ប្រទេសជប៉ុន

ផ្ទះដែលគេបោះបង់ចោលនៅជប៉ុន កើនឡើងដល់រាប់លានខ្នង ដោយសារចំនួនប្រជាជនធ្លាក់ចុះនៅតាមជនបទ


ទិន្នន័យចុងក្រោយបំផុតរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនផ្ទះដែលគេបោះបង់ចោលនៅក្នុងប្រទេសជប៉ុន បានកើនឡើងរហូតដល់ទៅប្រមាណ៨០% ក្នុងរយៈពេល២០ឆ្នាំមកនេះ ដោយសារការធ្លាក់ចុះចំនួនប្រជាជននៅតាមបំបន់ជនបទ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ប្រទេសជប៉ុន
ដោយ

លទ្ធផលនៃការស្ទង់មតិដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែមេសា បង្ហាញថា ផ្ទះដែលគេបោះបង់ចោលមានរហូតដល់ទៅជាង៣លាន៨សែនខ្នងឯណោះ នៅទូទាំងប្រទេសជប៉ុន គិតត្រឹមខែតុលា ឆ្នាំ២០២៣ ដោយកើនឡើង៣៦ម៉ឺនខ្នង បើធៀបនឹងលទ្ធផលស្ទង់មតិក្នុងឆ្នាំ២០១៨។

ផ្ទះដែលគេបោះបង់ចោលសំដៅលើលំនៅឋានដែលគេទុកទំនេរចោលរយៈពេលវែង ដោយមិនរាប់បញ្ចូលផ្ទះជួល ផ្ទះលម្ហែ និងផ្ទះផ្សេងៗទៀត ដែលបម្រើគោលបំណងជាក់លាក់ណាមួយនោះទេ។ ចំនួនផ្ទះដែលគេបោះបង់ចោលចេះតែបន្តកើនឡើងឥតឈប់ ជាពិសេសនៅតាមតំបន់ជនបទ ក្រោយចំនួនប្រជាជនចេះតែថយចុះជាលំដាប់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុតអឺរ៉ុប ងើបផុតពីវិបត្តិសេដ្ឋកិច្ច ក្រោយប្រទេសមានសេដ្ឋកិច្ចធំៗទាំង៤សម្រេចបានកំណើនលឿនជាងការរំពឹងទុក

ព័ត៌មាន
សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ថា នៅទីបំផុតតំបន់អឺរ៉ុប បានងើបចេញផុតពីវិបត្តិសេដ្ឋក…

ក្រោយផ្អាកអស់រយៈពេលជាច្រើន ក្រុមហ៊ុនអាកាសចរណ៍ Emirates បើកដំណើរការហោះហើរមកកម្ពុជាឡើងវិញ

ព័ត៌មាន
នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោកបានសម្រេចចិត្តតភ្ជាប់ជើងហោះហើរមកកាន់កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ