របាយការណ៍ដែលមិនទាន់ធ្វើសវនកម្មដដែលនេះ បានឲ្យដឹងថា ចំណូលសរុបនៅឆ្នាំ២០២០នេះ ត្រូវបានប៉ាន់ស្មានថា នឹងមានជាង២៨លាន៨សែនដុល្លារអាមេរិក មានការធ្លាក់ចុះពីជាង៣០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៩ ពោលគឺស្មើអត្រាធ្លាក់ចុះប្រមាណ ជិត៤,៦%។
បើតាមរបាយការណ៍ លទ្ធផលការងារអាជីវកម្ម និងសេវាកម្មភាគច្រើនរបស់កំពង់ផែស្វយ័តភ្នំពេញនៅឆ្នាំ២០២០នេះ គឺសុទ្ធតែមានតួលេខធ្លាក់ចុះគួរឲ្យកត់សម្គាល់។ តួយ៉ាង ការដឹកជញ្ជូនទំនិញ-ប្រេងឥន្ធនៈ នៅឆ្នាំ២០២០មានប្រមាណជាង៣លាន ៧សែនតោន មានការធ្លាក់ចុះ ១,២%, នាវាផ្ទុកទំនិញឆ្លងកាត់មានជាង២ពាន់៣រយជើង ធ្លាក់ចុះ ជិត៣,៥%, នាវាទេសចរណ៍មានត្រឹមតែ១២៦ជើងប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅជាង៦៨%។ រីឯបរិមាណ កុងតឺន័រវិញ មានជាង២៨ម៉ឺនTEU កើន២% ខណៈដែលបិរមាណអ្នកដំណើរមានតែប្រមាណ ជាង៩ពាន់៧រយនាក់ប៉ុណ្ណោះ ធ្លាក់ចុះជិត៧០%។
យ៉ាងណាក៏ដោយចុះ បើមើលទៅលើប្រាក់ចំណេញសុទ្ធ របស់កំពងផែស្វយ័តភ្នំពេញវិញត្រូវបានប៉ាន់ស្មានថា មានប្រមាណជិត៩លាន៧សែនដុល្លារអាមេរិក។
សូមបញ្ជាក់ថា គិតមកទល់ពាក់កណ្ដាលខែធ្នូឆ្នាំ២០២០នេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ហើយ ក្នុងនោះ មានក្រុមហ៊ុនចំនួន ៧ចុះបញ្ជីលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន៦ទៀត ចុះបញ្ជីលក់សញ្ញាបណ្ណ ឬហៅថាមូលបត្របំណុល៕