ជប៉ុនគ្រោងបង្កើនថវិកាការពារជាតិដល់ ២% នៃ GDP

ជប៉ុនគ្រោងនឹងបង្កើនថវិកាការពារជាតិឱ្យដល់ ២% នៃGDP នៅក្នុងឆ្នាំ ២០២៧


ស្របពេលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ និងមានការប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំងទាំងផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធានោះ បានធ្វើឲ្យប្រទេសជប៉ុនដែលធ្លាប់តែស្ងប់ស្ងាត់លើការអភិវឌ្ឍវិស័យការពារជាតិ បានងាកមកពង្រឹង និងពង្រីកសមត្ថភាពយោធាកាន់តែខ្លាំងក្លាជាមុន។ ជាក់ស្ដែង នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានថ្លែងប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកឱ្យបង្កើនថវិកាការពារជាតិរបស់ប្រទេសជប៉ុនដល់ប្រហែល ២% នៃផលិតផលក្នុងស្រុកសរុប ចាប់ពីឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុនធំៗជាច្រើន។
ជប៉ុនគ្រោងនឹងបង្កើនថវិកាការពារជាតិឱ្យដល់ ២% នៃGDP នៅក្នុងឆ្នាំ ២០២៧

លោក គីស៊ីដា បានផ្តល់ការណែនាំដល់រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក យ៉ាស៊ូកាហ្សូ ហាម៉ាដា (Yasukazu Hamada) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក ស្សូនីឈី ស៊ូហ្សូគី (Shunichi Suzuki) កាលពីថ្ងៃចន្ទ ទី ២៨ វិច្ឆិកា ដែលគេកត់សម្គាល់ថា ជាការផ្លាស់ប្តូររបស់ប្រទេសជប៉ុនក្នុងការពង្រីកថវិកាការពារជាតិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មី។

ថវិកានេះនឹងគ្របដណ្តប់លើការផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធយោធា និងការកែលម្អកងទ័ពឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន។ ហើយថវិកាដំបូងសម្រាប់សារពើពន្ធឆ្នាំ ២០២២ មានចំនួន ១% នៃផលិតផលក្នុងស្រុកសរុប ឬប្រមាណជិត ៤០ ពាន់លានដុល្លារ។

មួយវិញទៀត នៅចុងខែធ្នូឆ្នាំនេះ រដ្ឋាភិបាលជប៉ុននឹងសម្រេចទំហំថវិកាការចំណាយ ក៏ដូចជាការធានាធនធានហិរញ្ញវត្ថុសម្រាប់ឧបករណ៍ការពារជាតិក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរគោលនយោបាយសន្តិសុខ។

នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីលោក គីស៊ីដា បានលើកឡើងលើកម្រិតជាក់លាក់នៃការចំណាយលើវិស័យការពារជាតិ។

គួរជម្រាបថា គោលការណ៍ណែនាំទូទៅសម្រាប់ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនត្រូវបានកំណត់ត្រឹម ១% ឬតិចជាងនេះចាប់តាំងពីឆ្នាំ១៩៧៦ ក្រោមអតីតនាយករដ្ឋមន្រ្តីជប៉ុន តាកែអូ មីគី (Takeo Miki) នាពេលនោះ។ ប៉ុន្តែក្រោយៗមកទៀត គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចបាននឹងកំពុងជំរុញឱ្យបង្កើនចំនួននេះដល់ ២% ជាពិសេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យសមាជិកណាតូមួយចំនួនកំណត់ការចំណាយលើវិស័យការពារជាតិរបស់ពួកគេឱ្យកាន់តែខ្ពស់ថែមទៀត។

សសរស្តម្ភសំខាន់នៃថវិកាការពារជាតិថ្មី នឹងត្រូវធ្វើទំនើបកម្មសមត្ថភាពប្រឆាំងការវាយប្រហារ ដូចជាការវាយប្រហារទីតាំងបាញ់មីស៊ីលរបស់គូប្រជែង និងគោលដៅផ្សេងទៀត។ ក្នុងនោះ រដ្ឋាភិបាលជប៉ុននឹងបង្កើនការទិញមីស៊ីលប្រភេទ Tomahawk របស់សហរដ្ឋអាមេរិកផងដែរ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចក្នុងប្រទេសជប៉ុនសព្វថ្ងៃនេះនៅតែមានទស្សនៈវិស័យប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កើនពន្ធរដ្ឋ ដើម្បីទូទាត់ការចំណាយលើវិស័យការពារជាតិ។ ដូចនេះហើយសំណួរថា តើរដ្ឋាភិបាលជប៉ុននឹងអាចធានាបាននូវប្រភពហិរញ្ញវត្ថុដែលមានស្ថិរភាព ដើម្បីអាចឱ្យការបង្កើនការចំណាយលើវិស័យការពារជាតិរយៈពេលវែងដោយបើចំហរ ឬយ៉ាងណា៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីអង់គ្លេស៖ «សករាជមាស» នៃទំនាក់ទំនងល្អូកល្អិនរវាងចក្រភពអង់គ្លេស និងចិនបានបញ្ចប់ហើយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក (Rishi Sunak) បាននិយាយបញ្ជាក់ច្បាស់ៗកាលពីថ្ងៃចន្ទ ទី ២៨ វិច្ឆិកានេះថា អ្វីដែលគេប្រសិទ្ធិនាមថា «ស…

អារ៉ាប់រួម គ្រោងវិនិយោគបន្ថែម ១៥០ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតប្រេង និងឧស្ម័ន ចំពេលការផ្គត់ផ្គង់សកលខ្វះខាត

ព័ត៌មាន
ក្រុមហ៊ុនថាមពលដ៏ធំមួយរបស់អារ៉ាប់រួម គ្រោងបន្ថែមការវិនិយោគដល់ ១៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំក្រោយ ដើម្បីបង្កើនសមត្ថភាពផលិតប្រេង និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ