អត្ថបទ​ពាណិជ្ជកម្ម

សម្រាប់​អ្នក​វិនិយោគ​ផ្ទះសម្បែង តំបន់​ជ្រោយ​ចង្វារ ផ្លូវ​ជាតិ​លេខ​៦ អា ក៏មានសក្ដានុពល​មិនធម្មតាដែរ!


តំបន់​ជ្រោយ​ចង្វារ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦អា ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​បាន​តភ្ជាប់​ទៅ​កាន់​បណ្តា​ខេត្ត​សំខាន់ៗ និង​បាន​និងកំពុង​ក្លាយ​ជា​តារារះ ក្នុង​ក្រសែ​ភ្នែក​របស់​វិនិយោគិន។
គម្រោង​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន បុរី ប៉េង ហួត នៅ​លើ​ផ្លូវ​ជាតិ​លេខ ៦ អា តំបន់ជ្រោយចង្វារ។
ដោយ

តំបន់នេះ​កំពុងតែ​មមាញឹក​ខ្លាំង​ក្នុង​ការអភិវឌ្ឍ​គម្រោង​ធំៗ​ជាច្រើន ដែល​បាន​ប្រែ​ក្លាយ​តំបន់​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​ទៅជា​តំបន់​ដ៏​មាន​សក្តានុពល​ថ្មី​មួយ ក្នុង​ចំណោម​តំបន់​អភិវឌ្ឍន៍​នានា​ជុំវិញ​រាជ​ធានី​ភ្នំពេញ។

មូលហេតុ​ដែល​ជំរុញ​ឲ្យ​វិនិយោគិន​ធំៗ​ងាក​មក​អភិវឌ្ឍ​តំបន់​ជ្រោយ​ចង្វារ ព្រោះ​តំបន់​មួយ​នេះ​មាន​ភាព​រីក​ចម្រើន​ខ្លាំង ជាទីតាំង​ដែល​មាន​បរិយាកាស​ល្អ​បរិសុទ្ធ ប្រសព្វគ្នា​រវាង​ទន្លេ​មេគង្គ និង​ទន្លេសាប ដែល​មាន​សណ្ឋាន​ដី​ធំ​ទូលាយ អំណោយផល​ដ៏​ល្អ​ប្រសើរ  គួបផ្សំ​នឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​មាន​លក្ខណៈ​ធំ​ទូលាយ ព្រមទាំង​ស្ថានភាព​ចរាចរណ៍​មិន​កក​ស្ទះ ប្រសើរ​ជាង​តំបន់​កណ្តាល​ទីក្រុង​ផងដែរ។    

គម្រោង​លំនៅដ្ឋាន​​បុរី ប៉េង ហួត នៅតំបន់​ជ្រោយ​ចង្វារ នៅ​លើ​ផ្លូវជាតិ​លេខ ៦ អា។

តំបន់​ជ្រោយ​ចង្វារ​កំពុង​តែ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ដោយ​គេ​ឃើញ​រីកដុះដាលដូច​ផ្សិត​​ទៅដោយ​អគារ​ខ្ពស់ៗ ផ្សារ​ទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន និង​បាន​ក្លាយ​ជាទីតាំង​ប្រជុំជន អំណោយផល​ទៅ​ដល់​ការធ្វើ​អាជីវកម្ម និង​ការ​រស់នៅ ជាពិសេស តំបន់​ព្រែកលាប​ផ្ទាល់​តែ​ម្តង។

សូមបញ្ជក់​ផងដែរ​ថា បច្ចុប្បន្ន មាន​គម្រោង​លំនៅដ្ឋាន​លំដាប់​ខ្ពស់​ជាច្រើន រួមគ្នា​ក្នុង​នោះ​ផងដែរ បុរី ប៉េង ហួត  ដែល​គេស្គាល់​ថា​ជា​ក្រុមហ៊ុន​លេច​ធ្លោ​ឈាន​មុខ​គេ​មួយ ខាង​វិស័យ​អចលនទ្រព្យ ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​និង​កំពុង​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន ចំនួន​ពីរ​ផងដែរ គឺ​គម្រោង ដឹស្តា ជូមីរ៉ាហ៍ និង ដឹស្តា មុនីរ៉ាហ៍ ដែល​ជា​ការរួមចំណែក​ក្នុង​ការអភិវឌ្ឍ​តំបន់​ជ្រោយចង្វារ ឲ្យ​ក្លាយ​ជាទីក្រុង​រណប​ដ៏រស់រវើក​មួយ​នា​ពេល​អនាគត៕




អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារ “អញ្ជើញឧកញ៉ារកស៊ីធំម្នាក់” ឲ្យចូលខ្លួនទូទាត់សងបំណុលពន្ធ

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ១៩ ខែឧសភា បានចេញលិខិតមួយ អញ្ចើញឧកញ៉ារកស៊ីធំម្នាក់ ដែលមានបញ្ជាក់ឈ្មោះលើលិខិតនោះថា ឧកញ៉ា ស៊ី គង់ទ្រីវ នាយ…

Thai Airways នឹងដកចោលបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីប្រកាសក្ស័យធន

ព័ត៌មាន
ក្រុមហ៊ុន Thai Airways នឹងបញ្ឈប់ការងារបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីក្រុមហ៊ុននេះ ប្រកាសចូលខ្លួនតាមនីតិវិធីដាក់ក្ស័យធន និងផ្អាកការសងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ