វ៉ាក់សាំងកូវីដ-១៩ នឹងមកដល់​កម្ពុជា​

សម្តេច ហ៊ុន សែន អះអាងថា វ៉ាក់សាំងកូវីដ-១៩ របស់ចិននឹងមកដល់កម្ពុជានៅថ្ងៃ ៧ កុម្ភៈ


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេច បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសក្រុមការងារវ៉ាក់សាំងត្រៀមទទួលវ៉ាក់សាំងនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ដោយ

«ក្រុមការងារ​វ៉ាក់សាំង ខ្ញុំបាន​ទទួល​ព័ត៌មានពីបង ម៉ម ប៊ុនហេង (រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល) ថា វ៉ាក់សាំង​នឹងមកដល់​ថ្ងៃទី៧ (ខែកុម្ភៈ)នៅថ្ងៃ​អាទិត្យ នេះ»។ នេះជា​ការបញ្ជាក់​របស់​សម្តេច ហ៊ុន សែន តាមរយៈ​សារជាសំឡេង​ដែលសម្តេច​ផ្ញើជូន​ទៅមន្ត្រី​ពាក់ព័ន្ធ ហើយត្រូវបាន​ចែករំលែក​ក្នុងបណ្តាញ​តេឡេក្រាម​នៅថ្ងៃទី​៤ កុម្ភៈ នេះ។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​នឹងទៅ​ទទួល​វ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

«ការប្រកាសរបស់​ខ្ញុំកន្លងទៅ គឺខ្ញុំបាន​បញ្ជាក់ថា ពេលវ៉ាក់សាំង​មកដល់ ខ្ញុំនឹងទៅ​ទទួល ហើយឥឡូវនេះ ត្រូវរៀប​ចំកម្មវិធី​ទទួល​នូវ​វ៉ាក់សាំងនៅ​ឯព្រលាន​យន្តហោះ​ពោធិ៍ចិនតុង»។ នេះជាការលើក​ឡើង​របស់​សម្តេច ហ៊ុន សែន 

សម្តេច ធ្លាប់បានបញ្ជាក់​កន្លងមកថា ភាគីចិន​នឹងវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា​ចំនួន​១លានដូស។ ប៉ុន្តែ វ៉ាក់សាំងដំណាក់កាលទី១ ដែលគ្រោង​មកកម្ពុជា​នៅចុងសប្តាហ៍នេះ មានចំនួន ៦០ម៉ឺនដូស។ បើតាម​ការធ្លាប់​បាន​អះអាង​របស់​សម្តេច ហ៊ុន សែន នាពេល​កន្លងមក សម្តេច ក៏នឹង​ធ្វើជាមនុស្ស​ទី១ នឹង​ទទួល​ការចាក់វ៉ាក់សាំង​កូវីដ-១៩ នៅកម្ពុជា​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រឆាំងការចេញសេចក្តីថ្លែងការណ៍រួមរបស់UN ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ព័ត៌មាន
បញ្ហារដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានក្លាយជារបៀបវីរៈក្តៅគគុកនៅកិច្ចប្រជុំបន្ទាន់ នៃអង្គការសហប្រជាជាតិ។ ការជួបប្រជុំកាលពីថ្ងៃអង្គារ ទី២កុម្ភៈ…

នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យមានការស៊ើបអង្កេតលើសាលាឯកជន ដែលមិនព្រមសងប្រាក់ទៅឲ្យអាណាព្យាបាលសិស្ស

ព័ត៌មាន
លោកប្រយុទ្ធ ចាន់អូចារ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើសាលាឯកជន ដែលមិនព្រមប្រគល់ប្រាក់ដែលជាថ្លៃឈ្នួលសាលាឲ្យទៅអាណាព្យាលបាលសិស្សវិញ អំឡុងពេលដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ