កសិផល​នាំចេញ​របស់កម្ពុជា​

កម្ពុជានាំចេញផលិតផលកសិកម្មជិត ៣លានតោន ក្នុងរយៈពេល ៨ខែឆ្នាំនេះ


នៅក្នុងរយៈពេល៨ ខែដំបូងដើមឆ្នាំ២០១៩ នេះកម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មជាង ១០មុខទំនិញទៅកាន់ទីផ្សារក្រៅប្រទេសអាស៊ី និងអឺរ៉ុប ជាមួយនឹងបរិមាណប្រមាណជាង ២,៨៨លានតោន។
រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​សិកម្ម​បានបង្ហាញថា ផលិតផល​កសិកម្ម​ដែលបាននាំចេញ​ក្នុងរយៈពេល​៨ខែ ឆ្នាំ២០១៩នេះ មានដូចជា​អង្ករ​ចំនួន ជិត៣៦ម៉ឺនតោន ក្នុងនោះ ចិនមាន​បរិមាណ​ច្រើនជាងគេ​ជាង ១៣,៨ម៉ឺន​តោន ទីផ្សារអឺរ៉ុប​ជាង ១២,៥ម៉ឺន​តោន ខណៈទីផ្សារ​អាស៊ាន និងទីផ្សារគោលដៅ​ផ្សេងទៀត​មានចំនួន​ប្រហាក់ប្រហែល​គ្នាជាង ៤,៨ម៉ឺន​តោន។

ផលិតផល​កសិកម្ម​សំខាន់​ដែលត្រូវបាន​នាំចេញ​ទៀតនោះគឺចំណិត​ដំឡូង​មីក្រៀម មាន​បរិមាណ​សរុបជាង ៩៩ ម៉ឺនតោន និងដំឡូងមីស្រស់ ជាង ៨៦ម៉ឺន តោនត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និងវៀតណាម។ ចំណែកម្សៅ​ដំឡូងមីវិញ ត្រូវបាននាំចេញ​ក្នុងបរិមាណ​ជាង ៤ម៉ឺនតោនផងដែរ។

មុខទំនិញកសិផល​បន្ទាប់​មានគ្រាប់ស្វាយចន្ទី​ត្រូវបាននាំចេញ​ក្នុងបរិមាណ​ជិត១៧ម៉ឺនតោន គ្រាប់ពោត​ជាង ១១ម៉ឺន៣ពាន់តោង សណ្តែក​សៀងជាង ៨ពាន់តោន ផ្លែចេកជាង ៩ម៉ឺនតោន ផ្លែស្វាយ​ជាង៣ម៉ឺនតោន ម្រេចជាង ៣ពាន់តោន បន្លែជាង១០០តោន និងមុខទំនិញ​នៃដំណាំ​ផ្សេងទៀត​ជាង ១៩ម៉ឺនតោន។

ជាងនេះទៀត​អ្វីដែលគួឲ្យកត់​សម្គាល់​នៅក្នុងលទ្ធផល​នៃការនាំចេញ​ផលិតផល​កសិកម្ម​នេះ ក៏បានបង្ហាញ​សម្រាប់ការ​នាំចេញ​ស្រូវក្រៅផ្លូវការ​ទៅកាន់ប្រទេស​វៀតណាម​ជាង ១,៦លាន​តោន​ស្រូវផងដែរ។

យ៉ាងណាក៏ដោយចុះ ការនាំចេញ​ផលិតផល​កសិកម្មរបស់​កម្ពុជាទៅ​កាន់ទីផ្សារ​ក្រៅប្រទេស​នៅតែមាន​កម្រិត​តិចតួច​នៅឡើយ បើប្រៀបធៀប​ទៅនឹងបណ្តា​ប្រទេស​ក្បែរខាង ដូចជាវៀតណាម និង ថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ជិត ២៥ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ

ព័ត៌មាន
គ្រាន់តែក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បាននាំចេញ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ដែលមានតម្លៃសរុបជិត ២៥ពាន់ដុល្លារអាម…

ទំហំពាណិជ្ជកម្មចិន នឹងប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រេចបានជាង ៨២០ពាន់លានដុល្លារ

ព័ត៌មាន
នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានកើនឡើងល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ