វិស័យកសិកម្ម

អ្នកដាំម្នាស់កំពុងត្រូវប៉ាន់ ដោយអាចទទួលបានប្រាក់ចំណេញរាប់ពាន់ដុល្លារក្នុង១ហិកតា


កសិករជាច្រើនគ្រួសារស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្ដូរពីការដាំដំណាំផ្សេងៗមកដាំម្នាស់ ដែលមានទីផ្សារល្អ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកដាំម្នាស់អាចទទួលបានប្រាក់ចំណេញខ្ពស់។ បើតាមការអះអាងកសិករ ម្នាស់មួយហិកតាអាចផ្តល់ទិន្នផលប្រមាណ៥០តោន ជាមួយប្រាក់ចំណូលប្រមាណ១ម៉ឺនដុល្លារ ដែលអាចផ្តល់ប្រាក់ចំណេញរាប់ពាន់ដុល្លារអាម៉េរិកផងដែរ។ បច្ចុប្បន្នម្នាស់អាចលក់បានក្នុងតម្លៃចន្លោះពី៨ពាន់រៀល ទៅ១ម៉ឺន៤ពាន់រៀលក្នុង១ឡូ។
វិស័យកសិកម្ម
ដោយ

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានខេមបូណូមីស ថា ប្រជាកសិករប្រមាណជាង៣០០គ្រួសារក្នុងភូមិចំនួន៣ ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្តូរពីការដាំដំណាំផ្សេងមកដាំម្នាស់នៅលើផ្ទៃដីជិត៤០០ហិកតា។ បើតាមមន្រ្តីជំនាញកសិកម្មរូបនេះ ទីផ្សារម្នាស់របស់កសិករនៅប៉ុន្មានឆ្នាំចុងក្រោយនេះមិនមានអ្វីចោទជាបញ្ហានោះទេ ដោយមានឈ្មួញចុះទិញដល់ចម្ការ និងផ្តល់តម្លៃសមរម្យ។ បើតាមការអះអាងរបស់ប្រធានមន្ទីររូបនេះ ផ្ទៃដីមួយហិកតា គេអាចដាំម្នាស់បានចន្លោះពី៦ម៉ឺនកូនទៅ៧ម៉ឺនកូន ខណៈផ្លែម្នាស់លេខ១អាចលក់បានតម្លៃចន្លោះពី១ម៉ឺន២ពាន់រៀលទៅ១ម៉ឺន៤ពាន់រៀលក្នុង១ឡូ និងម្នាស់លេខ២អាចលក់បានចន្លោះពី៨ពាន់រៀលទៅ១ម៉ឺនរៀលក្នុង១ឡូ។

​ជាមួយគ្នានេះលោក ធឿន ប៊ុនធីម កសិករដាំម្នាស់ម្នាក់លើផ្ទៃដីទំហំជាង៣ហិកតា ក្នុងឃុំទន្លេបិទ បានឱ្យដឹងថា ជាមធ្យមនៅក្នុងផ្ទៃដីទំហំ១ហិកតា កសិករអាចប្រមូលផលផ្លែម្នាស់បានប្រមាណ៥០តោន ដោយអាចរកចំណូលបានប្រមាណ១ម៉ឺនដុល្លារ និងអាចអាចផ្តល់ប្រាក់ចំណេញប្រមាណ៥ពាន់ដុល្លារ។ កសិកររូបនេះកត់សម្គាល់ឃើញថា នៅពីរឆ្នាំចុងក្រោយនេះ ទីផ្សារផ្លែម្នាស់ហាក់មានស្ថិរភាពទីផ្សារល្អប្រសើរ។ ទោះបីនៅឆ្នាំនេះ ផ្លែម្នាស់មានទីផ្សារល្អក៏ពិតមែន ប៉ុន្តែលោក ធឿន ប៊ុនធីម បារម្ភថា ផ្លែម្នាស់អាចនឹងមានបញ្ហាប្រឈមនៅឆ្នាំខាងមុខ ដោយសារលោកសង្កេតឃើញមានកសិករចាប់ផ្ដើមបង្កើនផ្ទៃដីដាំដុះកើនឡើងជាងមុន។

​ពាក់ព័ន្ធនឹងទីផ្សារនេះដែរលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានណែនាំដល់កសិករឱ្យប្រមូលផ្ដុំគ្នាចងក្រងជាសហគមន៍កសិកម្ម ព្រោះការចងក្រងនេះនឹងរក្សាបាននូវស្ថិរភាពតម្លៃជាមួយកិច្ចសន្យាទីផ្សារជាក់លាក់នៅមុនការដាំដុះ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្តើមប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ ខណៈតម្លៃទទួលបានខ្ពស់នៅដើមរដូវប្រមូលផលនេះ

បណ្តាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា បានចាប់ផ្តើមចុះប្រមូលទិញគ្រាប់ស្វាយចន្ទីសើមពីប្រជាកសិករជាបណ្តើរៗហើយនាពេលនេះ តួយ៉ាងក្រុមហ៊ុនជប…

តើការអនុវត្តវិធានការទប់ស្កាត់ការនាំចូលបំណែកសាច់បង្កកលើកទី២ មានប្រសិទ្ធភាពយ៉ាងណា?

វិធានការហាមឃាត់មិនឱ្យនាំចូលបំណែកសាច់បង្កកបណ្តោះអាសន្នលើកទី២ នឹងផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ វិធានការនេះ ត្រូវបានរំពឹងថា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ