កិច្ចពិភ្សា ក្រោមប្រធានបទ ការបង្កើតមាតិកាអនឡាញប្រកបដោយប្រសិទ្ធភាព និងឥទ្ធិពល៖ បទពិសោធន៍របស់អ្នកបង្កើតមាតិកាក្នុងស្រុក ឌីជេ ណាណា បានសម្របសម្រួលកិច្ចពិភាក្សាជាមួយអ្នកបង្កើតមាតិកាឌីជីថលក្នុងស្រុកដ៏ល្បីល្បាញ កញ្ញា នារី ដែលមាន Facebook Page Switching និង លោក ចំរើន វិទូ ផលិតករនិងអ្នកដឹកនាំរបស់កម្មវិធី BBC Media Action ។
ឌីជេណាណាអ្នកបង្កើតមាតិកាឌីជីថលនិងដែលមានអ្នកតាមដានច្រើនជាង ១,៥ លាននាក់បាន
សម្របសម្រួលកិច្ចពិភាក្សាហើយបានសាកសួរអ្នកចូលរួមអំពីរបៀបនៃការបង្កើតមាតិកា ដែលជួយពួកគេអាចទាក់ទង និងរក្សាទំនាក់ទំនងជាមួយទស្សនិកជនរបស់ពួកគេ។
ឌីជេ ណាណា បានសង្កត់ធ្ងន់ថា សារៈសំខាន់ឬភាពជោគជ័យនៃខ្លឹមសាររបស់មាតិការមិនស្ថិតនៅលើចំនួន នៃការចូលមើល ប៉ុន្តែជាប្រសិទ្ធភាព។
អ្នកបង្កើតមាតិកាឌីជីថលក្នុងស្រុកនៃទំព័រ ក្លាហាន ៩ ឬ Klahan 9 ជាយុទ្ធនាការសង្គមរបស់ លោក ចំរើន វិទូ BBC Media Action ដោយលោកបាននិយាយថា៖ «វាពិតជាមានសារៈសំខាន់ណាស់ក្នុងការយល់ច្បាស់អំពីទប្រិយមិត្ដក្នុងឆាណែលបស់អ្នក និងចេះកែសម្រួលមាតិកាទៅតាមចំណាប់អារម្មណ៍របស់ពួកគេ។ យើងសិក្សាស្រាវជ្រាវអំពីប្រិយមិត្ដដែលយើងចង់កំណត់គោលដៅ ហើយបន្ទាប់មកយើងបង្កើតមាតិកាដើម្បីតម្រង់ទិសដៅទៅដល់ពួកគេទាំងនោះ។ល។
នៅក្នុងវគ្គទី២ ក្រោមប្រធានបទ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើសកម្មភាពលើកកម្ពស់សហគមន៍ លោក ថៃ សុធា បានរៀបចំកិច្ចពិភាក្សាជាមួយអ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមបណ្តាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ) ក៏ដូចជាអ្នកបង្កើតមាតិកា និងជាអ្នកបណ្ដុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ជី សុផាត។
ក្នុងពេលជំនួបនោះ អ្នកស្រី ហង្ស សម្ផស្ស បានមានប្រសាសន៍ថា៖ «ហ្វេសប៊ុកគឺជាឧបករណ៍ដ៏ល្អមួយសម្រាប់អ្នកសារព័ត៌មានស្ត្រី ព្រោះវាសម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែក្នុងនាមជាអ្នកកាសែតស្ត្រី យើងត្រូវតែដឹងអំពីតួនាទីរបស់យើងនៅលើបណ្ដាញសង្គម និងអ្វីដែលអាចមើលឃើញនៅលើបណ្ដាញសង្គម។ ខ្ញុំណែនាំអ្នកសារព័ត៌មានស្ត្រីទាំងអស់ឱ្យយល់ដឹងអំពីបញ្ហាសុវត្ថិភាពដែលអារកបានតាមរយៈប្លេតហ្វមទាំងអស់របស់ Meta»។
អ្នកបង្កើតមាតិកា លោក ជី សុផាត តែងតែបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអង្គភាពនានាអំពីរបៀបប្រើប្រាស់ ហ្វេសប៊ុក សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយមហាជន។ លោក សុផាត បាននិយាយថា៖ «ហ្វេសប៊ុក គឺជាឧបករណ៍ទំនាក់ទំនងដ៏មានឥទ្ធិពលបំផុត ដែលអាចឱ្យអ្នកប្រើប្រាស់ទាក់ទង និងរក្សាទំនាក់ទំនងជាមួយប្រិយមិត្ដរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ប្លេតហ្វមនេះគួរតែដឹងពីមុខងារជាច្រើនដែល Meta ផ្តល់ឱ្យ ដើម្បីពួកគេទទួលជោគជ័យតាមគោលបំណង»។
កម្មវិធីជំនួបពេញមួយថ្ងៃដែលមានអ្នកចូលរួម ៧០ នាក់ក៏បានរួមបញ្ចូលផងដែរនូវបទបង្ហាញអំពីសកម្មភាពថ្មី និងការសង្ខេបមុខងារស្តង់ដាសហគមន៍ «Community Standards» របស់ក្រុមហ៊ុន Meta។ វគ្គនៅពេលរសៀល ជាបង្ហាញឧបករណ៍ និងមុខងាររបស់ ហ្វេសប៊ុក ដើម្បីរក្សាគណនីឱ្យមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង និងការយាយីតាមអ៊ីនធឺណិត ខណៈដែលបទបង្ហាញចុងក្រោយ ជាការគូសបញ្ជាក់ពីគោលនយោបាយផ្សព្វផ្សាយពាណិជ្ជកម្មស្ដីពីបញ្ហានយោបាយ និងការបោះឆ្នោតរបស់ក្រុមហ៊ុន Meta ។
បណ្ឌិត ហេង ភក្តី ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុនMetaប្រចាំប្រទេសកម្ពុជា
មានប្រសាសន៍ថា៖ «Meta ប្តេជ្ញាជួយអ្នកបង្កើតមាតិកា និងអង្គភាពផ្សេងៗ បង្កើតមាតិកាដែលគួរឱ្យចាប់អារម្មណ៍។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុនMeta ក៏ចង់ធានាដល់អ្នកប្រើប្រាស់ទាំងអស់របស់យើងថា សុវត្ថិភាព និងឯកជនភាពគឺជាអាទិភាពអាទិភាពចម្បងមួយរបស់យើង។ យើងប្រកាន់ភ្ជាប់វិធីសាស្ត្រដ៏ទូលំទូលាយក្នុងការធ្វើឱ្យប្លេតហ្វមនេះក្លាយជាកន្លែងមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់របស់យើង រួមទាំង ការសរសេរគោលការណ៍ច្បាស់លាស់ ការចូលរួមជាមួយអ្នកជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបដើម្បីជួយការពារការរំលោភបំពានមិនឱ្យកើតឡើងតាំងពីដំបូង»។
ព័ត៌មានបន្ថែមអំពីឧបករណ៍ និងមុខងារសុវត្ថិភាពរបស់ Meta អាចរកបាននៅទីនេះ