អ្នកចិញ្ចឹមសត្វ

អាជ្ញាធរថៃ បង្ក្រាបឃ្លាំងស្តុកពោះវៀនជ្រូកគ្មានអនាម័យ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកបរិភោគបានជាង៥តោន


កម្លាំងបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងការពារអ្នកបរិភោគថៃ សហការជាមួយមន្ត្រីបសុពេទ្យបានបើកប្រតិបត្តិការឆែកឆេរឃ្លាំងដ៏ធំមួយកន្លែងនៅទីក្រុងបាងកក បន្ទាប់ពីធ្លាយតម្រុយសម្ងាត់ជុំវិញការស្ដុកទុក និងរត់ពន្ធសាច់សត្វខុសច្បាប់។
អាជ្ញាធរថៃ_បង្ក្រាបឃ្លាំងស្តុកពោះវៀនជ្រូករត់ពន្ធដ៏កខ្វក់_គ្មា
ដោយ

ប្រតិបត្តិការនេះបានស្តែងឱ្យឃើញពីវិបត្តិអសន្តិសុខម្ហូបអាហារ និងការហូរចូល នៃទំនិញអត់ច្បាប់ ដែលកំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ។

កាសែត The Nation របស់ថៃ បានចុះផ្សាយនៅថ្ងៃទី២១ ខែតុលា ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចថៃ បានរកឃើញធុងជ័រចំនួន៣៦ធុង ដែលមានផ្ទុកពោះវៀនជ្រូកឆៅប្រឡាក់អំបិលសរុបទម្ងន់ ជាង៥តោន ដែលត្រូវបានគេស្តុកទុកក្នុងបរិស្ថានយ៉ាងគគ្រិច និងគ្មានអនាម័យ ដែលជាប្រភពបង្កើតមេរោគ និងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។

លទ្ធផលស៊ើបអង្កេតបឋមបានទម្លាយថា ផលិតផលពោះវៀនជ្រូកផ្អាប់ដ៏កខ្វក់ទាំងនេះត្រូវបាននាំចូលដោយខុសច្បាប់ពីប្រទេសចិន តាមរយៈការបញ្ជាទិញតាមអនឡាញរបស់ក្រុមហ៊ុនដឹកជញ្ជូនបរទេសមួយ ដោយប្រើប្រាស់ឃ្លាំងខាងលើជាប្រភពចែកចាយបន្តទៅកាន់ភោជនីយដ្ឋាននានាទូទាំងទីក្រុងបាងកក និងខេត្តជុំវិញ។ ទំនិញរត់ពន្ធដែលត្រូវបានរឹបអូសទាំងនេះមានតម្លៃសរុបជិត២ម៉ឺនដុល្លារអាម៉េរិក។

យ៉ាងណាមិញនៅក្នុងរបាយការណ៍ផ្លូវការ នៃការបង្ក្រាបសាច់សត្វរត់ពន្ធ ដែលបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគនេះ អាជ្ញាធរថៃបែរជាមិនបានបង្ហាញមុខ ឬប្រកាសពីការឃាត់ខ្លួនជនសង្ស័យ និងមេខ្យល់នៅពីក្រោយខ្នងនោះឡើយ។ តាមច្បាប់បទល្មើសនេះត្រូវប្រឈមនឹងទោសពន្ធនាគាររហូតដល់២ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ជាង៦ពាន់ដុល្លារ ឬផ្តន្ទាទោសទាំងពីរមុខរួមគ្នា។

គួរកត់សម្គាល់ថា ករណីរត់ពន្ធទំនិញខុសច្បាប់ ទំនិញក្លែងក្លាយ ឱសថ និងចំណីអាហារគ្មានសុវត្ថិភាព ព្រមទាំងការចរាចរណ៍គ្រឿងញៀនគ្រប់ប្រភេទ តែងតែផ្ទុះឡើងជាញឹកញាប់នៅក្នុងប្រទេសថៃ។ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា បណ្តាញឧក្រិដ្ឋកម្ម និងការរត់ពន្ធទំនិញខ្វះការត្រួតពិនិត្យនៅក្នុងប្រទេសថៃបែបនេះមិនត្រឹមតែបង្កហានិភ័យផ្ទាល់ដល់ពលរដ្ឋថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពមហន្តរាយ ដែលអាចហៀរ និងជះឥទ្ធិពលអវិជ្ជមានដល់សុខមាលភាពពលរដ្ឋ នៃបណ្តាប្រទេសជិតខាងផងដែរ៕




អត្ថបទបន្ទាប់


លោក ត្រាំ លើកឡើងពីជោគជ័យរបស់ FBI ក្នុងការកម្ទេចសម្បុកឆបោកតាមអនឡាញ ដើម្បីស្តារប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះ

កាលពីថ្ងៃទី២១ ខែតុលា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈអំពីភាពជោគជ័យដ៏ធំធេងរបស់រដ្ឋបាលរបស់លោក ក្នុងការវាយបំប…

អឺរ៉ុប បើកការស៊ើបអង្កេតលើគេហទំព័រកក់សណ្ឋាគារអនឡាញដ៏ល្បីល្បាញ Booking.com លើបញ្ហាធំៗពីរ

គេហទំព័រកក់សណ្ឋាគារអនឡាញដ៏ល្បីល្បាញ Booking.com កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីសំណាក់សហភាពអឺរ៉ុប ជុំវិញការសង្ស័យថា បានបណ្ដែតបណ្ដោយឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ