តែ​​ការ​ចំណាយ​លើថ្លៃសេវា​រឹតតែតិចជាងមុន​ថ…

វិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា៖ ពលរដ្ឋរាប់រយនាក់បាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ព័ត៌មាន
ប៉ូលិសស្រីលង្កាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើបាតុកររាប់រយនាក់ ដែលព្យាយាមអុកឡុកនៅមុខផ្ទះរបស់ប្រធានាធិបតីស្រីលង្កា លោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ