កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក អាចនឹងលើកពេល ព្រោះមិនទាន់ឯកភាពគ្នាលើពេលវេលា


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក មិនទាន់អាចកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយ ព្រោះមិនទាន់មានការឯកភាពគ្នាលើពេលវេលា ខណៈដែល កន្លងមក សហរដ្ឋអាមេរិក បានប្រកាសរួចហើយថា កិច្ចប្រជុំនេះអាចនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២៨-២៨ ខែមីនា ខាងមុខនេះ ក៏ប៉ុន្ដែមេដឹកនាំអាស៊ានជាច្រើនចង់ឲ្យកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី ២៦-២៧ មីនាវិញ។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

សម្ដេច​បាន​លើក​ឡើង​បែប​នេះ​ក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២២​។

ថ្លែង​នា​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជា​បញ្ហា​ប្រឈម​នៃ​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក​។ សម្ដេច​បន្ត​ថា ជុំវិញ​កិច្ចប្រជុំ​នេះ ក្នុង​នាម​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​អ្នកសម្របសម្រួល នៅ​មិន​ទាន់​បាន​សម្របសម្រួល​ពេលវេលា​នៅឡើយ​ទេ ហើយ​មេដឹកនាំ​អាស៊ាន​ជា​ច្រើន​ទាមទារ​ឲ្យ​មានការ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៦-២៧ ខែមីនា ខណៈ​សហរដ្ឋអាមេរិក ឯណោះ​វិញ ច​ក៏​មិន​អាច​ទទួលយក​ពេលវេលា​នៃ​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​២៦-២៧ ខែមីនា​បាន​ដែរ ដោយ​ស្នើ​ឲ្យ​រៀបចំ​នៅ​ថ្ងៃ​ទី ២៨-២៩ ខែមីនា​វិញ ប៉ុន្ដែ នៅ​មិន​ទាន់​ត្រូវរ៉ូវ​ឯកភាព​គ្នា​នៅឡើយ​ពី​ខាង​ភាគី​អាស៊ាន​។

សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់​ថា បើសិន​អាស៊ាន និង​សហរដ្ឋអាមេរិក មិន​អាច​ឯកភាព​គ្នា​ចំពោះ​ពេលវេលា ដូច្នេះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក នឹង​ត្រូវ​លើក​ពេល​។ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា កិច្ចប្រជុំ​អាច​ធ្វើ​ឡើង​នៅ​ពេលវេលា​ណា​ក៏​បាន លើកលែងតែ​នៅ​ចន្លោះ​ពាក់កណ្តាល ខែឧសភា ដល់​ពាក់កណ្តាល ខែមិថុនា ព្រោះតែ​ពេលវេលា​នោះ ជា​ពេល​កម្ពុជា​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ជា​ពេលវេលា ដែល​សម្តេច​មិន​អាច​ចាក​ចេញពី​ប្រទេស​កម្ពុជា​នោះ​ឡើយ​។

កិច្ចប្រជុំ​អាស៊ាន​នេះ គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​សហរដ្ឋអាមេរិក ហើយ​កន្លង​ទៅ​នេះ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​អះអាង​ថា មេដឹកនាំ​ប្រទេស​អាស៊ាន​តែ​ចំនួន​៩​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ខណៈ​ដែល​មេដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ​ទេ ប៉ុន្ដែ អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិន​មាន​ជា​អ្នកនយោបាយ​ចូលរួម​ជំនួស​វិញ​។

រដ្ឋបាល​អា​មេ​រិ​ក​ចាត់​ទុក​កិច្ចប្រជុំ​អា​មេ​រិ​ក ជាមួយនឹង​មេ​ដឹ​នាំ​អាស៊ាន​នេះ គឺជា "​អាទិភាព​កំពូល​" ដើម្បី​បម្រើ​ជា "​ដៃគូ​ដ៏​រឹង​មាំ និង​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​អាស៊ាន និង​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​មុន លោក​ចូ បៃ​ដិ​ន​ប្រធានាធិបតី​អា​មេ​រិ​ក បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ទាក់ទង​នឹង​អាស៊ាន ដែល​ធ្វើ​ឡើងជា​ទម្រង់​អន​ឡាញ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។ នៅ​គ្រានោះ លោក ប៉ៃ​ដិ​ន បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​បង្ហាញមុខ​របស់​អា​មេ​រិ​ក​ក្នុង​កិច្ចប្រជុំ​អាស៊ាន ដែល​ផ្ទុយ​ពី​លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវ​បាន​រិះគន់ ដោយ​សម្ព័ន្ធមិត្ត​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ចំពោះ​ការ​មើលងាយ​កិច្ចប្រជុំ​សំខាន់​ៗ​នៅ​ក្នុង​តំបន់​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន មិនលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទៅធ្វើទាហានស្ម័គ្រចិត្តនៅអ៊ុយក្រែនឡើយ

ព័ត៌មាន
ក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានប្រកាសទទួលយកអ្នកស្ម័គ្រចិត្ត ចូលរួមជាមួយកងទ័ពអ៊ុយក្រែនប្រយុទ្ធជាមួយនឹងទាហានរុស្ស៊ីនោះ គេសង្…

កម្ពុជានឹងសាងសង់ស្ពានចំនួន២ភ្ជាប់ពីម្តុំផ្សាររាត្រីបន្ដឆ្ពោះទៅអរិយក្សត្រនៅឆ្នាំ២០២៣

ព័ត៌មាន
នៅទីបំផុត មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ហើយ ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ