ចិន-រថយន្តតេស្លា

Tesla នៅចិនប្រកាសប្រមូលរថយន្តជិត៣០ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយរកឃើញបញ្ហាបច្ចេកទេស


សហគ្រាសផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាមេរិក តេសស្លា (Tesla) កាលពីពេលថ្មីៗនេះ បានប្រកាសប្រមូលរថយន្តរបស់ខ្លួនដែលបានលក់ចេញទៅក្នុងទឹកដីប្រទេសចិនប្រមាណជិត ៣០ម៉ឺនគ្រឿង ត្រឡប់ចូលរោងចក្រវិញ ដើម្បីត្រួតពិនិត្យ និងកែតម្រូវប្រព័ន្ធសុះហ្វ៊ែរ (Software) ក្នុងរថយន្ដទាំងនោះ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញបញ្ហាខុសបច្ចេកទេសមួយចំនួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
រថយន្តតេស្លាម៉ូឌែល៣ និងម៉ូឌែលវ៉ាយ ជិត៣០ម៉ឺនគ្រឿងត្រូវប្រមូលចូលរោងចក្រដើម្បីពិនិត្យប្រព័ន្ធ Software ឡើងវិញ
ដោយ

អាជ្ញាធរ​គ្រប់គ្រង​ទី​ផ្សាយ​រថយន្ត​ក្នុង​ប្រទេស​ចិន បាន​គូសបញ្ជាក់​ថា រថយន្ត​តេ​ស្លា​ម៉ូ​ដែល​៣ (Tesla Model 3) និង តេ​ស្លា​ម៉ូ​ដែល​វ៉ា​យ (Tesla Model Y) សរុប​ចំនួន ២៨​ម៉ឺន​៥​ពាន់​គ្រឿង ទាំង​រថយន្ត​ដែល​ផលិត​ក្នុង​ប្រទេស​ចិន និង​ទាំង​រថយន្ត​ដៃ​ល​បាន​នាំ​ចូល​បន្ថែម នឹង​ត្រួ​វប្រ​មូល​ចូល​រោងចក្រ យក​ទៅ​ពិនិត្យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឡើង​វិញ​។ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​តេ​ស្លា ក៏​បាន​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៨%​ភ្លាម​ៗ​ដែរ ក្រោយ​ពី​បាន​ប្រកាស​ប្រមូល​រថយន្ត​ចូល​រោងចក្រ​វិញ ដោយសារ​បញ្ហា​បច្ចេកទេស​នេះ​។

បើ​តាម​អាជ្ញាធរ​ចិន​ដដែល រថយន្ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ មាន​បញ្ហា​បច្ចេកទេស សុះ​ហ្វ៊ែ​រ​(Software) និយាយ​ឲ្យ​ងាយ​យល់ គឺ​មាន​បញ្ហា​លើ​ប្រព័ន្ធ​កម្មវិធី​ផ្នែក​ខាងក្នុង​នៃ​រថយន្ត ដែល​បាន​ធ្វើ​ឲ្យ​មានដំណើរ​ការ​មិន​ប្រក្រតី លើ​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន ដោយ​ស្វ័យប្រវត្តិ ដែល​ភ្ជាប់​មក​ជាមួយនឹង​រថយន្ត​តេ​ស្លា​ទាំង​ពីរ​ម៉ូ​ដែល​ខាងលើ ខណៈ​ម៉ូ​ដែល​ផ្សេង​ៗ​ទៀត ពុំ​មានការ​រាយការណ៍​ថា​មាន​បញ្ហា​បច្ចេកទេស​នេះ​នៅឡើយ​ទេ​។

កន្លង​មក ភាព​មិន​ប្រក្រតី​ខាងលើ​ត្រូវ​បាន​គេ​រាយការណ៍​ថា ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ​ទៅ​មុខ បង្កើន​ល្បឿន​លឿន​ខ្លាំង​មួយ​រំពេច​។ គេ​នៅ​ចាំ​បាន​ថា កាលពី​ប៉ុន្មាន​ខែ​មុន មាន​អ្នកបើកបរ​រថយន្ដ​តេ​ស្លា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​ស្លាប់​បាត់បង់​ជីវិត ដែល​គេ​បាន​ដាក់​ការ​សង្ស័យ​ថា បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស​នេះ​។

គួរ​រំឭក​ថា កាលពី​ខែមេសា​កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​មួយ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​តេ​ស្លា​ក្នុង​ប្រទេស​ចិន​ដោយ​មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ចូល​ទៅ​ស្រែក​តវ៉ា​ក្នុង​ពិធី​ដាក់​បង្ហាញ​នោះ ថា​នាង​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ត​ស្ទុះ​ទៅ​មុខ​លឿន ប៉ុន្តែ​ហ្វ្រាំង​របស់​តេ​ស្លា​មិន​ដំណើរការ​។

តេ​ស្លា​ចាប់ផ្តើម​ធ្លាក់​ចុះ​ប្រជាប្រិយភាព​នៅ​ចិន ចាប់តាំងពី​ពេល​នោះ​មក ដោយ​មានការ​ត្អូ​រ​ត្អែ​រ​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​អំពី​បញ្ហា​សុវត្ថិភាព និង​គុណភាព​នៃ​រថយន្ត​ម៉ាក​ពី​អា​មេ​រិ​កមួយ​នេះ​។ ជាក់ស្តែង​នៅ​ពេញ​មួយ​ខែឧសភា​កន្លង​ទៅ តេ​ស្លា​បញ្ចេញ​លក់​រថយន្ត​ក្នុង​ទីផ្សារ​ប្រទេស​ចិន បាន​តែ​ជាង​៣​ម៉ឺន​៣​ពាន់​គ្រឿង​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងបង្កើតតុលាការពាណិជ្ជកម្មនៅចុងឆ្នាំ២០២១ តើនឹងជួយដោះស្រាយបញ្ហាអ្វីខ្លះ?

ព័ត៌មាន
សភាពាណិជ្ជកម្មកម្ពុជារួមជាមួយក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្មកំពុងពិភាក្សា និងសិក្សានីតិវិធីច្បាប់ក្នុងការបង្កើតតុលាការពាណិជ្ជកម្មដាច់ដ…

កម្ពុជារំពឹងថានឹងអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអង់គ្លេស

ព័ត៌មាន
ប្រទេសកម្ពុជាបានបង្ហាញឆន្ទៈក្នុងការពង្រីកការធ្វើពាណិជ្ជកម្មជាមួយនឹងអង់គ្លេសកាន់តែប្រសើរថែមទៀត និងរំពឹងថា ភាគីទាំងពីនឹងអាចឈានទៅឈានទៅរកកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ