អត្ថបទក្រុមហ៊ុន

អបអរសាទរអ្នកទទួលបាន iPhone13 ពី PIIK MALL! ចំណែកអ្នកមិនទាន់ទទួលបាន iPhone 13 កុំទាន់អស់សង្ឃឹមណា! កម្មវិធីនឹងនៅតែបន្ដទៀតពី PIIK MALL


មិនធម្មតាមែន! មហាព្រឹត្តិការណ៍ដែលមិនធ្លាប់មាន បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ធ្វើឱ្យអតិថិជននិងហ្វេនៗរំភើបញាប់ញ័រក្នុងកម្មវិធីសម្ពោធជាផ្លូវការកាលពីថ្ងៃទី11 ធ្នូ 2021 របស់ក្រុមហ៊ុន PIIK MALL ហើយទីបំផុត ក្រុមហ៊ុនបានរកឃើញអតិថិជនដែលមានសំណាងអាចទិញទូរស័ព្ទស៊េរីទំនើប iPhone13 ក្នុងតម្លៃត្រឹមតែ 13$ តែប៉ុណ្ណោះពី PIIK MALL APP ហើយ។
អតិថិជន ដែលទទួលបានរង្វាន់ iPhone13 ពី PIIK MALL
ដោយ

ចំពោះអតិថិជនដែលពុំទាន់ទទួលបាន iPhone 13 ក្នុងតម្លៃ $13 កុំទាន់អស់សង្ឃឹម! អតិថិជនទាំងអស់នៅតែមានឱកាសទទួលបានបន្តទៀតពី PIIK MALL រហូតដល់ដំណាច់ ខែមករា ឆ្នាំ2022។​

ហើយអ្វីដែលកាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀតនោះគឺ PIIK MALL បាន​ផ្តល់​ឱកាស​ឱ្យ​អតិថិជន​របស់​ខ្លួន​ទាំង​អស់​អាចធ្វើ​ការ​ទិញ​ទំនិញ​រាប់ម៉ឺន​មុខ​ក្នុង​តម្លៃ​ត្រឹម​តែ​ 1$ (Everything $1) តែប៉ុណ្ណោះ​នៅ​ក្នុខែ​ធ្នូនេះ​ ដើម្បី​​អបអរសាទរការ​ដាក់សម្ពោធ​ជា​ផ្លូវ​ការនេះ​។

មិនតែប៉ុណ្ណោះ​​ ​ហ្វេន​ៗ​របស់ PIIK MALL ក៏​ទទួល​បាននូវ​ការ​បញ្ចុះ​តម្លៃ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​រហូត​ដល់​ 90% ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​ទូទាំងរាជធានីភ្នំពេញ។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ លោកអគ្គនាយក សេង លាប បានបញ្ជាក់ថា PIIK MALL គឺ The Real E-Commerce Platform ដែលជាវេទិកាទិញ-លក់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា មានដៃគូសហការទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានទំនិញរាប់សិបម៉ឺនមុខទំនិញ។ លោកបានបន្ថែមទៀតថា អតិថិជនថ្មីចាស់ទាំងអស់នឹងទទួលបាននូវបច្ចេកវិទ្យាទំនើបថ្មីៗ ប្លែកៗ ជាពិសេសសម្រាប់ដៃគូសហការរបស់ PIIK MALL ដែលកំពុងមានតម្រូវការប្រព័ន្ធឌីជីថលចាំបាច់នាពេលបច្ចុប្បន្ននេះ ហើយកាន់តែពិសេស PIIK MALL បានផ្តល់ឱកាសការងារជូនប្រជាជន ឬសិស្ស និស្សិតជាច្រើនរូបឱ្យទទួលបាននូវបទពិសោធល្អៗ ថ្មីៗពីក្រុមហ៊ុនផងដែរ។​

បន្ថែម​ពី​លើការ​​ផ្តល់​ជូន​ពិសេស​ៗ និង​ការ​បញ្ចុះ​តម្លៃ​ខប់ៗនៅ​ក្នុង​ការ​ Live កាល​ពី​ថ្ងៃទី11 ធ្នូ 2021 ​ ​ហ្វេនៗរបស់ ​PIIK MALL ក៏​ទទួល​បាននូវ​ភាពសប្បាយ​​រីក​រាយតាមរយៈ​ការ​​លេង​ហ្គេមកម្សាន្ត ដែល​ជា​​​ទស្សនីយភាព​​​មិន​ងាយ​បាន​ឃើញ​របស់​តារាកិត្តិយស​ទាំង​៥រូប រួមមាន កញ្ញា រ៉េត ស៊ូហ្សាណា  កញ្ញាពេជ្រ សូលីកា កញ្ញាមីណា កញ្ញាចេនី និងលោក HENG ផងដែរ។​​ ​ក្រៅ​ពី​ទេពកោសល្យ​​​ក្នុង​វិស័យ​សិល្បៈរបស់​ពួក​គេ ពួកគេក៏បានធ្វើការ​​ប្រកួត​គ្នាដើម្បី​ស្វែង​រក​ក្រុម​​ដែលមាន​សមត្ថភាព​​ចង​ចាំខ្ពស់​ និង​បច្ចេក​ទេស​​ទិញ​ទំនិញ​​បាន​លឿន ​និង​​ត្រឹម​ត្រូវច្រើន​​ជាង​គេនៅ​លើ​ PIIK MALL APP។ 

ចុចទីនេះមើលវីដេអូពេញ: https://www.facebook.com/piikmall/videos/422589886239846/

ការ​ផ្តល់​ជូន​លើក​នេះ​ ពិត​ជា​ធ្វើ​ឱ្យ​ហ្វេន​ៗ​ដែល​ទន្ទឹង​រង់​ចាំ​​មិន​ខក​បំណង​មែន​។ ប៉ុន្តែ​សូម​កុំ​បារម្ភ ​ព្រោះ​ឱកាសទទួល​​បានការ​បញ្ចុះ​តម្លៃ​និង​ការ​ផ្តល់​ជូន​ពិសេស​ៗនៅ​មិន​ទាន់​អស់​នោះ​ទេ​។ PIIK MALL នៅ​មាន​​ការ​ភ្ញាក់​ផ្អើល​ជា​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ ត្រៀម​សម្រាប់​ហ្វេនៗ​សំណព្វ​ទាំង​អស់​គ្នា​។​

ប្រញាប់ឡើង កុំ​ឱ្យ​ឱកាស​ដ៏​ល្អនេះ​​កន្លង​​ផុតទៅឱ្យសោះ!​ តោះ! ដោន​ឡូត PIIK MALL APP ​ ឥឡូវ​នេះ​តាម​រយៈ ​ https://onelink.to/tyqvzh  ឬតាម​ដានវេបសាយ ​ហ្វេសប៊ុក​ផេក​ ឬតេឡេក្រាមរបស់ PIIK MALL តាម​រយៈ https://piikmall.com/mall/ https://www.facebook.com/piikmall https://t.me/piikmall ​​ដើម្បី​ទទួល​បាន​សំណាង​​និង​​​ដំណឹង​ថ្មី​ៗពី​ PIIK MALL៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់អឺរ៉ុប និងអាមេរិក រងការគំរាមកំហែងកាន់តែខ្លាំងពីអូមីក្រុង ខណៈថ្ងៃឈប់សម្រាកឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មាន
តំបន់អឺរ៉ុប និងនៅសហរដ្ឋអាមេរិក កំពុងត្រូវបានគំរាមកំហែងដោយកូវីដ១៩បំប្លែងខ្លួនអូមីក្រុង ខណៈដែលរដូវកាលឈប់សម្រាកឆ្លងឆ្នាំថ្មី និង បុណ្យណូអ…

សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

ព័ត៌មាន
នៅទីបំផុតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចិត្តប្រកាសបិទបញ្ចប់«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ត្រឹមថ្ងៃទី២០ ខែធ្នូ ក្រោយព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ