ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងវេទិកាធុរកិច្ចវៀតណាម-ដាណឺម៉ាក នៅរដ្ឋធានីកូពែនហាក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម រួមជាមួយព្រះចៅអធិរាជ ហ្វ្រេដេរិក ទី១០ (King Frederik X) នៃប្រទេសដាណឺម៉ាក ព្រមទាំងឥស្សរជន ជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ផ្អែកលើភាពជោគជ័យនៃកម្មវិធីសេវាកម្មសម្ភាររួមបញ្ចូលគ្នា (Integrated Material Services - IMS) នាពេលបច្ចុប្បន្ន ដែលកំពុងទ្រទ្រង់ដល់កងយន្តហោះ Airbus ដ៏ធំធាត់របស់ Vietjet កិច្ចព្រមព្រៀងជា យុទ្ធសាស្ត្រនេះ បានកំណត់ក្របខ័ណ្ឌការងារដើម្បីស្វែងរកដំណោះស្រាយសម្ភារបន្ថែម ការធ្វើទំនើបកម្ម ប្រព័ន្ធឌីជីថល និងការពង្រឹងភាពធន់នៃប្រតិបត្តិការហោះហើរ។
ក្រោមខ្លឹមសារនៃអនុស្សរណៈនេះ ស្ថាប័នទាំងពីរគ្រោងនឹងបង្កើតក្រុមការងាររួមមួយ ដើម្បីវាយតម្លៃ និងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យស្នូលចំនួន ៦ រួមមាន៖
១. ការពង្រីកសេវាកម្មសម្ភាររួមគ្នា (IMS)៖ បង្កើនប្រសិទ្ធភាពកម្មវិធី IMS បច្ចុប្បន្ន រួមទាំង លទ្ធភាពទទួលបានសម្ភារ ការរៀបចំលទ្ធកម្ម ការធ្វើផែនការ និងការបែងចែកស្តុកសម្ភារឱ្យស្របតាមការ កើនឡើងយ៉ាងឆាប់រហ័សនៃកងយន្តហោះ និងបណ្តាញជើងហោះហើរអន្តរជាតិរបស់ Vietjet។
២. ការអភិវឌ្ឍមជ្ឈមណ្ឌលអាកាសចរណ៍ឡុងថាញ់ (Long Thanh)៖ ស្វែងរកដំណោះស្រាយលើការគ្រប់ គ្រងស្តុកផ្ញើលក់ (Consignment) ការគាំទ្រសម្ភារ និងភស្តុភារកម្មអាកាសចរណ៍នៅអាកាសយានដ្ឋាន អន្តរជាតិឡុងថាញ់ ស្របតាមការអភិវឌ្ឍមូលដ្ឋានប្រតិបត្តិការរបស់ Vietjet។
៣. ដំណោះស្រាយវដ្តជីវិតយន្តហោះ និងសេដ្ឋកិច្ចវិលជុំ៖ សិក្សាលើការប្រើប្រាស់សម្ភារជជុះដែលមាន គុណភាពតាមស្តង់ដារ (USM) សេវាកម្មជួសជុល និងដោះដូរគ្រឿងបន្លាស់ ព្រមទាំងការគ្រប់គ្រងស្តុក លើសតម្រូវការ ដើម្បីបង្កើនប្រសិទ្ធភាពចំណាយពេញមួយវដ្តជីវិត និងលើកកម្ពស់ចីរភាពនៃខ្សែចង្វាក់ ផ្គត់ផ្គង់។