វិស័យធនាគារ

ធនាគារកណ្តាលថៃ រឹតបន្តឹងវិធានការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងរំហូរប្រាក់ខុសច្បាប់


ប្រទេសថៃ កំពុងរឹតបន្តឹងការគ្រប់គ្រងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងរំហូរប្រាក់ខុសច្បាប់។ ធនាគារកណ្តាលថៃ កំពុងដាក់ធនាគារ ក្រុមហ៊ុនទូទាត់ប្រាក់ គ្រឹះស្ថានផ្តល់ប្រាក់កម្ចី និងអ្នកប្តូរ​ប្រាក់រាប់ពាន់កន្លែងឱ្យអនុវត្តតាមក្របខណ្ឌប្រឆាំងការឆបោករួមគ្នាមួយ ដោយរឹតបន្តឹងការត្រួតពិនិត្យ​លើប្រតិបត្តិការសាច់ប្រាក់ដែលមានទំហំធំ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Fintech Global កាលពីថ្ងៃទី៩ ខែកញ្ញា។
វិស័យធនាគារ
ដោយ

លោក វីតៃ រតនាកន (Vitai Ratanakorn) ទេសាភិបាលធនាគារកណ្តាលថៃ បានប្រកាសក្របខណ្ឌថ្មីនេះនៅឯកិច្ចប្រជុំកំពូលធុរកិច្ចក្រុងបាងកក។ ក្របខ័ណ្ឌនេះបានចូលជាធរមាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ហើយតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកប្តូរប្រាក់ជាង២,០០០កន្លែងចាត់វិធានការការពារមិនឱ្យសេវាកម្មរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តការឆបោក អំពើពុករលួយ ឬសកម្មភាពខុសច្បាប់ផ្សេងៗ។
ក្រោមវិធានការថ្មីនេះធនាគារនានាត្រូវពិនិត្យយ៉ាងតឹងរ៉ឹងលើការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ដែលមានលើសពី១៥ម៉ឺនដុល្លារ។ ចំណែកការទិញមាសដែលមានតម្លៃចាប់ពីជាង៣០ម៉ឺនដុល្លារឡើងទៅ ក៏នឹងត្រូវរឹតបន្តឹងការត្រួតពិនិត្យផងដែរ។
ធនាគារកណ្តាលថៃ បាននិយាយថា វិធានការដែលបានអនុវត្តកន្លងមកកំពុងបង្ហាញលទ្ធផលបណ្ដើរៗហើយ។ ជាក់ស្ដែងការដកសាច់ប្រាក់ក្នុងទំហំធំបានធ្លាក់ចុះ៥២% ក្នុងរយៈពេលមួយឆ្នាំមកនេះ ខណៈការដកមាសក្នុងទំហំធំបានធ្លាក់ចុះ៧០%។ ចំណែកឯការខាតបង់ពីការឆបោកតាមប្រព័ន្ធអនឡាញដែលបោកបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ដោយខ្លួនឯងបានធ្លាក់មកនៅត្រឹមប្រមាណ៥៥លានដុល្លារ នៅត្រីមាសទី២ ឆ្នាំ២០២៦ ថយចុះ៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ប្រទេសថៃ ក៏កំពុងសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកដើម្បីរៀបចំផែនការគំរូក្រុងបាងកក ដែលមានគោលបំណងផ្តល់ជាគំរូឱ្យប្រទេសដទៃយកទៅអនុវត្ត ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធឌីជីថល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ បើកឱ្យក្រសួងការពារជាតិ រើសទាហានស្ម័គ្រចិត្តជិត២ម៉ឺននាក់នៅឆ្នាំ២០២៧

រដ្ឋាភិបាលថៃ បានប្រកាសបើកឱ្យរើសទាហានស្ម័គ្រចិត្តជាបុរសចូលបម្រើកងទ័ពជើងគោកនៅក្នុងឆ្នាំ២០២៧ ក្នុងចំនួនរហូតដល់១៨,៧៨៤នាក់។ កងទ័ពថ្មីក្នុងទម្រ…

ចិន ត្រូវ​បានគេសង្ស័យថា កំពុងអភិវឌ្ឍមនុស្សយន្តមានរូបរាងដូចមនុស្ស ដើម្បីបម្រើឱ្យវិស័យ​យោធា

ចិន ត្រូវបានគេសង្ស័យថា កំពុងបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍមនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស ដើម្បីបម្រើឱ្យវិស័យយោធា។ ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ