ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍ លោកប្រាយុទ្ធ បាននិយាយថា «សាលាឯកជនទាំងនេះ គួរតែដឹងហើយថា ថ្លៃឈ្នួលដែលមិនត្រូវបានយកមកប្រើប្រាស់នៅអំឡុងពេលដែលមានការរៀនតាមអនឡាញ មានដូចជា ថ្លៃម្ហូបអាហារ, ការដឹកជញ្ជូន, កុំព្យូទ័រ និងសេវាអ៊ីនធើណែត និងដំណើរទស្សនកិច្ចសិក្សាជាដើម»។
នៅអំឡុងពេលមានការរីករាលដាលជាថ្មីនៃមេរោគកូវីដ-១៩ សាលាជាច្រើននៅក្នុងប្រទេសថៃត្រូវបានបញ្ជាឲ្យបិទ នៅក្នុងខែមករា ហើយត្រូវមកបង្រៀនតាមអនឡាញជំនួសវិញ។
រដ្ឋមន្ត្រីក្រសួងអប់រំថៃ គូសបញ្ជាក់ថា សាលាបានបិទនៅពេញមួយខែមករាកន្លងទៅនេះ តែថ្លៃឈ្នួលសាលាត្រូវបានអាណាព្យាបាលសិស្សបង់រួចអស់ហើយ ដែលប្រាក់ទាំងនោះ ប៉ុន្ដែ មិនត្រូវបានយកប្រើប្រាស់អ្វីទេ ហេតុនេះ សាលាត្រូវតែប្រគល់ប្រាក់ទាំងនោះមកឲ្យអាណាព្យបាលសិស្សវិញ។
ជាមួយគ្នានេះ ក្រុមសាលាឯកជន ក៏បានយល់ព្រមនឹងផ្ដល់ព័ត៌មានលម្អិតបន្ថែមនៃលទ្ធភាពនៃការបង្វិលសងប្រាក់ឈ្នួលសិក្សានេះ នៅក្នុងរយៈពេល ១៥ថ្ងៃផងដែរ៕