ឧបទ្វីបកូរ៉េ

ប្រធានាធិបតីកូរ៉េខាងត្បូងសច្ចាប្រើរយៈពេលចុងក្រោយក្នុងតំណែង ស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើង


ប្រធានាធិបតីកូរ៉ខាងត្បូងលោក ម៉ូ ជេអ៊ីន នៅថ្ងៃច័ន្ទទី០៣មករានេះបានសច្ចាថា លោកនឹងប្រើប្រាស់ពេលប៉ុន្មានខែចុងក្រោយរបស់លោកក្នុងតំណែងជាប្រធានាធិបតី ដើម្បីជំរុញឱ្យមានការទម្លាយភាពជាប់គាំងការទូតជាមួយកូរ៉េខាងជើង។ ទោះបីជាកូរ៉េខាងត្បូង បានពន្លយពាក្យផ្សះផ្សាបែបនេះក្តៅ ប៉ុន្តែ កូរ៉េខាងជើងនៅតែរក្សាភាពស្ងៀមស្ងាត់ជាសាធារណៈរបស់ខ្លួនដដែល ជុំវិញការប៉ុនប៉ងរបស់សេអ៊ូល សម្រាប់ការស្វែងរកសន្តិភាពរវាងបងប្អូនបង្កើតទាំងពីរនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន
ដោយ

នៅ​ក្នុង​សុន្ទរកថា​ចុង​ក្រោយ​សម្រាប់​ឆ្នាំ​ថ្មី​របស់​លោក មុន​នឹង​បញ្ចប់​អាណត្តិ​នា​ចុងខែ​ឧសភា​ខាង​មុខ​នេះ លោក​ម៉ូ​ន​បាន​និយាយ​ថា រដ្ឋាភិបាល​សេ​អ៊ូ​ល នឹង​បន្ត​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​នៅ​ឧបទ្វីប​កូរ៉េ ហើយ​លោក​សង្ឃឹមថា​កូរ៉េ​ខាងត្បូង និង​ខាងជើង​នឹង​ត្រឡប់​ទៅ​កាន់​សន្តិភាព​។ លោក ម៉ូ​ន បាន​បន្ថែម​ទៀត​ថា ក្រោយ​ពេល​លោក​បញ្ចប់​អាណត្តិ​ទៅ លោក​ក៏​សង្ឃឹម​ដែរ​ថា រដ្ឋបាល​ប្រធានាធិបតី​ក្រោយ​ៗ នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​ការ​សន្ទនា រវាង​ប្រទេស​ទាំង​ពីរ​បន្ដ​ទៀត​។

យ៉ាងណាមិញ ក្រុង​ព្យុ​ង​យ៉ាង​ឯណោះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន​នៅ​ក្នុង​សុន្ទរកថា សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ពុំ​បាន​ថ្លែង​អ្វី​ជា​សាធារណៈ ឆ្លើយ​តប​ទៅ​កាន់ការ​លើក​ឡើង​របស់​លោក​ម៉ូ​ន ចេ​អ៊ី​ន​ឡើយ​។

គួរ​ជម្រាប​ថា ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បាន​ណាត់ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​ក្រុង​ព្យុ​ង​យ៉ាង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ សូ​ម្បី​តែ​ទៅ​ជួប​ពិភាក្សា​ផ្ទាល់​នៅ​ក្រុង​ព្យុ​ង​យ៉ាង កាលពី​ឆ្នាំ​២០១៨ និង​២០១៩ ក៏​លោក​ម៉ូ​ន​ធ្លាប់​បាន​ធ្វើ​អស់ហើយ​ដែរ ប៉ុន្តែ​នៅ​មិន​អាច​ទម្លាយ​ភាព​ជាប់​គាំង​រវាង​បងប្អូន​ទាំង​ពីរ​នេះ​បាន​ដដែល​។

មិន​អាច​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​បាន​ក៏​ដោយសារ​តែ​ភាគី​ទាំង​ពីរ​ដាក់​សំណើ​ទៅ​វិញ​ទៅ​មក​រៀង​ៗ​ខ្លួន ដែល​អ្នក​ភាគី​ពីរ​សុទ្ធតែ​មិន​អាច​ធ្វើ​បាន​។ ជាក់ស្តែង សេ​អ៊ូ​ល តែង​ទាមទារ​ឲ្យ ព្យុ​ង​យ៉ាង ទម្លាក់​ចោល​នូវ​រាល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​អន្តរទ្វីប ហើយ​ជា​ថ្នូរ​មក​វិញ កូរ៉េ​ខាងជើង ស្នើ​ឲ្យ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក ដក​ចេញ​វិញ​នៅ​រាល់​ទណ្ឌកម្ម​ដែល​បាន​ដាក់​មក​លើ​ខ្លួន ព្រមទាំង​បញ្ឈប់​នូវ​រាល់​សកម្មភាព​យោធា​ទ្វេភាគី​រវាង​គ្នា ដែល​ព្យុ​ង​យ៉ាង​ចាត់ទុកជា​ការ​គរាម​កំហែង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យលុបចោលគម្រោងទាំងអស់ពីក្រុមហ៊ុនអភិវឌ្ឍន៍ លី ឈួង

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៣ ខែមករានេះ បានថ្លែងបញ្ជាក់ចំៗថា សម្ដេចនឹងលុបចោលគម្រោងទាំងអស់របស់ក្រុមហ៊ុន …

អូមីក្រុង ធ្វើឲ្យជើងហោះហើរជាង ៤ពាន់ត្រូវបានលុបចោលនៅជុំវិញពិភពលោក

ព័ត៌មាន
ជើងហោះហើរជាង ៤ពាន់ជើង ត្រូវបានលុបចោលនៅជុំវិញពិភពលោកកាលពីថ្ងៃទី ២ មករា ខណៈដែលច្រើនជាងពាក់កណ្តាលនៃជើងហោះហើរទាំងនោះ គឺមាននៅសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ